ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិជាច្រើនរូប ស្លុតចិត្តនឹងមរណភាពរបស់សមាជិកមួយរូបនៃកងអង្គរក្សលោក សម រង្ស៊ី

ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិជាច្រើនរូប ស្លុតចិត្តនឹងមរណភាពរបស់សមាជិកមួយរូបនៃកងអង្គរក្សលោក សម រង្ស៊ី

1100
0
SHARE

(ប៉ារីស)៖ ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិជាច្រើនរូបស្លុតចិត្តនឹងមរណភាពរបស់លោក គឹម សំណាង សមាជិកមួយរូបនៃកងអង្គរក្សលោក សម រង្ស៊ី ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៧ មេសា ឆ្នាំ២០១៨ ក្នុងជន្មាយុ៤៨ឆ្នាំ ដោយរោគាពាធ។

លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានសរសេរសាររំលែកទុក្ខនៅលើទំព័រហ្វេសប៊ុករបស់លោកស្រីយ៉ាងដូច្នេះថា៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ ដែលបាត់បងមនុស្សជាទីគោរព និងជាទីស្រលាញ់លោក គឹម សំណាង បានលាចាកលោកយើងនេះហើយកាលពីទី៧ ខែមេសា ឆ្នាំ២០១៨ ក្នុងអាយុ៤៨ ដោយរោគាពាធ។ លោក គឹម សំណាង គាត់ជាអង្គរក្សផ្ទាល់របស់លោកជំទាវ ជូឡុង សូមួរ៉ា»។

លោក ហូរ វ៉ាន់ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ បានសរសេរសាររំលែកទុក្ខនៅលើទំព័រហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា៖ «ខ្ញុំសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយភរិយា និងកូន ព្រមទាំងក្រុម គ្រួសារសពលោក គឹម សំណាង អង្គរក្ស លោកប្រធាន សមរង្សុីដែលលបានទទួលមរណភាពកាលពីថ្ងៃ៧ មេសា ក្នុងអាយុ ៤៨ ឆ្នាំ។ សូមវិញ្ញាណក្ខ័ន្ធនៃសពបានកេីតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ»។

លោក ឡុង រី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិ តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធាននាយកដ្ឋានសន្តិសុខ បានសរសេរលិខិតរំលែកទុក្ខមួយច្បាប់ផ្ញើជូនក្រុមគ្រួសារនៃសពលោក គឹម សំណាង ដោយបានបង្ហាញពីក្ដីរន្ធត់ និងក្រៀមក្រំ និងសម្ដែងការសោកស្ដាយចំពោះមរណភាពរបស់លោក គឹម សំណាង។

លោក ឡុង រី មានប្រសាសន៍ថាមរណភាពរបស់លោក គឹម សំណាង គឺជាការបាត់បង់សហការីដ៏ក្លាហាន និងស្មោះត្រង់មួយរូបនៃក្រុមអង្គរក្សរបស់លោកប្រធាន សម រង្ស៊ី។

លោក សុខ អ៊ំស៊ា តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺនៃគណបក្សសង្គ្រោះជាតិ បានសរសេរសាររំលែកទុក្ខនៅលើទំព័រហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា៖ “ខ្ញុំនិងគ្រួសារ សូមចូលរួមសោកស្តាយនិងរំលែកមរណទុក្ខ
ដ៏ក្រៀមក្រំនេះជាមួយគ្រួសារសព លោក គឹម សំណាង ព្រមជាមួយ ថ្នាក់ដឹកនាំ និងមិត្តរួមការងារទាំងអស់។ សូមដួងវិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីឃ្លាតឡើយ”៕

លោកស្រី មូរ សុខហួរ
លោក ហូរ វ៉ាន់
លោក ឡុង និងលោក សម រង្ស៊ី
លោក សុខ អ៊ំស៊ា