គ្មានអ្នកណាជួយយើងបានទេ បើយើងមិនព្រមចូលរួមឲ្យគេជួយ

គ្មានអ្នកណាជួយយើងបានទេ បើយើងមិនព្រមចូលរួមឲ្យគេជួយ

66
0
SHARE
REUTERS/Stringer (CAMBODIA - Tags: POLITICS CIVIL UNREST) - GM1E9CT1G1E01

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា គឺអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានលើកឡើងថា «បើពលរដ្ឋកម្ពុជាចង់ឲ្យសហគមន៍អន្តរជាតិជួយលុះត្រាតែពលរដ្ឋខ្លួនឯងក៏ត្រូវចូលរួមផងដែរ» ។

ក្នុងន័យនេះគឺអ្នកស្រីចង់បញ្ជាក់ថា បើពលរដ្ឋកម្ពុជាចង់ឲ្យសហគមន៍អន្តរជាតិជួយស្តារលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សនៅកម្ពុជា ឲ្យប្រសើរឡើងវិញបាន លុះត្រាតែពលរដ្ឋកុំទៅចូលរួមបោះឆ្នោតបង្គ្រប់កិច្ចឲ្យរបប ហ៊ុន សែន ។

ក្នុងនាមអង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានបញ្ជាក់ម្តងហើយម្តងទៀតថា ការបោះឆ្នោតនៅកម្ពុជានាថ្ងៃ២៩ កក្កដា ២០១៨ ខាងមុខនេះ បើគ្មាន CNRP ចូលរួមទេ បានន័យថាការបោះឆ្នោតនោះគ្រាន់តែជាការឡប់ឡែប៉ុណ្ណោះ ហើយអង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិក៏មិនទទួលស្គាល់របបដឹកនាំរបស់ ហ៊ុន សែន ដែលកើតចេញពីការបោះឆ្នោតឡប់ឡែនេះដែរ ។

ផ្ទុយទៅវិញ បើពលរដ្ឋកម្ពុជានាំគ្នាទៅបោះឆ្មោតបង្គ្រប់កិច្ចឲ្យរបប ហ៊ុន សែន ដឹកនាំប្រទេសតទៅទៀតនោះ បានន័យថា ពលរដ្ឋកម្ពុជាចង់រស់នៅក្នុងស្ថានភាពដូចសព្វថ្ងៃនេះហើយ ដូច្នេះសហគមន៍អន្តរជាតិក៏មិនចាំបាច់បន្តជួយទៀតដែរ បើសូម្បីតែពលរដ្ឋកម្ពុជាខ្លួនឯងមិនចេះជួយខ្លួនឯងផងនោះ ៕
ដោយ៖ ឆាំ ឆានី

រូបឯកសារ៖ លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិថ្លែងការណ៍ក្នុងសន្និសីទសារព័ត៌មានអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានាឱកាសចុងបញ្ចប់បេសកកម្មនៅការិយាល័យទីភ្នាក់ងារអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សហៅកាត់ថា OHCHR នាទីក្រុងភ្នំពេញ នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)
គណបក្សសង្គ្រោះជាតិ គឺជាគូប្រកួតប្រជែងតែមួយគត់របស់គណបក្សប្រជាជនកម្ពុជា
ក្រុមអ្នកឃ្លាំមើលនិយាយថាការរំលាយគណបក្សសង្គ្រោះជាតិចេញពីបញ្ជី នយោបាយដោយសាររដ្ឋាភិបាលលោកហ៊ុន សែន ខ្លាចចាញ់ការបោះឆ្នោតនៅខែកក្កដាខាងមុខ។
របាយការណ៍សម្ងាត់បង្ហាញថា គណបក្សប្រជាជនកម្ពុជានឹងចាញ់ការបោះឆ្នោតជាតិឆ្នាំ ២០១៨