ដឹងហើយ! អាថ៌កំបាំងក្នុងរឿង ហ៊ុន ម៉ាណា ចែកក្តារមឈូស

ដឹងហើយ! អាថ៌កំបាំងក្នុងរឿង ហ៊ុន ម៉ាណា ចែកក្តារមឈូស

4423
0
SHARE

(ប៉ារីស) ៖ លោក ឆាំ ឆានី សកម្មជនបក្សប្រឆាំងមួយរូបដែលល្បីល្បាញនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក Facebook បានទទួលសារពីប្រភពច្បាស់ការមួយស្ដីពី អាថ៌កំបាំងក្នុងរឿង ហ៊ុន ម៉ាណា ចែកក្តារមឈូស នៅស្រុកប្រសាទបាល័ង្ក ខេត្តកំពង់ធំ កាលពីថ្ងៃទី៦ មករា ឆ្នាំ២០១៧ កន្លងទៅ។

“សារពីប្រិយមិត្ត ៖ គ្រួសារត្រកូនហ៊ុន ជាគ្រួសារជឿលើអបិយជំនឿ និងអោយតម្លៃទៅលើអបិយជំនឿខ្លាំងណាស់។

ព័ត៌មានដែលខ្ញុំទទួលបានច្បាស់ការពីអ្នកស្និទស្នាលបំផុតរបស់ ហ៊ុន សែន ដែលពួកគេក៏មានចិត្តស្រលាញ់ជាតិ ហើយនឹងស្អប់ខ្ពើមទង្វើរបស់ហ៊ុនសែនផងដែរនោះ គេបានប្រាប់ខ្ញុំថា ប៉ុន្មានខែចុងក្រោយនេះ ហ៊ុន សែន ស្រកសាច់ស្គមលឿន គឺមិនមែនដោយសារគ្រូពេទ្យអោយសម្រកទម្ងន់ស្អីនោះទេ គឺមានមូលហេតុពិសេសខ្លាំងជាងការយកលេសសម្រកទម្ងន់ គឺលោកតាអាចារ្យដែលជាគ្រូអាចារ្យខ្លាំងពូកែប្រចាំត្រកូនហ៊ុន លោក ហស បានអញ្ជើញអោយទៅធ្វើពិធីរំដោះគ្រោះដល់គេហាដ្ឋានរបស់ ហស ហើយលោកតាអាចារ្យបានមានប្រសាសន៍ថា គាត់មិនហ៊ាននិយាយទេបើគាត់និយាយការពិតនោះខ្លាច ហស អន់ចិត្ត ហើយ ហស ថា៖ «មិនអីទេតាអាចារ្យនិយាយមកចុះ» លោកតានោះក៏ព្រមនិយាយថា៖ «សុំទោសសម្តេចផង គ្រោះកាចគ្រោះថ្នាក់របស់សម្តេចគឺមិនអាចរំដោះគ្រោះអោយផុតបានទេ» ហើយ ហស និងគ្រួសារក៏នៅស្ងៀមមិនមាត់ករអីទៀតទេ លោកតាអាចារ្យក៏ពិបាកចិត្តណាស់ដែរ ដែលជួយរកវិធីសម្រាលគ្រោះមកធូស្រាលមិនបានដើម្បីជួយសម្តេច ក៏សុំលាមកគេហដ្ឋានគាត់វិញ ស្រាប់តែតាអាចារ្យមកដក់ផ្ទះញាំទឹកមិនទាន់អស់ពីកែវផង ក៏មានប៉ូលីសមកឈូឆរ ហើយចាប់ខ្លួនតាអាចារ្យយកទៅដាក់គុកជាបន្ទាន់ ពីបទថា លោកតាអាចារ្យជាមនុស្សរបស់បក្សសង្គ្រោះជាតិប្រើមកអោយបំភ័យសម្តេច។

