ចោរប្លន់ស្នាដៃ! ចោរប្លន់​ ញើសឈាមកម្មករ​ កម្មការិនី​!

ចោរប្លន់ស្នាដៃ! ចោរប្លន់​ ញើសឈាមកម្មករ​ កម្មការិនី​!

110
0
SHARE

(ប៉ារីស)៖ សម័យ​បច្ចេកវិទ្យា​ទំនើបទៅហើយ​ នៅមានអ្នកកុហកលើគោកទៀត​? ពូ​ខ្ញុំ​ ទៅជួបកម្មករដងណា​ ក៏គាត់អួតថា​ ប្រាក់ខែឡើងគឺដោយសារគាត់​ ថៅកែយកចិត្តទុកដាក់គឺដោយសារគាត់​ ការផ្តល់អត្ថប្រយោជន៍ការងារគឺដោយសារគាត់​។ មែន?

តាំងពីមានរោងចក្រនៅស្រុកខ្មែរ​ តើមានមនុស្សប៉ុន្មានអ្នកស្លាប់​ ពិការ​ ត្រូវចាប់ដាក់គុក​ រងគ្រោះដោយសារការទាមទារ​តម្លើងប្រាក់ខែ​ អោយថៅកែគោរពច្បាប់ការងារ​ រាប់តាំងពី​ មេសហជីព​ មន្ត្រីសហជីព​ កម្មករ​កម្មការិនី​ អ្នក​សារព័ត៌មាន​ មន្ត្រី​សង្គម​ស៊ីវិល​ ជាច្រើន​ដែលត្រូវបាញ់​សម្លាប់​ ត្រូវបានបង្ក្រាប? ហើយរាល់ពេលដែលកម្មករប្រើសិទ្ធិក្នុងការទាមទារ​ ត្រូវរងការ​បង្ក្រាប​យ៉ាងចាស់ដៃ​ តើមិនមែនអាជ្ញាធរ​រដ្ឋាភិបាលគាត់ជាអ្នកធ្វើឬ? មានរោងចក្រខ្លះជាកម្មសិទ្ធិរបស់ក្រុមគ្រួសារគាត់ទៀត​ ដែលធ្វើការបង្ក្រាបកម្មករដូចនៅ​ ស្ទឹងមានជ័យជាដើម។ រយៈពេលជាង​ម្ភៃឆ្នាំមកនេះ​ មិនត្រឹម​តែគាត់​មិនយកចិត្តដាក់ទេ​ ប៉ុន្តែក្រុមគ្រួសារគាត់​ មន្ត្រី​ក្រោម​ឱវាទ​របស់គាត់​ ជាអ្នកកេងប្រវ័ញ្ច​ ជិះជាន់និងធ្វើបាបកម្មករទៅវិញទេ។ កុំដោយសារ​កម្លាំង​សាមគ្គី​របស់កម្មករ​ កុំអីពូខ្ញុំ​ គាត់មិនទៅអំពល់​ដាក់កម្មវិធីជួបទាំងឈឺ​ ទាំងជាទេ​។ ចំណាត់ការភ្លើងចំបើង​ ដែលមិនមែនជាកម្មវិធីគោលនយោបាយថ្នាក់ជាតិត្រឹមត្រូវ​ វានឹងរលត់ទៅវិញក្នុងពេលឆាប់ៗ​ ពោលគឺក្រោយគេសម្រេច​ បំណង។​ ខ្ញុំ​ហ៊ានភ្នាល់ថា ក្រោយបោះឆ្នោត​ ទោះគាត់ជាប់ក្តីធ្លាក់ក្តី​ កម្មករនឹងនៅកន្លៀត​ជញ្ជាំង​ទៀត​ហើយ​។

ច្បាប់ការងារមាន​ ហើយការចរចារពីប្រាក់ខែគោល​ ធ្វើជារៀងរាល់ត្រីមាសទី៤នៃឆ្នាំនីមួយៗ​ កុំដោយសារក្រុមប្រឹក្សាអាជ្ញារកណ្តាល​ ដែលត្រូវថ្នាំពួកថៅកែរោងចក្រនោះ​ កុំអី​ ១៧០$​ បានតាំងពី១០ឆ្នាំមុន​ម៉្លេះ​ មិនមែនអោយអ្នកខ្លះដែលដៃប្រឡាក់ឈាមកម្មករ​ មកអួតក្តែងៗ​ ថាអ្វីដែលកម្មករទទួលបាននេះគឺដោយសារគាត់ទេ។ មែន! គឺដោយសារគាត់​ បើកុំតែគាត់​ កម្មករគួរណាស់ទទួលបាន​លក្ខខណ្ឌ​ល្អៗតាំងពីយូរណាស់មកហើយ​។ ធ្វើបាបគ្នា២៥ឆ្នាំ​ ចុងក្រោយធ្វើជាមកជួយស្រង់​ ទារគុណសម្បត្តិ។​

ចោរប្លន់​ ញើសឈាមកម្មករ​ កម្មការិនី​!
អត្ថបទដោយ៖ លោក សួន ចំរើន សមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង

រូបភាព ៖ លោក ហ៊ុន សែន ចុះយកចិត្តបងប្អូនកម្មករកម្មការនី នៅពេលដែលការបោះឆ្នោតជាតិឆ្នាំ២០១៨ កាន់តែខិតចូលមកដល់
រូបភាព៖ កម្មករ កម្មការិនី​ ធ្វើបាតុកម្ម ទាមទារតម្លើងប្រាក់ខែត្រូវបានអាជ្ញាធរ
នៃរបប ហ៊ុន សែន
បង្ក្រាបយ៉ាងព្រៃផ្សៃ
ការស្រឡាញ់ប្រជារាស្ត្រ កើតចេញពីការស្រឡាញ់មាតុភូមិ ។
រូបភាពឯកសារ៖ លោក សម រង្ស៊ី ចុះសួរសុខទុក្ខ កម្មកររោងចក្រ ក្នុងរាជធានីភ្នំពេញ
លោក សម រង្ស៊ី ទៅដល់រោងចក្រដើម្បីជួយរកយុត្តិធម៌ជូនកម្មករ ដែលត្រូវថៅកែបរទេសចិត្តខ្មៅជិះជាន់ បង្ខំឲ្យធ្វើការទាំងថ្ងៃទាំងយប់ មិនបើកប្រាក់ខែឲ្យត្រឹមត្រូវ ហើយបញ្ឈប់ពីការងារតាមអំពើចិត្ត