ចលនាតស៊ូរបស់អតីតប្រធានាធិបតីបារាំង ឆាល ដឺ ហ្គោល (Général Charles De Gaulle)

ចលនាតស៊ូរបស់អតីតប្រធានាធិបតីបារាំង ឆាល ដឺ ហ្គោល (Général Charles De Gaulle)

127
0
SHARE

(ប៉ារីស) ៖ ឆ្នាំ១៩៤២ ឧត្តមសេនីយ៍ ឆាល ដឺ ហ្គោល Général Charles De Gaulle បង្កើតចលនាតស៊ូ( Mouvement le Résistants )

សម័យសង្រ្គាមលោកលើកទីពីរ ឆ្នាំ១៩៤០ ប្រទេសអាលឺម៉ង់ Allemagne បានលើកទ័ពចូលឈ្លានពានប្រទេសបារាំង។ ដោយកងទ័ពអាលឺម៉ង់ខ្លាំង កងទ័ពបារាំងខ្សោយមិនអាចទប់ទល់និងកម្លាំងទ័ព ណាសុី អាលឺម៉ង់បាន ទ័ពបារាំងបរាជ័យគ្រប់សមរភូមិ ទ័ពអាលឺម៉ង់បានគ្រប់គ្រងប្រទេបារាំងបានទាំងស្រុង ឆ្នាំ១៩៤២ ។

មេទ័ពបារាំងដ៏ល្បីម្នាក់ លោកឧត្តមសេនីយ៍ ឆាល ដឺ ហ្គោល Général Charles De Gaulle បានបង្ខំចិត្តភៀសខ្លួនរត់ទៅជ្រកកោននៅប្រទេស អងគ្លេស (Angleterre ) ដោយនាំទ័ពដែលសេសសល់ទៅជាមួយផងដែរ ។

លោកឧត្តមសេនីយ៍ ឆាល ដឺ ហ្គោល Général Charles De Gaulle បានធ្វើកិច្ចការទូត សំជុំនួយពីសម្ព័ន្ធមិត្តអាមេរិក កាណាដា អូស្រ្តាលី អង់គ្លេស ប៉ូឡូញ ។ល។ ឲ្យលើកទ័ពមកជួយរំដោះប្រទេសបារាំងពីការគ្រប់គ្រងរបស់អាលឺម៉ង់។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ ឆាល ដឺ ហ្គោល Général Charles De Gaulle ក៏បានរៀបចំបង្កើតចលនាតស៊ូមួយនៅក្នុងស្រុកផងដែរឈ្មោះថា ចលនាតស៊ូដើម្បីរំដោប្រទេសបារាំង Mouvement résistant pour libéré la france
អ្នកជាតិនិយមក្រុមអ្នកមិនទទួលរស់នៅក្រោមការគ្រប់គ្រងរបស់បរទេស ចលនានេះត្រៀមកម្លាំងធ្វើសកម្មភាពប្រឆាំងកងទ័ពអាលឺម៉ង ចលនាតស៊ូត្រៀមងើបឈរពេញផ្ទៃប្រទេសក្នុងកាលៈទេសៈមួយមកដល់ ដោយមានទំនាក់ទំនងគ្នាជាសារសម្ងាត់ប្រើសញ្ញាសម្គាល់ទទួលបញ្ជាតាមវិទ្យុសម្ងាត់ (Radio la Résistants) ។

06 juin 1944 Opération Neptune ឆ្នាំ ១៩៤៤ យុទ្ធនាការ នឹបទូន កងទ័ពបក្ខសម្ព័ន្ធត្រៀមវាយលុកចូលរំដោះប្រទេសបារាំង លោកឧត្តមសេនីយ៍ ឆាល ដឺ ហ្គោល Général Charles De Gaulle តាមរយៈវិទ្យុចលនាតស៊ូ (Radio résistants )បានប្រកាសអំពាវនាវឲ្យចលនាតស៊ូបារាំងក្នុងស្រុកងើបឈរពេញផ្ទៃប្រទេសធ្វើសកម្មភាពប្រឆាំងកងទ័ពអាលឺម៉ង់ ក្នុងពេលជាមួយគ្នានោះដែរនិងកងទ័ពបក្ខសម្ព័ន្ធធ្វើយុទ្ធនាការវាយលុកចូលតាមអាកាសនិងផ្លូវទឹកឆ្នារសមុត្រ ណកម៉ង់ឌីស (Normandie)។

