ខ្មែរ សុវណ្ណភូមិ រិះគន់លោក ហ៊ុន សែន រឿងបិទបាំងព័ត៌មានថា រដ្ឋមន្រ្តីការបរទេសជប៉ុន មិនបានលើកយកវិបត្តិនយោបាយនៅកម្ពុជាមកនិយាយជាមួយខ្លួន

ខ្មែរ សុវណ្ណភូមិ រិះគន់លោក ហ៊ុន សែន រឿងបិទបាំងព័ត៌មានថា រដ្ឋមន្រ្តីការបរទេសជប៉ុន មិនបានលើកយកវិបត្តិនយោបាយនៅកម្ពុជាមកនិយាយជាមួយខ្លួន

506
0
SHARE

(ប៉ារីស)៖ លោក ប៉ាង សុខឿន ហៅខ្មែរ សុវណ្ណភូមិ អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ថ្លែង ថា៖ «តើ ហ៊ុន សែន ល្ងង់ ឆ្កួត ឬធ្វើពុតជាល្ងង់ និងធ្វើឆ្កួត?» «ជាពិសេសអ្នកគាំទ្របក្សប្រជាជន ពិតជាល្ងង់ដូចហ៊ុន សែន ដែរឬទេ?»។ ខ្មែរ សុវណ្ណភូមិ ថ្លែងដូច្នេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា លោករដ្ឋមន្រ្តីការបរទេសជប៉ុន តារ៉ូ កូណូ (Tara Kono) មិនបានលើកពីរឿងគណបក្សសង្រ្គោះជាតិ ឬរឿងវិបត្តិនយោបាយនៅកម្ពុជាមកនិយាយជាមួយខ្លួនទេ  ដូច្នេះពួកបក្សប្រឆាំងកុំសង្ឃឹមអី។

ខ្មែរ សុវណ្ណភូមិ បានអះអាងថា ជាការពិតរដ្ឋមន្រ្តីការបរទេសជប៉ុន មិនបាននិយាយដល់រឿងរំលាយគណបក្សសង្រ្គោះជាតិ ឬវិបត្តិនយោបាយនៅកម្ពុជាមែន តែលោកបានបញ្ជាក់យ៉ាងច្បាស់ និងមានព័ត៌មានបរទេសជាច្រើនបានផ្សាយថា «លោកចង់ឃើញការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខប្រព្រឹត្តិទៅដោយមានភាពយុត្តិធម៌»។

ខ្មែរ សុវណ្ណភូមិ បានសង្កត់ធ្ងន់ថា សាររបស់រដ្ឋមន្រ្តីការបរទេសជប៉ុន លោក តារ៉ូ កូណូ (Tara Kono) «លោកចង់ឃើញការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខប្រព្រឹត្តិទៅដោយមានភាពយុត្តិធម៌» បានបញ្ជាក់យ៉ាងច្បាស់ថា វាជាភាសារកាទូតមួយដ៏សំខាន់ បញ្ជាក់មកលោក ហ៊ុន សែន ថាការបោះឆ្នោតខាងមុខគឺអយុត្តិធម៌ មិនអាចទទួលយកបាន ហើយមិនអាចជាការបោះឆ្នោតដោយគ្មានដៃគូរប្រគួតបានទេ។ ត្រូវចាំថាសំដីការទូត ឬសំដីអ្នកប្រាជ្ញគេមិននិយាយភាសាចំៗ និងពាលដូច ទំលាប់ របស់ ហ៊ុន សែន ទេ។

រូបភាព លោក សម រង្ស៊ី និងលោក ប៉ាង សុខឿន (នៅខាងស្ដាំ)

ខ្មែរ សុវណ្ណភូមិ បានសរសេររៀបរាប់នៅលើទំព័រហ្វេសប៊ុក Facebook របស់លោកយ៉ាងដូច្នេះថា៖

“ល្ងង់ដល់ម្លឹង?
………………
ហ៊ុន សែន បានអះអាងថា លោករដ្ឋមន្រ្តីការបរទេសជប៉ុន តារ៉ូ កូណូ មិនបានលើកពីរឿងគណបក្សសង្រ្គោះជាតិ ឬរឿងវិបត្តិនយោបាយនៅកម្ពុជាមកនិយាយជាមួយខ្លួនទេ។ ដូច្នេះពួកបក្សប្រឆាំងកុំសង្ឃឹមអី។

បញ្ជាក់៖ តើ ហ៊ុន សែន ល្ងង់ ឆ្កួត ឬធ្វើពុតជាល្ងង់ និងធ្វើឆ្កួត? ជាពិសេសអ្នកគាំទ្របក្សប្រជាជន ពិតជាល្ងង់ដូចហ៊ុន សែន ដែរឬទេ? ជាការពិតលោក តារ៉ូ កូណូ មិនបាននិយាយដល់រឿងរំលាយគណបក្សសង្រ្គោះជាតិ ឬវិបត្តិនយោបាយនៅកម្ពុជាមែន តែលោកបានបញ្ជាក់យ៉ាងច្បាស់ និងមានព័ត៌មានបរទេសជាច្រើនបានផ្សាយថា «លោកចង់ឃើញការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខប្រព្រឹត្តិទៅដោយមានភាពយុត្តិធម៌»។

ជារួមសារនេះបានបញ្ជាក់យ៉ាងច្បាស់ ថាវាជាភាសារកាទូតមួយដ៏សំខាន់ បញ្ជាក់មក ហ៊ុន សែន ថាការបោះឆ្នោតខាងមុខគឺអយុត្តិធម៌ មិនអាចទទួលយកបាន ហើយមិនអាចជាការបោះឆ្នោតដោយគ្មានដៃគូរប្រគួតបានទេ។ ត្រូវចាំថាសំដីការទូត ឬសំដីអ្នកប្រាជ្ញគេមិននិយាយភាសាចំៗ និងពាលដូច ទំលាប់ របស់ ហ៊ុន សែន ទេ”៕