ជម្រើសល្អនៃការតស៊ូបែបអហិង្សារបស់បងប្អូន គឺ«មិនទៅបោះឆ្នោតនៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ខាងមុខ»

ជម្រើសល្អនៃការតស៊ូបែបអហិង្សារបស់បងប្អូន គឺ«មិនទៅបោះឆ្នោតនៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ខាងមុខ»

43
0
SHARE

(ប៉ារីស)៖ ខណៈដែលប្រជាពលរដ្ឋខ្មែរទូទៅកំពុងតែចាប់អារម្មណ៍ទៅនឹងការអំពាវនាវរបស់លោក សម រង្ស៊ី ឲ្យ​ពលរដ្ឋធ្វើពហិការ ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ខាងមុខនេះ បើសិនជាគ្មានវត្តមានគណបក្សសង្គ្រោះជាតិចូលរួមនោះ ក្រុមគាំទ្ររបបលោក ហ៊ុន សែន បាននាំគ្នាបង្ហោះសារគម្រាមយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយសរសេរថា … អ្នកមិនទៅបោះឆ្នោតមិនឲ្យចូលធ្វើការស្ថាប័នរដ្ឋ ឬឯកជន … ជាដើម។

យ៉ាងណាក្ដី សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិរឹតតែសកម្មជាងក្រុមគាំទ្ររបបលោក ហ៊ុន សែន ទៅទៀត ដោយពួកគេនាំគ្នាប្រឹងសរសេរជាអត្ថបទ ផ្ញើសារ និងចែកចាយខិតប័ណ្ណ ដើម្បីពន្យល់អំពីសារសំខាន់នៃការធ្វើពហិការក្នុងការទៅបោះឆ្នោតនាពេលខាងមុខនេះ ហើយបានក្លាយទៅជាសម្ពាធមួយយ៉ាងធ្ងន់សង្កត់លើរដ្ឋាភិបាលលោក ហ៊ុន សែន ដែលព្យាយាមធ្វើសកម្មភាពគ្រប់បែបយ៉ាងដើម្បីបន្តកាន់អំណាចរបស់លោកតទៅទៀត។

លោក ឆាំ ឆានី សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដ៏សកម្មមួយរូប បានលើកឡើងថា ជម្រើសល្អនៃការតស៊ូបែបអហិង្សារបស់ពលរដ្ឋខ្មែរ គឺ«មិនទៅបោះឆ្នោត»។ លោកបានសរសេររៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុក Facebook យ៉ាងដូច្នេះថា៖

“ជូនបងប្អូនជ្រាប

ក្រុមគាំទ្ររបប ហ៊ុន សែន បាននាំគ្នាបង្ហោះសារគម្រាមយ៉ាងព្រោងព្រាត ដោយសរសេរថា … អ្នកមិនទៅបោះឆ្នោតមិនឲ្យចូលធ្វើការស្ថាប័នរដ្ឋ ឬឯកជន … ជាដើម ។

សាររបស់ក្រុមគាំទ្ររបប ហ៊ុន សែន នេះគឺជាការគម្រាមកំហែងដល់សិទ្ធិពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ហើយក៏ជាការជ្រៀតជ្រែតកិច្ចការបោះឆ្នោតដែលមានចែងថា «ការបោះឆ្នោតជាការសម្ងាត់ គ្មានបុគ្គលណាមួយអាចដឹងបានថាបុគ្គលណាបោះឆ្នោតឲ្យបក្សណានោះទេ … ពលរដ្ឋមានសិទ្ធបោះឆ្នោតឲ្យបក្សណាដែលខ្លួនស្រឡាញ់ ពេញចិត្ត និងគាំទ្រ»។

នៅពេលនេះ CNRP ដែលបងប្អូនស្រឡាញ់ ពេញចិត្ត និងគាំទ្រ ត្រូវបានរបប ហ៊ុន សែន រំលាយ និងចាប់ខ្លួនលោក កឹម សុខា ដោយបំពានច្បាប់ ដូច្នេះ បើបក្សដែលបងប្អូនស្រឡាញ់ ពេញចិត្ត និងគាំទ្រ ត្រូវបានរបប ហ៊ុន សែន បំបិទមិនឲ្យចូលរួមបោះឆ្នោត ចឹងបងប្អូនមិនចាំបាច់ចំណាយពេលទៅបោះឆ្នោតនោះទេ ព្រោះគ្មានបក្សដែលបងប្អូនត្រូវបោះឲ្យ ហើយក៏គ្មានច្បាប់ណាសំរាប់ដាក់ទោសបងប្អូនដែលមិនទៅបោះឆ្នោតដែរ ។ ជាក់ស្តែងការបោះឆ្នោតកន្លងមកមានបងប្អូនមិនទៅបោះឆ្នោតច្រើនណាស់ តែរហូតដល់ពេលនេះពួកគាត់គ្មានអ្នកណាទៅដាក់ទោសដូចការឃោសនាអកុសលរបស់ក្រុមគាំទ្ររបប ហ៊ុន សែន ឡើយ ។

ឆាំ ឆានី សូមជម្រាបបន្ថែមផងដែរ ដល់បងប្អូនមួយចំនួនដែលបាននិយាយក្នុងបណ្តាញសង្គមថា «នឹងទៅបោះឆ្នោត តែមិនគូសសន្លឹកឆ្នោតឲ្យបក្សណានោះទេ»។

ចំពោះការលើកឡើងរបស់បងប្អូននេះ សូមបងប្អូនជ្រាបឲ្យបានច្បាស់ថា អ្វីដែលរបប ហ៊ុន សែន ចង់បានគឺធ្វើម៉េចឲ្យមានពលរដ្ឋច្រើនទៅបោះឆ្នោត ទោះជាបងប្អូនមិនបោះឲ្យបក្សណាក៏ដោយក៏គេគិតជាភាគរយនៃចំនួនអ្នកបោះឆ្នោត ដែលបានចូលរួមបោះឆ្នោតដែរ ហើយលទ្ធផលឆ្នោតទៀតសោតក៏របប ហ៊ុន សែន មិនខ្វល់ដែរ ព្រោះការបោះឆ្នោតលើកនេះគ្មានបក្សណាដែលជាគូប្រកួតជាមួយរបប ហ៊ុន សែន ទេ តែមានតែក្រុមបក្សបង្គ្រប់កិច្ចរំលេចព៌ណឲ្យរបប ហ៊ុន សែន ប៉ុណ្ណោះ ។

ហេតុនេះ ជម្រើសល្អ នៃការតស៊ូបែបអហិង្សាររបស់បងប្អូនគឺ «មិនទៅបោះឆ្នោត»៕

គណបក្សសង្គ្រោះជាតិ គឺជាគូប្រកួតប្រជែងតែមួយគត់របស់គណបក្សប្រជាជនកម្ពុជា