ក្រុមហ៊ុន LINE បញ្ជាក់ថាសារឆ្លើយឆ្លងគ្នារវាងលោក ហ៊ុន សែន និងកញ្ញា ធី សុវណ្ណថា ជាសារពិតប្រាកដ

ក្រុមហ៊ុន LINE បញ្ជាក់ថាសារឆ្លើយឆ្លងគ្នារវាងលោក ហ៊ុន សែន និងកញ្ញា ធី សុវណ្ណថា ជាសារពិតប្រាកដ

3209
0
SHARE

(ប៉ារីស)៖ ក្រុមហ៊ុនLINE បញ្ជាក់ថាសារឆ្លើយឆ្លងគ្នារវាងលោក ហ៊ុន សែន និងកញ្ញា ធី សុវណ្ណថា ជាសារពិតប្រាកដ។ នេះបើតាមការឲ្យដឹងពីលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ ដែលបានលើកឡើងនៅលើ់បណ្ដាញសង្គម។ លោកបានហៅសារឆ្លើយឆ្លងនេះថាជាភស្តុតាងដែល លោក ហ៊ុន សែន មិនអាចបដិសេធបាន។

លោក សម រង្ស៊ី បានសរសេររៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុក Facebook យ៉ាងដូច្នេះថា៖
“ភស្តុតាងដែល ហ៊ុន សែន មិនអាចបដិសេធបាន

លោក ហ៊ុន សែន បានប្តឹងខ្ញុំ ថាខ្ញុំបានបរិហារកេរ្តិ៍គាត់ ពេលដែលខ្ញុំអះអាងថា គាត់បានផ្តល់ប្រាក់ ១ លានដុល្លារ ឲ្យទៅកញ្ញា ធី សុវណ្ណថា ដើម្បីឲ្យវាយប្រហារគណបក្សសង្គ្រោះជាតិ។ តែឥឡូវនេះ ភស្តុតាងនៃការឆ្លើយឆ្លងគ្នា រវាងលោក ហ៊ុន សែន និងកញ្ញា ធី សុវណ្ណថា តាមរយៈបណ្តាញ LINE ដូចមានរូបថតភ្ជាប់មកជាមួយនេះ ត្រូវបានក្រុមហ៊ុន LINE បញ្ជាក់ថា ជាការឆ្លើយឆ្លងគ្នាពិតប្រាកដ ហើយរូបថតដែលបង្ហាញនេះ គឺបានថតចេញពីការឆ្លើយឆ្លងនោះតែម្តង។”

គួររំលឹកថា កាលពីចុងឆ្នាំ២០១៦កន្លងទៅ មានការបែកធ្លាយសារកិច្ចសន្ទនារវាងតា និងចៅ គឺលោកតា ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយ កញ្ញា ធី សុវណ្ណថា អតីតសកម្មជនគណបក្សប្រឆាំងដែលបានចុះចូលជាមួយបក្សប្រជាជន។

កិច្ចសន្ទនានេះ បានបង្ហាញនូវគំរោងការអាក្រក់ ការធ្វើសកម្មភាពបំបែកបំបាក់ គណបក្សសង្គ្រោះជាតិ ដោយលោកតា ហ៊ុន សែន ហ៊ានចំណាយរហូតដល់ ១ លានដុល្លាអាមេរិក យ៉ាងតិច ដល់ ចៅធី សុវណ្ណថា ដើម្បីជួយអនុវត្តផែនការនេះ។

កិច្ចសន្ទនារនេះ ក្រុមការងារយើងខ្ញុំបានទទួលតាំងពី ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៦ មកម៉្លេះ។  នៅក្នុងកិច្ចសន្ទនារ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកញ្ញា ធី សុវណ្ណថា រកនឹកវិធីប្ដឹងអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្សី ឲ្យសងជំងឺចិត្ដរហូតដល់ ១ លានដុល្លា។

កិច្ចសន្ទនា បានឲ្យដឹងទៀតថា លោក ហ៊ុន សែន គម្រាមដកហូតយកទីស្នាក់ការគណបក្សប្រឆាំង និងទ្រព្យសម្បត្ដិរបស់មេបក្សប្រឆាំង ក្នុងបំណងរំលាយគណបក្សសង្គ្រោះជាតិតែម្ដង។ យុត្ដិសាស្ដ្រនេះជាជម្រើសមួយ បន្ទាប់ពីលោក ហ៊ុន សែន អស់ក្បួនមធ្យោយបាយ «សាមកុក»។ អំពើអាក្រក់ និងភាពទាល់ច្រករបស់លោក ហ៊ុន សែន បានបង្ហាញដល់ប្រជាពលរដ្ឋខ្មែរយ៉ាងច្បាស់ក្រឡែត៕

សារបែកធ្លាយ នៃការសន្ទនារវាងលោក ហ៊ុន សែន និង ធី សុវណ្ណថា