ឃាតករបានឡើងតំណែងទៀតហើយ! ហួរ ហាប់ ដែលពាក់ព័ន្ធនឹងការសម្លាប់លោក ឈុតវុទ្ធី ត្រូវបានតម្លើងឋានន្ដរស័ក្ដិ!

 ឃាតករបានឡើងតំណែងទៀតហើយ! ហួរ ហាប់ ដែលពាក់ព័ន្ធនឹងការសម្លាប់លោក ឈុតវុទ្ធី ត្រូវបានតម្លើងឋានន្ដរស័ក្ដិ!

849
0
SHARE

(ប៉ារីស)៖ លោក ប៉ាង សុខឿន ហៅខ្មែរ សុវណ្ណភូមិ អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានឲ្យដឹងថា លោក ហួរ ហាប់ ដែលជាឃាតករពាក់ព័ន្ធនឹងការសម្លាប់លោក ឈុតវុទ្ធី ត្រូវបានរបប ហ៊ុន សែន តម្លើងឋានន្ដរស័ក្ដិ។

ខ្មែរ សុវណ្ណភូមិ បានសរសេររៀបរាប់នៅលើទំព័រហ្វេសប៊ុក Facebook របស់លោកយ៉ាងដូច្នេះថា៖

“ហួរ ហាប់ ឃាតករពាក់ព័ន្ធការសំលាប់លោក ឈុតវុទ្ធី ឡើងស័ក្កិ!
…………………….
ពិតជាមិនធម្មតាមែន ដេកចំតិតនៅតែអូស្រ្តាលី បែជាឡើងឋានៈដូចឡើងកាំជណ្តើរ។ ជននេះមានពាក់ព័ន្ធ ឬអាចថាជាអ្នកទទួលបន្ទុកបញ្ជាសំលាប់លោក ឈុត វុទ្ធី ផ្ទាល់តែតែម្តងពីមេធំ។ សូមអានដំណើររឿងដើម្បីដឹងថា ជននេះជាអ្នកណា បក្សពួកអ្នកណា ហើយរឿងហេតុពាក់ព័ន្ធដូចម្តេច?

ដំណើររឿង៖ លោក ឈុត វុទ្ធី ទទួលមរណភាព ថ្ងៃទី ២៦ មេសា ២០១២ លោកជាអតីតប្រធាន “អង្គការក្រុមការពារធនធានធម្មជាតិ Natural Resource Protection Group” ពេលចុះពិនិត្យការកាប់បំផ្លាញព្រៃឈើ ។

ទីតាំងធ្វើឃាត៖ នៅក្រុមហ៊ុន Timber Green ជាក្រុមហ៊ុនមួយទទួលបានសិទ្ធិប្រមូលអនុផលព្រៃឈើនៅស្ទឹងតាតៃ នៅខេត្តកោះកុង តែតាមពិតក្រុមហ៊ុននេះមិនត្រឹមតែប្រមូលអនុផលព្រៃឈើទេ តែជាក្រុមហ៊ុនកាប់បំផ្លាញព្រៃឈើ និងរកស៊ីជួញដូរវល្លិ៍រមៀតសម្រាប់ផលិតគ្រឿងញៀនថែមទៀត។

ផ្ទុយទៅវិញក្រុមហ៊ុននេះ មិនមានការចុះបញ្ជីត្រឹមត្រូវ គ្មានអាស័យដ្ឋានទំនាក់ទំនងពិតប្រាកដឡើយ នេះបើតាមការផ្សាយរបស់កាសែត ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី១១ ខែធ្នូ ២០១១ ។ ក្រុមហ៊ុននេះ មានបីភាគីកាន់កាប់ភាគហ៊ុន គឺ ៖

១. ហ៊ុន ម៉ាណា និង ខៀវ សស៊ីលៀប មានភាគហ៊ុន ៥៧,៥% ។
២. ហួ ហាប់ កាន់កាប់ ២៥,៥%។
៣. ភាគីទី៣ កាន់កាប់ ១៧%។

