បទវិភាគ ៖ កាំបិតសួរក្បាល

បទវិភាគ ៖ កាំបិតសួរក្បាល

239
0
SHARE

(ប៉ារីស) ៖ បទវិភាគ «កាំបិតសួរក្បាល» ដោយលោក សូរ សមយុទ្ធ អ្នកនិពន្ធ និងជាអ្នកវិភាគនយោបាយដ៏ល្បីល្បាញ៖

១/ ចំណុចដំបូង ដែលខ្ញុំចាប់អារម្មណ៍ គឺ ទោះបីជុំរុំព្រះអាទិត្យ ត្រូវបានគេរំលាយហើយក្តី គេនៅចង់ដឹងទៀតថា តើនៅមានអ្នកបោះឆ្នោតគាំទ្រគណបក្សនេះកម្រិតណា បើធៀបនឹងគណបក្សផ្សេងៗ។ (រំលាយហើយក្តី តែដូចនៅមិនអស់ចិត្ត, បាត់ខ្លួន តែហាក់នៅខ្លាចព្រលឹង)។

២/ ចំណុចចាប់អារម្មណ៍ទី២ គឺថា បើមានការលើកលែងទោសដល់ មេជុំរុំព្រះអាទិត្យ ទៀត តើបងប្អូនប្រជាពលរដ្ឋយល់យ៉ាងណា។ (គេថា, មុនកាត់ក្បាល សួរក្បាលសិនថា កាត់ឬមិនកាត់, កាត់ពេលណា, កាត់របៀបណា, អ្នកណាកាន់កាំបិត, អ្នកណាយករួចខ្លួន)។

៣/ ចំណុចទី៣ គឺចង់ដឹងថា តើប្រជាពលរដ្ឋ នៅមានជំនឿលើលោកមេទ័ព ជុំរុំទេវតា ក្នុងការដឹកនាំរាជការ ប៉ុណ្ណា។ (ការយល់ផ្ទាល់ខ្លួន មុនចេញលទ្ធផល, ប្រហែលបន្តធ្លាក់ចុះ)។ ពេលខ្លះ អ្នកនយោបាយ នៅតែមិនយល់ចិត្តរាស្ត្រ។

៤/ បើទោះជាជុំរុំមួយ ត្រូវបានគេរំលាយខ្ទេច់ហើយក្តីពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន ប៉ុន្តែសភាពចម្បាំងនយោបាយ នៅមិនទាន់ចាញ់ឈ្នះដាច់នៅឡើយ ពោលគឺ ៥០/៥០។ នៅពេលមានបងប្អូនខ្លះយល់ថា ចម្បាំងចប់ហើយ តែបងប្អូនខ្លះយល់ថា ទើបតែចាប់ផ្តើមទេ។

បញ្ជាក់៖ នេះជាកម្រងសំនួរពីរសន្លឹក ក្នុងចំនោម ៤សន្លឹក ដែលស្ថាបនមួយ ត្រូវបានជុំរុំមួយជួលអោយស្ទង់មតិតាមស្រុក។ កម្រងសំនួរ ត្រូវបានមហាជន យកមកបង្ហោះលើបណ្តាញសង្គមជាច្រើន ដោយគ្មានប្រភពដើម។

លោក សម រង្ស៊ី និងលោក កឹម សុខា អមដុំណើរដោយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ
និងប្រជាពលរដ្ឋខ្មែររាប់សែននាក់ចាំទទួលស្វាគមន៍ លោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍ ១៩ កក្កដា ២០១៣
Photo: ©Erika Pineros

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ក្នុងពិធីសំណេះសំណាលជាមួយពលករធ្វើការនៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៥។ នៅគ្រានោះដែរ លោក ហ៊ុន សែន បានអង្វរករ លោក សម រង្ស៊ី កុំឲ្យសងសឹក សុំឲ្យទុកផ្លូវឲ្យរស់ផង។