ការ«ដេកផ្ទះ»របស់ពលរដ្ឋ វេណេហ្ស៊ូអេឡា ពិតជាមានតំលៃមែន!

ការ«ដេកផ្ទះ»របស់ពលរដ្ឋ វេណេហ្ស៊ូអេឡា ពិតជាមានតំលៃមែន!

1204
0
SHARE

(ប៉ារីស)៖ មុនការបោះឆ្នោតជាតិជ្រើសរើសរដ្ឋាភិបាលថ្មីកាលពីថ្ងៃទី២០ ឧសភា ២០១៨ មេដឹកនាំផ្តាច់ការដុះស្លែ Nicolás Maduro មកពីបក្សសង្គមនិយម (ពួកកុម្មុយនីស្ត) បានចាប់ចង រារាំង និងបណ្តេញមេដឹកនាំបក្សប្រឆាំងសំខាន់ៗចេញពីប្រទេសទាំងអស់ដែលមេដឹកនាំបក្សប្រឆាំងទាំងនោះគឺជាអ្នកមានប្រជាប្រីយភាពអាចផ្តួលខ្លួនបាន។ ក្នុងនោះរួមមានលោក Leopoldo Lopez ប្រធានបក្ស Popular Will ត្រូវបានហាមពីនយោបាយ និងស្ថិតក្នុងការឃុំខ្លួនពីឆ្នាំ២០១៧មក, លោក Henrique Capriles ប្រធានបក្ស Justice First ត្រូវបានហាមឃាត់មិនអោយធ្វើនយោបាយ១៥ឆ្នាំ, លោក Antonio Ledezma ប្រធានបក្ស Fearless People´s Alliance បានរត់ភៀសខ្លួនទៅប្រទេសអស្បាញ និងលោក Fredy Guevara ថ្នាក់ដឹកនាំ Popular Will កំពុងភៀសខ្លួននៅប្រទេសឈីលី។

ជាការឆ្លើយតប មេដឹកនាំបក្សប្រឆាំងទាំងនេះបានអំពាវនាវអោយពលរដ្ឋ វេណេហ្ស៊ូអេឡា កុំទៅចូលរួមបោះឆ្នោតជាតិនាពេលកន្លងទៅ ហើយជាលទ្ធផលគឺពលរដ្ឋ វេណេហ្ស៊ូអេឡា ៥៤% មិនបានទៅចូលរួមបោះឆ្នោតឡើយ។ ឆ្លងតាមលទ្ធផលបោះឆ្នោតនេះ នាំអោយរដ្ឋាភិបាលថ្មីរបស់ជនផ្តាច់ការ Nicolás Maduro ក្លាយជារដ្ឋាភិបាលខុសច្បាប់ ដោយអន្តរជាតិប្រកាសមិនទទួលស្គាល់ អាមេរិកមិនទទួលស្គាល់ និងសហគមអឺរ៉ុបមិនទទួលស្គាល់ ហើយប្រទេសជាច្រើនបានកាត់ផ្តាច់ និងកាត់បន្ថយទំនាក់ទំនងការទូត។ លើសពីនេះគឺអាមេរិក និងសហគមអឺរ៉ុបបាន ចេញច្បាប់បង្កកទ្រព្យសម្បត្តិ រឹបអូសទ្រព្យសម្បត្តិ និងបិទទិដ្ឋាការពួកមេដឹកនាំផ្តាច់ការ Nicolás Maduro ថែមទៀត។ ក្នុងសភាពទាល់ច្រកនេះ មេដឹកនាំផ្តាច់ការ Nicolás Maduro បានប្រកាសស្នើរសុំអោយ មេដឹកនាំបក្សប្រឆាំងទាំងអស់ព្រមចរចារជាមួយខ្លួនដើម្បីស្តារប្រទេសឡើងវិញ។

បញ្ជាក់៖ និយាយរួមស្ថានភាពនៅកម្ពុជាក៏មិនខុសពី វេណេហ្ស៊ូអេឡា ដែរ ដែលនេះជាមូលហេតុ លោកប្រធាន សម រង្ស៊ី បានអំពាវនាវអោយពលរដ្ឋខ្មែរកុំទៅបោះឆ្នោត។ ពោល«ដេកផ្ទះឈ្នះឯង»ដែលជាការតស៊ូមួយដ៏ងាយស្រួលបំផុតក្នុងការឈានទៅរកការផ្លាស់ប្តូរក្នុងស្ថានភាពនយោបាយហិង្សា/ផ្តាច់ការដូចកម្ពុជា។ ដោយឡែកអ្វីដែលគួរអោយស្តាយគឺបក្សតូចៗជាច្រើននៅកម្ពុជាមិនសាមគ្គីគ្នាជាមួយបក្សប្រឆាំង បែរជាទៅរួមដៃជាមួយបក្សផ្តាច់ការ ដែលខុសគ្នាពីស្ថានភាពនៅ វេណេហ្ស៊ូអេឡា ដោយបក្សតូចៗបានរួមគ្នាជាមួយបក្សប្រឆាំងយ៉ាងរឹងមាំ៕
ដោយ៖ ខ្មែរ សុវណ្ណភូមិ

យុទ្ធនាការរបស់គណបក្សប្រឆាំង អំពាវនាវប្រជាពលរដ្ឋ ឲ្យធ្វើពហិការ មិនទៅបោះឆ្នោត ទទួលបានជោគជ័យ ក្នុងការបោះឆ្នោតក្លែងក្លាយ នៅប្រទេស វេណេហ្សុយអេឡា (Venezuela ទ្វីបអាមេរិកខាងត្បូង) កាលពីថ្ងៃអាទិត្យ ២០ ឧសភា ២០១៨ កន្លងទៅនេះ។
ការតវ៉ាប្រឆាំងនឹងការបោះឆ្នោតកាលពីចុងសប្តាហ៍នៅ Venezuela នៅមុខស្ថានកុងស៊ុលរបស់ប្រទេសនៅ Miami ។ អ្នកឯកទេសម្នាក់សរសេរថាប្រធានាធិបតីនីកូឡាម៉ាឌូរ៉ូប្រហែលជាបានឈ្នះការរាប់សន្លឹកឆ្នោតប៉ុន្ដែក្នុងដំណើរការបានបាត់បង់ភាពស្របច្បាប់។
រូបភាព: Joe Raedle / Getty – www.npr.org