តាមពិតអ្នកប្រើអំពើហិង្សាមកលើអ្នកបើករថយន្ត គឺជាក្រុមសន្តិសុខខណ្ឌដូនពេញ ដ៏សាហាវព្រៃផ្សៃសោះ!

តាមពិតអ្នកប្រើអំពើហិង្សាមកលើអ្នកបើករថយន្ត គឺជាក្រុមសន្តិសុខខណ្ឌដូនពេញ ដ៏សាហាវព្រៃផ្សៃសោះ!

443
0
SHARE

(ប៉ារីស)៖ ប្រភពពី លោក ផែង វណ្ណៈ ​សកម្មជនហ្វេសប៊ុក Facebook ដ៏ល្បីល្បាញរបស់គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា «មុខសញ្ញាដែលធ្វើសកម្មភាពវាយប៉ុនប៉ង​សម្លាប់​លោក ស៊ុយ​ សារ៉េត​ គឺជាសន្តិសុខខណ្ឌដូនពេញ»​ ។ លោកផែង វណ្ណៈ លើកឡើងថា «សន្តិសុខរូបនេះសាហាវខ្លាំងណាស់​ ប្រហែលជាមានខ្សែអគ្គហើយមើលទៅ»​ ។

លោកផែង វណ្ណៈ លើកឡើងដូច្នេះនៅលើគណនីយហ្វេសប៊ុក Facebook របស់លោកនៅថ្ងៃទី១៣ មីនា នេះ ក្រោយពេលដែលស្នងការរាជធានីភ្នំពេញ បញ្ជាឲ្យតាមចាប់ខ្លួន មុខសញ្ញាទាំងឡាយដែលបានប្រើអំពើហិង្សាមកលើលោក ស៊ុយ​ សារ៉េត សាស្ត្រាចារ្យនៅសកលវិទ្យាល័យកម្ពុជា ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយព្យាយាមបើករត់គេចខ្លួន។

គួររម្លឹកថា កាលពីថ្ងៃទី១១ មីនា កន្លងទៅនេះ មានហេតុការណ៍នៃការប្រើអំពើហិង្សាមួយបានកើតឡើង ដោយការប្រើដៃជើងទាត់ធាក់ និងដុំថ្មគប់យ៉ាងដំណំ ពីសំណាក់ក្រុមប្រជាពលរដ្ឋមក លើលោកស៊ុយ សារ៉េត សាស្ត្រាចារ្យនៅសកលវិទ្យាល័យកម្ពុជា ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយព្យាយាមបើករត់គេចខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ស្ទើរតែដង្ហើមចង្រិតនោះ ដែលបានកំពុងក្លាយជាប្រធានបទក្តៅ សម្រាប់មហាជនជាទូទៅ។

ជនរងគ្រោះក្រោយរងការវាយប្រហារបន្ទាប់ពីគាត់បើករថយន្តបុករះ កាលពីម្សិលមិញ។ រូបថតៈ ហ្វេសប៊ុក

យើងនៅចាំបានថា ក្នុងឆ្នាំ២០១៤ និង២០១៥ ក្រុមសន្តិសុខខណ្ឌដូនពេញ នេះហើយ ដែលតែងតែប្រើហិង្សាយ៉ាងឃោរឃៅបង្ក្រាបមកលើការជួបជុំរបស់សកម្មជនប្រឆាំង និងក្រុមអ្នកតវ៉ាដទៃទៀត។

សូមទស្សនាសកម្មភាពដ៏សាហាវឃោរឃៅរបស់ក្រុមសន្តិសុខខណ្ឌដូនពេញ ដែលបានបង្ក្រាបមកលើការជួបជុំរបស់សកម្មជនប្រឆាំង តំណាងសហជីពផ្សេងៗទៀត និងវាយអ្នកកាសែតជាដើម នាពេលកន្លងមក៖

