ចូលរួមបោះឆ្នោតដើម្បីគិតពីជោគវាសនាប្រទេសជាតិ ឬជួយបង្គ្រប់កិច្ចឲ្យ ហ៊ុន សែន បំផ្លាញជាតិ ?

ចូលរួមបោះឆ្នោតដើម្បីគិតពីជោគវាសនាប្រទេសជាតិ ឬជួយបង្គ្រប់កិច្ចឲ្យ ហ៊ុន សែន បំផ្លាញជាតិ ?

111
0
SHARE
គណបក្សនយោបាយនៅកម្ពុជា ភាគច្រើនបំផុតជាគណបក្សអំពិកអំពែក ដែលបង្ហាញខ្លួនតែពេលបោះឆ្នោត។ (រូបភាពហ្វេសប៊ុក)

បក្សនយោបាយមូយដែលអាចទៅប្រកួតជាមួយរបប ហ៊ុន សែន បាន យ៉ាងហោចណាស់ក៏បក្សនោះត្រូវមានរចនាសម្ព័ន្ធតាំងពីថ្នាក់ភូមិ ឃុំ/សង្កាត់ ស្រុក/ខណ្ឌ័ ខេត្ត/ក្រុង និងរាជធានី ហើយការបោះឆ្នោតត្រូវតែប្រព្រឹត្តទៅដោយមានលក្ខណៈល្អប្រសើរ ។

ស្ថានភាពនៅកម្ពុជាសព្វថ្ងៃបានបង្ហាញច្បាស់ណាស់ថា ការបោះឆ្នោតនៅពេលនេះវាមានស្ថានភាពអាក្រក់ជាងពេលណាទាំងអស់ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ដូចជា គ.ជ.ប ជាឧបករណ៍ដាច់ថ្លៃរបស់របបប ហ៊ុន សែន។ ចំណែកឯវិទ្យុ ទូរទស្សន៍ សារព័ត៌មានឯរាជ្យ ដែលតែងផ្តល់ការផ្សាយការឃោសនា និងគោលនយោបាយឲ្យបក្សនយោបាយក្រៅរដ្ឋាភិបាលត្រូវបានរបប ហ៊ុន សែន កំទេចចោល ។ អង្គការ សមាគម ដែលតែងចូលរួមឃ្លាំមើលការបោះឆ្នោតត្រូវរបប ហ៊ុន សែន គម្រាមកំហែង ធ្វើទុកបុកកមេញមិនឲ្យមានឱកាសបំពេញការងារបាន ។ បក្សនយោបាយដែលមានការគាំទ្រពីពលរដ្ឋជាងបីលាននាក់ ត្រូវបានរបប ហ៊ុន សែន ចាប់មេដឹកនាំដាក់ពន្ធនាគារ ហាមមិនឲ្យធ្វើនយោបាយ និងរំលាយបក្សចោលដោយអយុត្តិធម៌ បំពានឆន្ទៈម្ចាស់ឆ្នោត ។

ដោយបច្ចុប្បន្ន កម្ពុជាស្ថិតក្នុងស្ថានភាពដ៏អាក្រក់បែបនេះ តើការបោះឆ្នោតថ្ងៃ ២៩ កក្កដា ២០១៨ ខាងមុខនេះអាចប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលអាចផ្តល់ឱកាសឲ្យបក្សនយោបាយតូចតាចដែលនាំគ្នាចូលរួមនោះបានទទួលជ័យជម្នះ ដើម្បីគិតគូរពីជោគវាសនាប្រជាធិបតេយ្យដែឬទេ ?

ចម្លើយគឺ មិនអាចទេ។ តែការចូលរួមរបស់បក្សទាំងនេះ វាគ្រាន់តែជាការបង្គ្រប់កិច្ចឲ្យរបប ហ៊ុន សែន សម្លាប់ប្រជាធិតេយ្យតាមរូបភាពបោះឆ្នោតឡប់ឡែ និងដឹកនាំបំផ្លាញជាតិតទៅទៀតប៉ុណ្ណោះ ។

