ខ្លួនធ្វើជាឆ្កែយួន និងឆ្កែចិន មិនអស់ចិត្ត ថែមទាំងនាំជាតិសាសន៍ខ្មែរទាំងមូល ធ្វើជាឆ្កែយួននិងចិនតាមខ្លួនដែរ

ខ្លួនធ្វើជាឆ្កែយួន និងឆ្កែចិន មិនអស់ចិត្ត ថែមទាំងនាំជាតិសាសន៍ខ្មែរទាំងមូល ធ្វើជាឆ្កែយួននិងចិនតាមខ្លួនដែរ

83
0
SHARE

(ប៉ារីស)៖ លោក ប៉ាង សុខឿន ហៅខ្មែរ សុវណ្ណភូមិ អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានលើកឡើងថា៖ «ខ្លួនធ្វើជាឆ្កែយួន និងឆ្កែចិន មិនអស់ចិត្ត បែរជានាំជាតិសាសន៍ខ្មែរ ទាំងមូលធ្វើជាឆ្កែយួន និងឆ្កែចិនតាមខ្លួនដែរ ហើយបែក្បាលមកប្រមាថអ្នករិះគន់នូវទង្វើខុសឆ្គងរបស់ខ្លួនបែបនេះថាជា សត្វឆ្កែ ទៅវិញ»។ លោកលើកឡើងដូច្នេះនៅលើទំព័រហ្វេសប៊ុក Facebook របស់លោក។

បើទោះបីជា ខ្មែរ សុវណ្ណភូមិ មិនបានបញ្ចេញឈ្មោះ ឆ្កែយួន និងឆ្កែចិននោះ ថាជាអ្នកណាក៏ដោយ ក៏គេអាចដឹងថាលោកចង់សំដៅចំពោះនាកយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន ដែរ។

ខ្មែរ សុវណ្ណភូមិ បានបន្តទៀតថា លោក ហ៊ុន សែន កាត់ទឹក កាត់ដី កាត់កោះឲ្យយួន ឲ្យយួនខុសច្បាប់មករស់នៅពាសពេញប្រទេស អោយយួន អោយចិនយកឥទ្ធិពលនយោបាយមកគ្របខ្មែរស្ទើរដកដង្ហើមមិនរួច រាស្រ្តខ្មែររស់វេទនា និងគ្មានសេរី ដែលទង្វើទាំងនេះមានទោសស្មើរនឹង «ក្បត់ជាតិ» បែរជាទៅចោទគេអ្នកព្យាយាមមានទំនាក់ទំនងជាមួយមហាអំណាចលោកសេរីដើម្បីនាំសេរីភាពឲ្យរាស្រ្តខ្មែរ ការពារទឹកដីពីការបាត់បង់ និងជួយជីវភាព ឬជិវិតរាស្រ្តខ្មែរឲ្យរស់នៅថ្លៃថ្នូរ ផុតពីការប្រមាថនៃពួកចិន ពួកយួន ថាជា «អ្នកក្បត់ជាតិទៅវិញ»។

រូបភាព៖ លោក ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការម្ឈិមបក្សកុម្មុយនីស្តចិន ដែលបានប្រកាសថានឹងធ្វើជាខ្នងបង្អែកដ៏រឹងមាំរបស់រដ្ឋាភិបាលលោក ហ៊ុន សែន។ (រូបភាព ហ្វេសប៊ុក)
រូបភាព៖ លោក ហ៊ុន សែន នាំយក សួយសារអាករ ជូនក្រុមមេដឹកនាំយួន

ខ្មែរ សុវណ្ណភូមិ គូសបញ្ជាក់ថា «ជំនាញរបស់ពួកផ្តាច់ការ និងកម្មុយនីស្ត គឺបំភ្លៃ និងលាបពណ៌វាយបក»។ លោកបន្តថា «ដោយសារទង្វើនេះហើយ បានជាសព្វថ្ងៃពួកផ្តាច់ការ និងកុម្មុយនីស្តវិនាសស្ទើរផុតពូជពីផែនដីទៅហើយ»។

គួរបញ្ជាក់ផងដែរថា លោក ហ៊ុន សែន គឺជាជនក្បត់ជាតិ ដែលបានកាត់ទឹកដីខ្មែរឲ្យទៅប្រទេសវៀតណាម យ៉ាងជាក់ស្តែង មិនអាចប្រកែកបាន តាមរយៈសន្ធិសញ្ញាព្រំដែន ដែលពួកអាយ៉ងយួន បានចុះហត្ថលេខាឲ្យគេ ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។ នេះ បើតាមការថ្លែងរបស់ លោក សម រង្ស៊ី នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៣ មីនា ឆ្នាំ២០១៨ កន្លងទៅ។

កោះត្រល់របស់ខ្មែរ​ដែល របប ហ៊ុន​ សែន កាត់ឲ្យទៅយួន

លោក សម រង្ស៊ី ក៏ធ្លាប់បានបញ្ជាក់ផងដែរថា ប្រទេសចិន ចិញ្ចឹមឆ្កែកាច ដូចជាលោក ហ៊ុន សែន មេដឹកនាំប្រទេសកម្ពុជា និងលោក គីន ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងជាដើម គឺដើម្បីឲ្យឆ្កែទាំងពីក្បាលនេះ ខាំអាមេរិកជំនួសខ្លួន ដោយសារតែខ្លួនមិនអាចប៉ះទង្គិចជាមួយអាមេរិកដោយផ្ទាល់បាន ព្រោះខ្លាចមានសង្គ្រាម គឺសង្គ្រាមនុយក្លេអ៊ែរនាំឲ្យអន្តរាយទាំងអស់គ្នា៕

ហ៊ុន សែន ផ្តល់ដីសម្បទាន ៤០០០០ ហិកតា ទៅឲ្យទាហានយួន
បង្គោលព្រំដែនយួន ចូលដល់មុខផ្ទះពលរដ្ឋខ្មែរ
ប្រធានាធិបតីចិនលោកស៊ីជីនភីង (Xi Jinping) បានជួបសន្ទនាជាមួយលោកនាយករដ្ឋមន្រ្តីហ៊ុនសែននៅសាលមហាសាលរបស់ប្រជាជននៅទីក្រុងប៉េកាំងប្រទេសចិនកាលពីថ្ងៃទី 7 ខែវិច្ឆិកាឆ្នាំ 2014 ។ រូបថត (Xinhua/Wang Ye)
នាយករដ្ឋមន្ត្រីវៀតណាមលោកង្វៀនតាន់យុង និងសមភាគីកម្ពុជារបស់ លោក ហ៊ុន សែន ក្នុងពិធីសម្ពោធបង្គោលព្រំលេខ 314។ រូបថត VGP
ជនជាតិយួនរស់នៅយ៉ាងអនាធិបតេយ្យ នៅលើបឹងទន្លេសាប