ទំនាក់ទំនងបុគ្គលក្នុងក្រុមហ៊ុន ៖

១. ហ៊ុន ម៉ាណា និង ខៀវ សស៊ីលៀប គឺចាត់ទុកគ្នាដូចបងប្អូនបង្កើត ហើយការពិតនាងគ្រាន់តែជាមនុស្សរកស៊ីឈរឈ្មោះឲ្យ ហ៊ុន ម៉ាណា ប៉ុណ្ណោះ។ ហ៊ុន ម៉ាណា ជាអតីត ប្រពន្ធ ម៉ឹង កុម្ភៈ ត្រូវជាកូនប្រសារ ម៉ឹង សំផន និងត្រូវជាបងថ្លៃរបស់ ម៉ឹង ពន្លក។ ម៉ឹង ពន្លក ត្រូវជាប្តីរបស់ ខៀវ សស៊ីលៀប និងជាកូនចៅរបស់ ហ៊ុន ម៉ាណែត។ ម៉ឹង សំផន ជាឪពុកក្មេក ខៀវ សស៊ីលើប មានឋានៈជាឧត្តម​សេនីយ៍​ ជារដ្ឋ​​លេខាធិការ​ក្រសួង​ការ​ពារ​ជាតិ និងជាអ្នកកាន់កាប់ផ្នែកភស្តភាក្រសួងការពារជាតិ ហើយត្រូវជាអតីតដន្លងរបស់ ហ៊ុន សែន។ ហ៊ុន ម៉ាណា និង ខៀវ សស៊ីលៀប ក្រៅពីរកស៊ីកាប់ឈើជាមួយគ្នា ពួកគេក៏រកស៊ីខាងសំណង់ជាមួយគ្នាផងដែរ គឺក្រុមហ៊ុន «អូគីដេរ» ដែលសាងសាង់វីឡា និងផ្ទះផ្វែងលក់។ល។

២. ហួរ ហាប់៖ ជាកូនធម៌យាយភូ (ដែលជាមេចោរប្លន់ដី) មានងារជាឧកញ៉ា ជាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន ប្រចាំនៅអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ និងជាប្រធានក្រុមការងារតំបន់៣ ប្រចាំក្រុងស៊ីដនី រដ្ឋញូហ្សាវ៉ែល និងជាមនុស្សជំនិតរបស់ ហ៊ុន ម៉ាណែត។

ហេតុការណ៍៖ ដោយសារតែក្រុមហ៊ុន Timer Green នេះជារបស់កូនចៅអស់លោកបែបនេះ បានជាគ្រប់ពេលដែលលោក ឈុត វុទ្ធី ចុះទៅពិនិត្យក្រុមហ៊ុននោះ ឬទៅមើលតំបន់ដែលក្រុមហ៊ុននោះកាប់ឈើ គឺតែងមានកម្លាំងកងទ័ព ពីកងពលលេខ៧០ ដែលគេស្គាល់ថាជាកងអង្គរក្សផ្ទាល់របស់ ហ៊ុន សែន និងកម្លាំងពីកងរាជអាវុធហត្ថ មករារាំងលោក ឈុត វុទ្ធី គ្រប់ពេល ហើយការស្លាប់របស់លោក ឈុត វុទ្ធី គឺមានវត្តមាន សន្តិសុខក្រុមហ៊ុន Timber Green និង កងរាជអាវុធហត្ថជាអ្នកនៅទីនោះ និងពាក់ព័ន្ធដែរ។ នេះហើយក៏ជាមូលហេតុដែល ពេលធ្វើឃាតភ្លាមគឺគ្រប់ក្រសួងចេញមុខការពារក្រុមហ៊ុន និងជួយផ្សាយលាក់បាំងមេខ្លោងឃាតករ ហើយពួក ម៉ឹង ពន្លក ប្តី ខៀវ សស៊ីលៀប ចេញសកម្មភាពក្នុងការបំភ្លៃព័តមាននានានៅពេលនោះ។

សូមបងប្អូនជនរួមឈាមគិតទៅមើល តើអ្នកផ្សេងឯណាទៅសំលាប់លោក ឈុត វុទ្ធី ដើម្បីប្រយោជន៍ស្អី? ហើយតើអ្នកណាមានអំនាចប្រើអាជ្ញាធរជាតិ កងរាជអាវុធហត្ថ និងកងអង្គរក្សហ៊ុន សែន មកយាយី និងសំលាប់លោក ឈុត វុទ្ធី បាន?”៕

លោក ឈុត វុទ្ធី ដែលត្រូវបានឃាតករបាញ់សម្លាប់
(រូបភាពពីហ្វេសប៊ុក)
(រូបភាពពីហ្វេសប៊ុក)
(រូបភាពពីហ្វេសប៊ុក)
(រូបភាពពីហ្វេសប៊ុក)