ពីប្រទេសអង់គ្លេសលោកឧត្តមសេនីយ៍ ឆាល ដឺ ហ្គោល បានបញ្ជាទ័ពបារាំវាយលុកឡើងតាមឆ្នេរសមុទ្រ និងបញ្ជាចលនាតស៊ូបារាំងក្នុងស្រុកឲ្យធ្វើសកម្មភាពកាត់ផ្តាច់ ផ្លូវរតភ្លើង ស្ពាន ខ្សែទូរស័ព្ទ រារាំងទប់ស្កាត់មិនឲ្យទ័ពអាលឺម៉ង់បញ្ជូនរថក្រោះ កាំភ្លើងធំ គ្រាប់រំសេវ ស្បៀងនិងទ័ពមកជួយទ័ពកំពុងប្រយុទ្ធនៅសមរភូមិមុខបាន ។

ចលនាតស៊ូបារាំងបានធ្វើសកម្មភាពពេញផ្ទៃប្រទេសបានជោគជ័យ កងទ័ពអាលឺម៉ង់ចុះខ្សោយដោយ អស់គ្រាប់ដាច់ស្បៀងដាច់ទំនាក់ទំនង គ្មានទ័ពជំនួយ ព្រមចុះចាញ់ដាក់អាវុធក្លាយជាចំណាប់ខ្មាំងរបស់កងទ័ពសម្ព័នរាប់ពាន់នាក់ ។ រីឯខាងកងទ័ពបក្ខសម្ព័នវិញ មានការខូចខាតជាដំណំ យុទ្ធនាការ នឹបទូន មានទាហានស្លាប់១៤មុឺននាក់ Opération Neptune 140.000 soldat mort ។

គួរឲ្យកត់សម្គាល់ បើគ្មានជំនួយពីចលនាតស៊ូ Mouvement résistance ងើបឈរធ្វើសកម្មភាពក្នុងប្រទេសទេនោះ ប្រហែលជាកងទ័ពបក្ខសម្ព័ន្ធមិនអាចវាយយកឈ្នះទ័ពអាលឺម៉ង់បានផងដែរ។

ឆ្នាំ១៩៤៤ លោកឧត្តមសេនីយ៍ ឆាល ដឺ ហ្គោល Général Charles De Gaulle នាំទ័ពបារាំងនិងទ័ពបក្ខសម្ព័ន្ធចូលដល់ទីក្រុងប៉ារីដែលជាបេះដូងនៃប្រទេសបារាំង ។ នៅលើដងវិថីគេឃើញប្រជាពលរដ្ឋបារាំង ក្មេងចាស់ប្រុសស្រីសប្បាយរីករាយមកទទួលស្វាគមន៍អបអរសារទរជ័យជម្នះ la libération បារាំងចាកផុតពីការគ្រប់គ្រងរបស់ ទ័ពអាលឺម៉ង់។ ប្រជាពលរដ្ឋបារាំងទាំងមូលបានចាត់ទុកលោក ឧត្តមសេនីយ៍ ឆាល ដឺ ហ្គោល Général Charles De Gaulle ថាជាវីរៈបុរស រំដោះប្រទេសបារាំង ហើយលោក Général Charles De Gaulle ក្រោយមកលោកបានក្លាយជាប្រធានាធិបតីបារាំងម្នាក់ដ៏ល្បីល្បាញក្នុងប្រវត្តិសាស្រ្ត។

08 mai 1945 សង្រ្គាមលោកលើកទីពីរត្រូវបានបញ្ចប់។

ឆ្លងកាត់តាមប្រវត្តិសាស្រ្តប្រទេសបារាំង សង្ឃឹមថាកូនខ្មែរនឹងស្វែងយល់អំពីសារៈប្រយោជន៍ នៃចលនាសង្រ្គោះជាតិCNRM

👉🇫🇷កត់សម្គាល់ ដើម្បីរំដោះប្រទេសបារាំងពីការគ្រប់គ្រងរបស់កងទ័ពអាល្លឺម៉ង់ និងដើម្បីសេរីភាពប្រជាពលរដ្ឋបារាំងបានធ្វើការតស៊ូទាំងក្នុងទាំងក្រៅប្រទេស ៕

អត្ថបទស្រាវជ្រាវដោយ៖ Mono Tep