ខ្មែរ សុវណ្ណភូមិ ថាលោក ហ៊ុន សែន អាចនឹងមានទោសធ្ងន់លើសពីលោក ហ៊ីង ប៊ុនហៀង ទ្វេរដង

ខ្មែរ សុវណ្ណភូមិ ថាលោក ហ៊ុន សែន អាចនឹងមានទោសធ្ងន់លើសពីលោក ហ៊ីង ប៊ុនហៀង ទ្វេរដង

543
0
SHARE

(ប៉ារីស)៖ ក្រោយពេលដែលសហរដ្ឋ​អាមេរិក បានដាក់ទណ្ឌកម្មមកលើ​មេកងអង្គរក្ស​លោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង ដោយដាក់ក្នុង​បញ្ជីខ្មៅ ដែល​ត្រូវ​បង្កក​ទ្រព្យ​សម្បត្តិ​មុន​​គេ ​ព្រមទាំងហាមឃាត់មិនឲ្យជាន់ដីសហរដ្ឋអាមេរិកថែមទៀតនោះ ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី និង​ក្រសួងការពារជាតិ​កម្ពុ​ជា​ បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ក្លា​ជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​១៣​ខែមិថុនា​នេះ ប្រឆាំង​រដ្ឋាភិបាល​អាមេរិក​។

នៅក្នុង​សេចក្តីថ្លែងការណ៍​២​ផ្សេងគ្នា ប៉ុន្តែ​ក្នុង​គោលដៅ​ប្រតិកម្ម​តបត​នឹង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដូចគ្នា ក្រសួងការពារជាតិ​ក​ម្ពុ​ជា​បាន​ហៅ​សេចក្តីសម្រេច​របស់​ក្រសួង​រតនាគារ​អាមេរិក​ថា​ជា​សេចក្តីសម្រេច​ដ៏​ល្ងង់ខ្លៅ​។ ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិញ បាន ចាត់ទុក​ទង្វើ​របស់​អា​មេ​រិ​ក​នេះ ថា​ជាការ​រំលោភ​អធិបតេយ្យភាព និង​ឯករាជ្យ​របស់​កម្ពុជា ដែល​ក​ម្ព​ជា​មិនអាច​ទទួលយក​បានឡើយ​។​

ដោយឡែក លោក ប៉ាង សុខឿន ហៅ «ខ្មែរ សុវណ្ណភូមិ» អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាបងប្អូនអ្នកស្នេហាជាតិខ្មែរ ស្នេហាយុត្តិធម៌ ជាច្រើនលាននាក់ទៀតដែរ បានបង្ហាញក្ដីសាទរចំពោះសំណុំរឿង​នៃ​ការ​បង្កក​ទ្រព្យសម្បត្តិរបស់​មន្ត្រីយោធាជាន់ខ្ពស់របស់កម្ពុជានេះ។

ខ្មែរ សុវណ្ណភូមិ ចម្អកថារបបលោក ហ៊ុន សែន ភ័យរឿងទណ្ឌកម្មនេះ ដល់ថ្នាក់ឲ្យខុទ្ទការល័យនាយក​រដ្ឋមន្ត្រីចេញសេចក្ដីថ្លែងការណ៍តបភ្លាមៗ ហើយលោកថាសេចក្ដីថ្លែងការណ៍នេះទៀតសោត បង្ហាញចរិតដូចក្មេងបៀមដៃ។

ខ្មែរ សុវណ្ណភូមិ គូសបញ្ជាក់ថា ចាប់ពីថ្ងៃនេះទៅ ត្រកូល ហ៊ីង គ្មានវាសនាល្អទេ ហើយជនណាក៏ដោយដែលទាក់ទងនឹងលោក ហ៊ីង ប៊ុនហៀង ឬត្រកូលហ៊ីង ក៏នឹងត្រូវស្ថិតក្រោមការស៊ើបអង្កេត និងក្នុងបញ្ជីខ្មៅដែរ។ លោកបន្ថែមថា លោក ហ៊ីង ប៊ុនហៀង ជាកូនចៅ ហ៊ុន សែន ជាមេអង្គរក្សផ្ទាល់របស់ ហ៊ុន សែន ដែលធ្វើអ្វីៗដូចសត្វធាតុតាមតែបញ្ជារបស់ ហ៊ុន សែន ប៉ុណ្ណោះ។ លោកព្រមានថាលោកហ៊ុន សែន អាចនឹងមានទោសធ្ងន់លើសពី ហ៊ីង ប៊ុនហៀង នេះទ្វេរដង នៅពេលអាមេរិកដល់ពេលត្រូវបញ្ចេញ។

ខ្មែរ សុវណ្ណភូមិ បញ្ជាក់ជាចុងក្រោយថា សូមមើលមុខ និងស្គាល់កូនចៅ គ្រួសារត្រកូលហ៊ីងអោយអស់ទៅ តិចថាមិនបានប្រាប់ ព្រោះអាចមានរឿងដល់ខ្លួន បើចង់មានទំនាក់ទំនងជាមួយពួកគេ៕

រូបថតក្រុមការងារ នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា