កូរ៉េទាំងពីរប្រកាសការប្តេជ្ញាលុបចោលទាំងស្រុងនូវកម្មវិធីនុយក្លេអ៊ែរ និងបញ្ចប់សង្គ្រាមនៅឧបទ្វីប​កូរ៉េ

កូរ៉េទាំងពីរប្រកាសការប្តេជ្ញាលុបចោលទាំងស្រុងនូវកម្មវិធីនុយក្លេអ៊ែរ និងបញ្ចប់សង្គ្រាមនៅឧបទ្វីប​កូរ៉េ

100
0
SHARE

(បរទេស)៖ កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយបានកើតឡើង ក្នុងជំនួបកំពូលនៃមេដឹកនាំប្រទេសកូរ៉េទាំងពី លើក​ទី​បី​នៅ​ថ្ងៃទី​២៧ ខែមេសា​ នៅឯ​តំបន់​គ្មាន​យោធា​ខណ្ឌ​ចែក​កូរ៉េ​ទាំងពីរ​។ បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា កូរ៉េខាងត្បូង និងកូរ៉េខាងជើង បានឈានដល់ការធ្វើកិច្ចព្រមព្រៀងលុបបំបាត់អាវុធនុយក្លេអ៊ែលើឧបទ្វីបកូរ៉េទាំងស្រុង និងបានព្រមព្រៀងគ្នា ធ្វើសន្ធិសញ្ញាសន្តិភាពមួយ ដើម្បីបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ។

មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន និងប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​ចុះហត្ថលេខា​លើ​សេចក្ដីថ្លែងការណ៍​ប៉ាន់​មុន​ជុម​សម្រាប់​សន្តិភាព វិបុលភាព និង​កា​រប​ង្រួ​បង្រួម​នៅ​ឧបទ្វីប​កូរ៉េ​។ សេចក្ដីថ្លែងការណ៍​រួម​នេះ ត្រូវបាន​ចុះហត្ថលេខា​នៅ​តំបន់​ព្រំដែន​ខណ្ឌ​ចែក​កូរ៉េ​ទាំងពីរ និង​ធ្លាប់​ជាទី​ប្រយុទ្ធ​គ្នា​កាលពី​៦៥​ឆ្នាំមុន​។

ក្នុ​ង​សេចក្ដីថ្លែងការណ៍​ក្រោយ​ជំនួប​ពេញ​មួយថ្ងៃ មេដឹកនាំ​កូរ៉េ​ទាំងពីរ​ប្រកាសថា នឹង​មិនមាន​សង្គ្រាម​ទៀតឡើយ​នៅ​ឧបទ្វីប​កូរ៉េ ហើយ​សករាជ​ថ្មី​នៃ​សន្តិភាព​បានចាប់ផ្ដើម​ហើយ​។ សេចក្ដី​ថ្លែង​ការ​ណ៍បន្តថា កូរ៉េ​ទាំងពីរ​នឹង​សហការគ្នា​យ៉ាងសកម្ម​ដើម្បី​បង្កើត​សន្តិភាព​ឲ្យ​បានល្អ និង​អចិន្ត្រៃយ៍​នៅ​ឧបទ្វីប​កូរ៉េ​។

ការបញ្ចប់​សង្គ្រាម​នេះ ជាការ​ចង់បាន​របស់​កូរ៉េខាងត្បូង​ជា​យូរ​មកហើយ ត្បិត​កូរ៉េ​ទាំងសងខាង​ស្ថិតក្នុង​ស្ថានភាព​ធ្វើសង្គ្រាម ទោះជា​សង្គ្រាម​កូរ៉េ​ចប់​ក្នុង​ឆ្នាំ​១៩៥៣​។ ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​វិញ លោក គីម និង​លោក​មូ​ន បានប្រកាស​ពី​ប្ដេជ្ញាចិត្ត​ក្នុងការ​រំសាយ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ ដើម្បី​សម្រេច​ឲ្យ​បាន​គោលដៅ​ឧបទ្វីប​កូរ៉េ​គ្មាន​នុយក្លេអ៊ែរ​។

កូរ៉េទាំងពីរក៏ឯកភាពគ្នាពង្រឹងទំនាក់ទំនង​តាមរយៈការ​ផ្លាស់ប្តូរមេដឹកនាំជាទៀងទាត់​ និងជជែក​តាម​ទូរសព្ទដោយផ្ទាល់។ អ្វីដែលសំខាន់នោះលោក មូន នឹង​អញ្ជើញទៅទស្សនកិច្ច​នៅក្រុងព្យុងយ៉ាង​នៅឆ្នាំនេះ តាមការ​អញ្ជើញរបស់លោក គីម ផងដែរ។

បងប្អូនកូរ៉េទាំងពីរក៏នឹង​រៀប​ចំ​ការជួប​ជុំ​ក្រុមគ្រួសារ​កូរ៉េ​ដែល​បែក​បាក់គ្នា​ក្នុងអំឡុង​សង្គ្រាមកូរ៉េនៅថ្ងៃ​ទី ១៥​ ខែសីហាខាងមុខដែរ ៕
ប្រភព៖ thmeythmey