សន្តិសុខខណ្ឌដូនពេញ ចាប់អូសលោកស្រី មួរ សុខហួរ ចេញពីទីលានប្រជាធិបតេយ្យលោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានដឹកនាំយុវជនប្រមាណជាជិត ១០នាក់ដោយដើរថ្មើជើងទៅទីលានប្រជាធិបតេយ្យនៅព្រឹកថ្ងៃព្រហស្បតិ៍នេះដើម្បីជួបជុំនិងអានច្បាប់ស្តីពីការសិទ្ធិនៃការចូលរួមជួបជុំប្រព្រឹត្តិទីដោយសន្តិវិធីតែត្រូវបានក្រុមសន្តិសុខដែលមានឯកសណ្ឋានប្រដាប់ទៅដោយដំបងនិងពាក់មួកគូបចាប់សែងលោកស្រីចេញពីទីលានប្រជាធិបតេយ្យហៅ ទីលានផ្តាច់ការ។ដូចអ្វីដែលបេក្ខជនតំណាងរាស្ត្រគណសង្គ្រោះជាតិរូបនេះ បានសន្យាប្តេជ្ញាកាលពីម្សិលមិញ នោះថា នឹងដឹកនាំទៅកាន់ទីលានប្រជាធិបតេយ្យជារៀងរាល់ថ្ងៃ ដើម្បីសម្តែងមតិ និងអនុវត្តន៍សិទ្ធិនៃ ការជួបជុំ បញ្ចេញមតិទៅតាមច្បាប់នៃរដ្ឋធម្មនុញ្ញដែលបានចែង ក្នុងនាមលោកស្រីជាប្រជាពលរដ្ឋខ្មែរ ម្នាក់ ដែលមានសិទ្ធិជួបជុំ ចូលរួមដូចពលរដ្ឋខ្មែរដទៃទៀតដែរ។ លោកស្រីបានអង្គុយផ្ទាល់ដី នៅបរិវេ ណទីលានប្រជាធិបតេយ្យ នៅចំពោះមុខអ្នកសារព័ត៌មាន និងបណ្តាញសង្គមហ្វេសបុក ដើម្បីអានខិត ប័ណ្ណផ្សព្វផ្សាយច្បាប់ស្តីអំពីសិទ្ធិឃាត់ខ្លួនដោយមន្ត្រីនគរបាលយុត្តិធម៌ គោលបំណងចង់អប់រំដល់យុវ ជន សន្តិសុខ និងមន្ត្រីសមត្ថកិច្ចដែលបានចាប់ទាញលោកស្រីចេញពីទីលាននោះ ឱ្យពួកគេបានយល់ នូវអ្វីដែលជាច្បាប់ត្រូវអនុវត្តន៍ឱ្យបានត្រឹមត្រូវ ជៀសវាងការអនុវត្តន៍តាមថ្នាក់លើបញ្ជា ដោយមិនគិតពី ចារណាច្បាស់លាស់។ visal

Posted by សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា – និស្សិតឯករាជ្យ on Thursday, April 3, 2014

វិឌីអូ សន្តិសុខខណ្ឌដូនពេញ វាយបំបែកក្រុមអ្នកជួបជុំ កាលពីម្សិលមិញ២០១៤ សំរាប់បងប្អូនទាំងក្នុងនិងក្រៅប្រទេសដែលចួលចិត្តតាមដានរាល់ព័ត៌របស់ខ្ញុំបាទ សូមចូលទៅកាន់ ឆាណែល យូធូបថ្មីរបស់ខ្ញុំបាទដែលមានឈ្មោះថាHouses TV Newsដែលមានរូបសញ្ញាឡូហ្គោដូចខាងក្រោម ដោយបងប្អូនគ្រាន់តែចុចទៅកាន់ ==>https://www.youtube.com/channel/UC868fUrOYZKIHjySC0gn–w