ដោយមើលឃើញពីការបោះឆ្នោតមិនត្រឹមត្រូវ គ្មានយុត្តិធម៌ បែបនេះហើយបានជាគណបក្សសង្គ្រោះជាតិអំពាវនាវមិនឲ្យពលរដ្ឋទៅចូលរួមបោះឆ្នោត ដោហេតុថា ល្គឹកណា កម្ពុជាគ្មានដំណោះស្រាយនយោបាយ ដែលត្រូវតែធ្វើឲ្យស្ថានភាពដ៏អាក្រក់ដូចសព្វថ្ងៃល្អនេះប្រសើរឡើងវិញទេ ការបោះឆ្នោតនោះមិនបង្ហាញពីឆន្ទៈពលរបស់ពលរដ្ឋម្ចាស់ឆ្នោតឡើយ ការបោះឆ្នោតឡប់ឡែនេះវាបាននាំឲ្យកម្ពុជាជួបគ្រោះមហន្តរាយដោយសាររបប ហ៊ុន សែន កាន់តែធ្ងន់ធ្ងរឡើងៗ ។

តាមរយៈនៃអត្ថបទនេះ ឆាំ ឆានី សូមបងប្អូនជនរួមជាតិមេត្តាពិចារណាឲ្យបានហ្មត់ចត់ចំពោះបក្សតូចតាចដែលចូលរួមបោះឆ្នោតឡប់ឡែនៅពេលខាងមុខនេះ ពិសេសបក្សមូលដ្ឋាន ។

ពលរដ្ឋខ្មែរតិចតួចធ្លាប់បានឮ បានស្គាល់ឈ្មោះបក្សនេះ ហើយបងប្អូន ប្រហែលជាធ្លាប់បានឮផងដែរពីមេដឹកនាំបក្សនេះនិយាយថាខ្លួនជាក្រុមប្រជាធិបតេយ្យ បើកបក្សដើម្បីជួយជាតិ ជួយពលរដ្ឋ និងប្រកួតយកឈ្នះរបប ហ៊ុន សែន ។

តែភាពជាក់ស្តែង បងប្អូនដែលឃើញមេដឹកនាំបក្សនេះចេញមុខការពារផលប្រយោជន៍ជាតិ ផលប្រយោជន៍ពលរដ្ឋ ដែលត្រូវរបប ហ៊ុន សែន បំផ្លិចបំផ្លាញ រំលោភបំពានទេ ? ផ្ទុយទៅវិញ រឿងដែលយើងឃើញជាក់ស្តែងម្តងហើយម្គងទៀតគឺ ក្រុមបក្សនេះមិនដែលហ៊ាននិយាយពីការបំផ្លាញជាតិ លក់ជាតិ នាំយួន ចិនចូលស្រុក កាត់ទឹកដីឲ្យយួន កាប់បំផ្លាញព្រៃឈើ ដុតផ្ទះ ប្លន់ដី បាញ់សម្លាប់ ចាប់ពលរដ្ឋស្លូតត្រង់ដាក់ពន្ធនាគារ និងធ្វើទុកបុកម្នេញមកលើពលរដ្ឋសព្វបែបយ៉ាង របស់របប ហ៊ុន សែន ទេ តែតែងវាយប្រហាររាល់ថ្ងៃមកលើបក្សសង្គ្រោះជាតិ មេដឹកនាំសង្គ្រោះជាតិ ដែលរបប ហ៊ុន សែន កំពុងគម្រាមកំហែង ធ្វើទុកបុកម្នេញ ទៅវិញ ។

បើផលប្រយោជន៍ជាតិ ផលប្រយោជន៍ពលរដ្ឋ សិទ្ធិពលរដ្ឋ សម្បត្តិធនធានធម្មជាតិ បូរណភាពទឹកដី ដែលរបប ហ៊ុន សែន បំផ្លាញពួកបក្សនេះមិនហ៊ានចេញមុខការពារ ហើយថែមទាំងតាមវាយប្រហារបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំបក្សដែលរងនូវអំពើអយុត្តិធម៌ពីរបប ហ៊ុន សែន ដោយមានពលរដ្ឋខ្មែរជាងបីលាននាក់ សហគមន៍ជាតិ អន្តរជាតិ ដឹងឮផងនោះ មិនបានន័យថាក្រុមបក្សមូលដ្ឋាននេះជាអាយ៉ង ហ៊ុន សែន តាមខាំ បំផ្លាញ អ្នករងនូវអំពើរអយុត្តិធម៌ជំនួស ហ៊ុន សែន ទេឬ ?

ហេតុនេះ សូមបងប្អូនពិចារណាតាមការគួរ ៕

ដេកផ្ទះ ឈ្នះឯឯ !

ដោយ៖ ឆាំ ឆានី នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

គណបក្សសង្គ្រោះជាតិ គឺជាគូប្រកួតប្រជែងតែមួយគត់របស់គណបក្សប្រជាជនកម្ពុជា