តើហេតុអ្វីបានជា លោក ពូទីន តែងតែយឺតយ៉ាវក្នុងការណាត់ជួប?

តើហេតុអ្វីបានជា លោក ពូទីន តែងតែយឺតយ៉ាវក្នុងការណាត់ជួប?

814
0
SHARE

(ទីក្រុងប៉ារីស)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមារ ពូទីន តែងតែមានការយឺតយ៉ាវក្នុងការណាត់ជួបជាមួយមេដឹកនាំផ្សេងៗក្នុងពិភពលោក ឬយឺតយ៉ាវក្នុងការចូលរួមក្នុងកម្មវិធីផ្សេងៗ ។ តើបណ្ដាលមកពីមូលហេតុអ្វី?

ខាងក្រោមនេះគឺជាចម្លើយ ៖

មេដឹកនាំរុស្ស៊ីមានហានិភ័យខ្ពស់ក្នុងការធ្វើឃាត បើប្រៀបធៀបទៅនឹងមេដឹកនាំលោកខាងលិច ។ ប្រពៃណីនយោបាយរបស់ប្រទេសរុស្ស៊ីនាពេលថ្មីៗនេះ គឺមានភាពឃោរឃៅច្រើនជាងលោកខាងលិចដោយមេដឹកនាំរុស្ស៊ីជាច្រើនរូបត្រូវបានគេលបធ្វើឃាតនាពេលកន្លងមក ។

លាភសំណាងសម្រាប់ការទទួលយកអំណាចនៅក្នុងប្រទេសរុស្សីអាចលើសពីអ្វីដែលអ្នកកាន់អំណាចនៅប្រទេសដទៃទៀតទទួលបាន ។ អ្នកឈ្នះ ទទួលបានប្រទេសធំបំផុតនៅលើផែនដី កងទ័ពសមរម្យដោយមានអាវុធនុយក្លេអ៊ែរច្រើនបំផុតនៅលើពិភពលោក ប៉ូលីសសម្ងាត់ដ៏ល្អបំផុតនៅលើលោក និងបរិមាណប្រេងឧស្ម័ននិងរ៉ែដ៏ទៃទៀតដែលអាចលក់នៅបរទេសជាមួយនឹងប្រាក់ចំណេញដ៏អស្ចារ្យ ។ ប្រការនេះ បានជម្រុញឲ្យការប្រជែងអំណាចនៅរុស្ស៊ីហាក់មានសភាពខ្លាំងក្លាជាងប្រទេសដទៃ ។

ក្រុមប្រឆាំង បានចាត់ទុកពូទីន ថាជាមេដឹកនាំដ៏ឃោរឃៅ ហើយពូទីនក៏ដឹងច្បាស់ដែរថាគាត់បានបង្កើតសត្រូវដ៏ច្រើន ។ លោកពូទីនផ្ទាល់ មានប្រភពចេញពី KGB ភ្នាក់ងារសំងាត់ពិសេសរបស់រុស្ស៊ី ដូច្នេះលោកអាចមើលដឹងពីសភាពការណ៍គ្រោះថ្នាក់ចំពោះមុខលោក ដែលមនុស្សធម្មតាមិនអាចស្រមៃឃើញ ។

ហេតុផលដែល ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមារ ពូទីន តែងតែមានការយឺតយ៉ាវក្នុងការណាត់ជួបជាមួយមេដឹកនាំពិភពលោកដទៃទៀត ឬក៏យឺតយ៉ាវក្នុងការចូលរួមក្នុងកម្មវិធីផ្សេងៗ គឺដោយសារតែលោកជាប់រវល់កម្ចាត់ផែនការធ្វើឃាតមកលើរូបលោក ។ ក៏ប៉ុន្តែ បន្ទាប់ពីលោកបានបំផ្លាញផែនការអាក្រក់ទាំងនោះហើយ លោករៀបឫកពារហាក់ដូចជាមិនសូវខ្វល់ខ្វាយពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកអញ្ចឹង ៕

រូបថតបញ្ជាក់ថា លោក ពូទីន មិនសូវខ្វល់ខ្វាយពីសន្តិសុខផ្ទាល់ខ្លួនរបស់លោក ៖

1

លោក ពូទីន ពាក់អាវធំស្រោបតៅដោយអ្វីម្យ៉ាង ដែលមើលទៅដូចជាគ្រាប់កាំភ្លើង
លោក ពូទីន ពាក់អាវធំស្រោបទៅដោយអ្វីម្យ៉ាង ដែលមើលទៅដូចជាគ្រាប់កាំភ្លើង