Posted by Lork Bunthoeun on Wednesday, March 22, 2017

ក្រុមសន្តិសុខ ខណ្ឌដូនពេញ ចាប់សែងប្រជាពលរដ្ឋ ដាក់លើឡាន និងរឹបអូ…

នៅថ្ងៃទី១០ ខែធ្នូ វេលាម៉ោង ២០និង៣០ នាទីយប់ នៅមុខស្ថានទូត អាមេរិក ក្រុមសន្តិសុខ ខណ្ឌដូនពេញ ចាប់សែងប្រជាពលរដ្ឋ ដាក់លើឡាន និងរឹបអូសយកសម្ភារ: Pls share

Posted by I Love Cambodia on Tuesday, December 10, 2013

មើលការប្រព្រឹត្តហិង្សា របស់កងកម្លាំងសន្តិសុខខណ្ឌដូនពេញ វាយមនុស្សស្លូតត្រង់របួស១០នាក់នៅទីលានប្រជាធិបតេយ្យនៅថ្ងៃទី21/04/2013(និទណ្ឌភាព នៃការវាយដុំមនុស្សតាមទំនើងចិត្តជាដើមហេតុនៃបទឧក្រឹដ្ឋ)Share ចែករំលែកដើម្បីពិចារណា!!!!

Posted by Khmer Angkor News on Monday, April 21, 2014

សន្តិសុខខណ្ឌដូនពេញបានប្រើហឹង្សាទៅលើស្ត្រី និងតំណាងសហជីពផ្សេងទៀត——————–ក្រុមបាតដៃទីបីរបស់សាលារាជាធនាភ្នំពេញបានប្រើហឹង្សាទាំងកម្រោលទៅលើតំណាងសហជីព នៅមុខរដ្ឋសភាដោយគ្រាន់តែស្នើអោយរដ្ឋសភាពិនិត្យឡើងវិញនូវច្បាប់សហជីព ព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦។From CNRP Reporter

Posted by KEO Somaly human rights defender on Sunday, April 3, 2016

អាជ្ញាធរនិងក្រុមសន្តិសុខខណ្ឌដូនពេញប្រើអំពើហឹង្សា រំលោភសិទ្ធិមនុស្ស វាយដំច្រំធាក់ បង្ក្រាប ទៅលើប្រជាពលរដ្ឋបណ្តាលឲ្យរងរបួសមនុស្សមួយចំនួន នាព្រឹកថ្ងៃទី១០តុលា២០១៦ ក្នុងពេលដែលប្រជាពលរដ្ឋដើរដង្ហែរក្បួនតាមមាត់ទន្លេក្បែរវត្តឧណ្ណាលោម ឆ្ពោះទៅទីលានប្រជាធិបតេយ្យដើម្បីប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោក ខួបលើកទី៣១ ក្រោមប្រធានបទ "សិទ្ធិទទួលបានលំនៅដ្ឋាន" ដែលរៀបចំដោយ អង្គការសង្គមស៊ីវិល សហគមន៍ដីធ្លីមកពីបណ្តាខេត្តនានា និងរាជធានីភ្នំពេញ ។

Posted by Dan Do បង ដន on Sunday, October 9, 2016

ក្រុមសន្តិសុខខណ្ឌដូនពេញបំបែកការជួបជុំរបស់យុវជនអារ៉ែង

ក្រុមសន្តិសុខសាលាខណ្ឌដូនពេញប្រមាណជាង១០នាក់ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា បានប្រើហិង្សាវាយបំបែកការជួបជុំរបស់ក្រុមយុវជននៃបណ្ដាញអង្គការមាតាធម្មជាតិកម្ពុជានៅរមណីយដ្ឋានវត្តភ្នំ ។ ក្រុមយុវជនទាំងនោះមានចំនួនប្រមាណ៣០នាក់ បានជួបប្រជុំគ្នាក្នុងបំណងផ្សព្វផ្សាយពីការការពារបរិស្ថាន និងច្បាប់ពាក់ព័ន្ធការតស៊ូមតិនៅតាមទីសាធារណៈ ។

Posted by RFA Khmer on Saturday, November 29, 2014