រំលងមិនជាយូទេក៏មានពិធីរំដោះគ្រោះថ្មីកើតឡើងពិតមែនគឺ កូនៗគាត់ដូចជា ហ៊ុន ម៉ាណា ធ្វើពិធីចែកក្តារមឈូសជូនចាស់ៗដូចយើងឃើញក្នុងបណ្តាញសារព័ត៌មានហើយ។”

គួររម្លឹកថា ​រូបភាព​ក្រុម​ការងារ​ទឹកបរិសុទ្ធ​វីតាល់ កំពុង​ចែក​អំណោយ រួម​មាន​ក្ដារមឈូស​ជា​ច្រើន​ដល់​មនុស្ស​ចាស់ និង​រូបភាព​មនុស្ស​ចាស់​អង្គុយ​នៅ​មុខ​ក្ដារមឈូស​ប្រកប​ដោយ​ទឹកមុខ​យ៉ាង​ស្រងូតស្រងាត់ ត្រូវ​បាន​ក្រុម​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ចែកចាយ​បន្ត​គ្នា​ព្រោងព្រាត និង​បាន​រិះគន់​យ៉ាង​ចាស់​ដៃ​ទៅ​ដល់​ម្ចាស់​អំណោយ។

​ប្រភព​ព័ត៌មាន​ក្នុង​ស្រុក​ចុះផ្សាយ​ថា ក្រុមហ៊ុន​ទឹក​បរិសុទ្ធ​វីតាល់ ដែល​ដឹកនាំ​ដោយ​អ្នកស្រី ហ៊ុន ម៉ាណា នាយិកា​ទូរទស្សន៍​បាយ័ន (BTV News ETV) កាសែត​កម្ពុជាថ្មី និង​វិទ្យុ​បាយ័ន​នោះ បាន​រៀបចំ​កម្មវិធី​ចែក​អំណោយ​ក្តារមឈូស​ជូន​ជន​ចាស់ជរា​នៅ​ក្នុង​ស្រុក​ប្រាសាទបល្ល័ង្គ ខេត្ត​កំពង់ធំ។ ក្រៅ​ពី​ក្ដារមឈូស ក៏​មាន ទៀន ធូប ភួយ និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ដែរ។ ព័ត៌មាន​ក្នុង​ស្រុក​ឲ្យ​ដឹង​ថា ការ​ចែក​អំណោយ​នោះ ក៏​មាន​សមាជិក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​មាន​លោក ហ៊ុន ម៉ានី ជា​ប្រធាន ក៏​បាន​ចូលរួម​ចែក​អំណោយ​ដែរ។

ក្រុម​អ្នកលេង​ហ្វេសប៊ុក​ភាគ​ច្រើន​យល់​ថា រូបភាព​នៃ​ការ​ចែក​អំណោយ​ជា​ក្ដារមឈូស ដល់​ចាស់ៗ​បែប​នេះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ មើល​ទៅ​ហាក់​ដូចជា​ការ​ប្រមាថ​ជីវិត​ពួកគាត់។ អ្នក​ខ្លះ​យល់​ថា កូនស្រី​លោក ហ៊ុន សែន អតីត​ទាហាន​ខ្មែរក្រហម គួរ​តែ​ផ្ដល់​ជា​ថ្នាំសង្កូវ ឬ​​មណ្ឌល​ថែទាំ​ចាស់​ជរា​សម្រាប់​ពួកគាត់​ទើប​សមរម្យ​ជាង។ អ្នក​ខ្លះ​ទៀត​ថា គួរ​តែ​ប្រគល់​អោយ​មេ​ឃុំ ឬ​ចៅអធិការ​វត្ត​គ្រប់គ្រង និង​ចែក​ជូន​នៅ​ពេល​ដែល​មាន​ជន​ចាស់​ជរា​ណា​ឈឺ​ស្លាប់ វា​ប្រសើរ​ជាង​ប្រគល់​អោយ​ទៅ​ពួក​គាត់ ទាំង​ពួកគាត់​នៅ​រស់​នៅ​ឡើយ​បែប​នេះ៕