ទិដ្ឋភាព នាយករដ្ឋមន្រ្តីប្រទេសហូឡង់ និងរដ្ឋមន្រ្តីរបស់គាត់ ជិះកង់មកធ្វើការ

ទិដ្ឋភាព នាយករដ្ឋមន្រ្តីប្រទេសហូឡង់ និងរដ្ឋមន្រ្តីរបស់គាត់ ជិះកង់មកធ្វើការ

1227
0
SHARE

(ប៉ារីស) ៖ លោក Mark Rutte នាយករដ្ឋមន្រ្តីប្រទេសហូឡង់ មកពីគណបក្ស People’s Party for Freedom and Democracy (VVD) បានកាន់តំណែងជានាយករដ្ឋមន្ត្រីហូឡង់តាំងពីឆ្នាំ២០១០ មក។
គោលបំណងដែលលោកលោកចូលចិត្តជិះកង់មកធ្វើការ និងលើកទឹកចិត្តមន្រ្តីរបស់គាត់មកធ្វើការគឺក្នុងហេតុផលចង់បង្ហាញថា៖
១. រាស្រ្តនិងមន្រ្តីគឺដូចគ្នា។
២. ប្រទេសមានសន្តិភាពពិត និងក្នុងនាមជាអ្នកដឹកនាំត្រូវទុកចិត្តការដឹកនាំរបស់ខ្លួន និងទុកចិត្តលើអំពើល្អរបស់ខ្លួន។
៣. ក្នុងនាមជាមនុស្សត្រូវស្រឡាញ់បរិស្ថាន ឲ្យតំលៃ និងការពារពរិស្ថាន។
៤. កីឡាគឺជាសុខភាព។
៥. រាស្រ្តមិនគោរពសម្ភារៈ និងមិនខ្លាចមេដឹកនាំ តាមរយៈការបង្ហាញអំណាច និងកម្លាំងទេ តែរាស្រ្តស្រឡាញ់អំពើល្អរបស់មេដឹកនាំ។

សូមបញ្ជាក់ថាពលរដ្ឋ ហូឡង់ ស្រឡាញ់លោកណាស់ ហើយប្រទេសហូងឡង់ជាប្រទេសអ្នកមាន និងបានបំបាត់គុកចោលស្ទើរអស់ទៅហើយ ព្រោះគ្មានអ្នកទោស។

តទៅនេះ គឺជាព័ត៌មានមួយចំនួនអំពីប្រទេសហូឡង់ ( Netherlands/ Holland)៖
១. ព្រះមហាក្សត្រ៖ ព្រះនាម Willem-Alexander
២. នាយករដ្ឋមន្រ្តី៖ លោក Mark Rutte
៣. ឧបនាយករដ្ឋមន្រ្តី៖ លោក Hugo de Jonge (បក្ស CDA), Kajsa Ollongren (បក្ស D66) និងលោក Carola Schouten (បក្ស CU)
៤. មានពលរដ្ឋ៖ 17,164,800 នាក់
៥. ផ្ទៃដី៖ 41,543 km2 (16,040 sq mi)
៦. ចំណូលពលរដ្ឋប្រចាំឆ្នាំ៖ $44,654

អត្ថបទ៖ ខ្មែរ សុវណ្ណភូមិ

Mark Rutte and His Minnisters 2 3 4 5 Mark Rutte