ក្រុមដើរជួលមនុស្សឲ្យចាំទទួលលោក ហ៊ុន សែន បានទៅដល់អូស្ត្រាលីហើយ ជាមួយនឹងប្រាក់២០ម៉ឺនដុល្លារ

ក្រុមដើរជួលមនុស្សឲ្យចាំទទួលលោក ហ៊ុន សែន បានទៅដល់អូស្ត្រាលីហើយ ជាមួយនឹងប្រាក់២០ម៉ឺនដុល្លារ

409
0
SHARE

(ប៉ារីស)៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ដែលត្រូវជាកូនប្រសារបណ្ឌិតបុករត់ ជាម យៀប បាននាំគូកនទៅអូស្ត្រាលីហើយ កាលពីថ្ងៃម្សិលមិញ ០៩ មីនា ២០១៨ ដើម្បីអនុវត្តផែនការជួលមនុស្សឲ្យចាំទទួលលោក ហ៊ុន សែន នៅប្រទេសអូស្ត្រាលី នៅក្នុងកម្មវិធីជំនួបកំពូលអាស៊ាន-អូស្ត្រាលី ។ នេះបើតាមការឲ្យដឹងពីលោក ឆាំ ឆានី សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលបានទទួលសារពីមន្ត្រីរដ្ឋាភិបាលមួយរូប។

ក្នុងដំណើរជាមួយលោក គឹម សន្តិភាព ក៏មានម្ចាស់បូរីបឹងកក់ ចឹក ហាប់ ដែលត្រូវជាកូនធម៌យាយ ភូ ទៅជាមួយផងដែរ ។

ក្នុងក្រុមដឹកនាំដោយលោក គឹម សន្តិភាព នេះ ត្រូវបានលោក ហ៊ុន សែន ចេញបញ្ជាបេសកកម្មដែលមានលោក គឹម សន្តិភាព ជាប្រធាន ចឹក ហាប់ ជាអនុប្រធាន ចំណែកអ្នកផ្សេងទៀតជាសមាជិក ។

ក្រុមនេះបានយកលុយទៅជាមួយសម្រាប់ជួលមនុស្សឲ្យចាំទទួលលោក ហ៊ុន សែន ចំនួន២០ម៉ឺនដុល្លារ ហើយមានទាំងប័ណ្ណសម្រាប់ឲ្យអ្នកមកទទួលពាក់សម្គាល់ខ្លួនទៀតផង ។

ប្រភពដដែលបង្ហើបថា ក្រុមផ្សេងៗទៀតដែលបានទទួលបញ្ជាឲ្យដើរជួលមនុស្សដែរនោះ ក៏បានមកដល់ទីក្រុងមេលប៊ន (Melbourne) ហើយដែរ ដែលសរុបមនុស្សគ្រប់ក្រុមប្រហែល៥០នាក់ ហើយស្អែកនេះ ១១ មីនា ២០១៨ ក្រុម គឹម សន្តិភាព ក៏មានការរៀបចំពិធីផឹកស៊ី ច្រៀងរាំគៀងគរមនុស្សនៅ Melbourne ដែរ៕

ក្រុមការងារដើរជួលមនុស្សឲ្យចាំទទួលលោក ហ៊ុន សែន នៅអូស្ត្រាលី
ពលរដ្ឋ​ខ្មែរ-​អូស្ត្រាលី នៅ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) តំបន់​ស្ព្រីងវែល (Springvale) ដុត​ទីងមោង​រូប​លោក ហ៊ុន សែន ក្រោយ​មាន​ការ​គំរាម​វ៉ៃ​ដល់​ផ្ទះ​ពួកគាត់ នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ ឆ្នាំ​២០១៨។​ @RFA Khmer

ខ្មែរ សុវណ្ណភូមិ ថា លោក ហ៊ុន សែន ស្លាប់ទាំងនៅរស់
នាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន ត្រូវបានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ទម្លាយរូបភាពដែលបង្ហាញថា នៅក្នុងកិច្ចប្រជុំ APEC ២០១៧ កន្លងទៅ ហាក់មិនមានថ្នាក់ដឹកនាំដទៃទៀតក្នុងពិភពលោកចង់រាប់រកលោក ហ៊ុន សែនទេ
នាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន ត្រូវបានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ទម្លាយរូបភាពដែលបង្ហាញថា នៅក្នុងកិច្ចប្រជុំ APEC នេះ ហាក់មិនមានថ្នាក់ដឹកនាំដទៃទៀតក្នុងពិភពលោកចង់រាប់រកលោក ហ៊ុន សែនទេ
លោក ហ៊ុន សែន និងកូនប្រុសទាំងបីនាក់
លោក ហ៊ុន សែន ដែលស៊ីកេរ្តិ៍ «ពាក្យ សន្តិភាព» ជាច្រើនអាណត្តិកន្លងមកហើយនោះ ហើយអួតតែរឿងសន្ដិភាព តែបែរជាប្រារពពិធី បួងសួងសុំសន្តិភាពទៅវិញ