ក្រោយបញ្ចប់សមរភូមិធំជាមួយកូរ៉េខាងជើង អាមេរិកងាកមកសមរភូមិតូចវិញ

ក្រោយបញ្ចប់សមរភូមិធំជាមួយកូរ៉េខាងជើង អាមេរិកងាកមកសមរភូមិតូចវិញ

306
0
SHARE

(ប៉ារីស)៖ ស្ថានភាពនយោបាយការបរទេសរបស់ហាក់ប្រសើរក្រោយជំនួបកំពូលអាមេរិក និងកូរ៉េខាងជើងទទួលបានលទ្ធផលជាវិជ្ជមានដែលនេះបញ្ជាក់ថាសមរភូមិរបស់អាមេរិកហាក់មានភាពធូរស្រាលច្រើន។

យ៉ាងណាក្ដី នាពេលថ្មីនេះក្រសួងរតនាគារជាតិរបស់សហរដ្ឋអាមេរិកបានសម្រេចបង្កកទ្រព្យសម្បត្តិរបស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្សលោក ហ៊ុន សែន ក្រោយការស៊ើបអង្កេតឃើញថាលោក ហ៊ីង ប៊ុនហៀង ជាប់ពាក់ព័ន្ធនឹងករណីវាយអ្នកតំណាងរាស្រ្តពីររូបមកពីគណបក្សសង្គ្រោះជាតិបណ្តាលឲ្យរងរបួសធ្ងន់ ដែលប្រព្រឹត្តដោយកងអង្គរក្សរបស់លោក ហ៊ុន សែន ក្នុងឯកសណ្ឋានស៊ីវិលកាលពីឆ្នាំ២០១៥ និងករណីបោកគ្រាប់បែកកាលពីឆ្នាំ១៩៩៧ ទៅលើហ្វូងបាតុករដែលដឹកនាំដោយលោក សម រង្ស៊ី បណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ទៀតផង។

សញ្ញាណទាំងនេះ ឆ្លុះបញ្ចាំងឲ្យឃើញថាក្រោយពីអាមេរិករួចដៃពីសមរភូមិធំនៅឧបទ្វីបកូរ៉េ អាមេរិកផ្តោតការយកចិត្តទុកដាក់ទៅលើសមរភូមិអាស៊ីអាគ្នេយ៍វិញម្តង ពោលគឺកម្ពុជា៕