ថ្ងៃ ៧ មករា ១៩៧៩ គឺជាឆាកល្ខោនដែលយួនបានរៀបចំទាំងអស់

ថ្ងៃ ៧ មករា ១៩៧៩ គឺជាឆាកល្ខោនដែលយួនបានរៀបចំទាំងអស់

125
0
SHARE

(ប៉ារីស) ៖ ថ្ងៃ ៧ មករា ១៩៧៩ គឺជាឆាកល្ខោនដែលយួនបានរៀបចំទាំងអស់។ គេថា គេមករំដោះយើងពីខ្មែរក្រហម តែបើអត់មានយួនកម្មុយនីស្ដពីដើមទី ក៏អត់មានខ្មែរក្រហមដែរ។ ឥឡូវនេះ គេថា បើគ្មានថ្ងៃ ៧ មករា ១៩៧៩ ក៏គ្មានអ្វីៗដែលយើងមានសព្វថ្ងៃដែរ។ តែបើគ្មានថ្ងៃ ១៧ មេសា ១៩៧៥ (គឺថ្ងៃដែលខ្មែរក្រហមឡើងកាន់អំណាច) ក៏គ្មានថ្ងៃ ៧ មករា ១៩៧៩ ដែរ។ ហើយបើគ្មានពួកយួនកម្មុយនីស្ដ ជួយពួកខ្មែរក្រហមនៅដើមទសវត្សរ៍ ឆ្នាំ ១៩៧០ ក៏គ្មានថ្ងៃ ១៧ មេសា ១៩៧៥ ដែរ។

ដូច្នេះ មួយផ្នែកធំនៃរឿងរ៉ាវទាំងអស់ក្នុងរយៈពេលជិត ៥០ ឆ្នាំកន្លងមកនេះ គឺមានការរៀបចំយ៉ាងសកម្មដោយយួនកម្មុយនីស្ដ ដើម្បីលេបត្របាក់ទឹកដីយើង និងបំភ័ន្ដភ្នែកប្រជារាស្ត្រខ្មែរ។

យើងត្រូវចងចាំជានិច្ចថា យួនបង្កប់បានញុះញង់ ឲ្យខ្មែរកាប់សម្លាប់ខ្មែរគ្នាឯង ក្រោមរបបខ្មែរក្រហម (១៩៧៥-១៩៧៩)។ មកដល់ពេលនេះទៀត (ឆ្នាំ ២០១៨) ពួកអ្នកបម្រើផលប្រយោជន៍បរទេសឈ្លានពាន ក៏នៅតែធ្វើបាបនិងរករឿងខ្មែរគ្នាឯង ឥតឈប់ឈរ (រហូតដល់លួចសម្លាប់ ឬតាមចាប់ដាក់គុកអ្នកស្នេហាជាតិ) ដើម្បីធ្វើឲ្យប្រទេសជាតិយើង បែកបាក់ ហើយកាន់តែទន់ខ្សោយ ក្នុងគោលបំណងរក្សាអាណានិគមនិយមប្រទេសវៀតណាម មកលើប្រទេសកម្ពុជា និងរក្សាអំណាចពួកជនក្បត់ជាតិ៕

អាទិទេពកុម្មុយនីស្ត ៤ នាក់ ដែល បក្សប្រជាជន បង្ខំឲ្យពលរដ្ឋខ្មែរគោរពបូជា

ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឲ្យខូចខាតផលប្រយោជន៍ជាតិ ធ្ងន់ធ្ងរជាងគេ ក្នុងប្រវត្តិសាស្ត្រ