បទវិចារណកថា ៖ ហ៊ុន សែន និងនយោបាយកញ្ជះយួន កាត់ទឹកដីឲ្យយួន

បទវិចារណកថា ៖ ហ៊ុន សែន និងនយោបាយកញ្ជះយួន កាត់ទឹកដីឲ្យយួន

134
0
SHARE

(ប៉ារីស)៖ ថ្ងៃទី១៤ កុម្ភៈ ២០១៨ ថ្ងៃ ហ៊ុន សែន និងបក្សពួកអនុម័តច្បាប់ថ្មីបន្ថែមភាពស្របច្បាប់ដល់យួនសម្រាប់ចូលមករកស៊ី និងកាន់កាប់ទឹកដីខ្មែរចំនួន៤ខេត្ត។

សូមបញ្ជាក់ថាកាលពី១៤ កុម្ភៈ ២០១៨ ថ្ងៃ សមាជិករដ្ឋសភាចោរ ទាំង១២៣ក្បាល បានប្រជុំ និងអនុម័តបោះឆ្នោតយល់ព្រមលើ«ច្បាប់ជំរុញដល់ការធ្វើពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម»។ ពួកគេចាត់ទុក តំបន់អភិវឌ្ឍន៍ត្រីកោណរួម និងច្បាប់ថ្មីនេះ គឺ«ជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការល្អរវាងមិត្តភាព កម្ពុជា វៀតណាម និង ឡាវ»។

សូមមរំលឹកថា រដ្ឋាភិបាលកម្ពុជារបស់បក្សស៊ីភីភី បានបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណរួម (CLV) នេះតាមសំណើរយួនតាំងពីឆ្នាំ១៩៩៩ មកម្លេះបន្ទាប់ពី ហ៊ុន សែន បានក្តាប់អំណាចរឹងក្រោយរដ្ឋប្រហារឆ្នាំ១៩៩៧ និងមានសំលេងសមាជិកសភាភាគច្រើនពីការបន្លំសន្លឹកឆ្នោតឆ្នាំ១៩៩៨។ ក្នុងការយល់ព្រមនេះ ហ៊ុន សែន បានដាក់ខេត្តខ្មែរចំនួន៣រួមគ្នាជាមួយនាពេលនោះ និងប៉ុន្មានឆ្នាំចុងក្រោយនេះ ហ៊ុន សែនបានដាក់១ខេត្តទៀតបន្ថែមបាន៤ខេត្តរួមជាមួយប្រទេសវៀតណាម។

ជាគោលការណ៍នៅក្នុងតំបន់អភិវឌ្ឍន៍រួមសម្រាប់ខេត្តទាំងនេះ គឺយួន
និងខ្មែររួមដៃគ្នាអភិវឌ្ឍតំប់ទាំងនោះ ហើយវាផ្តល់សិទ្ធិឲ្យពលរដ្ឋយួនអាចចេញចូលមកស្នាក់នៅ និងធ្វើមុខជំនួញ ឬរកស៊ីមុខរបរគ្រប់ប្រភេទបានដោយសេរី។

ជារួមតាមការសង្កេតតាំងពីឆ្នាំ១៩៩៩មក គឺគ្មានការអភិវឌ្ឍន៍រួមអ្វីមានប្រយោជន៍ដល់ខ្មែរនោះទេ ដោយមានឃើញតែយួនចូលមករស់នៅក្នុងទឹកដីខ្មែរក្នុងខេត្តទាំងនេះ ឃើញតែយួនចូលមកកាប់ឈើ មកជីករ៉ែ មកបរបាញ់ មកសំលាប់ខ្មែរ និងបំផ្លាញខ្មែរតែប៉ុណ្ណោះ។

ជារួមខ្មែរ សុវណ្ណភូមិ បាននិយាយរឿងនេះ ជាច្រើនលើកនូវគ្រោះថ្នាក់នៃនយោបាយនេះតាំងពីឆ្នាំ២០០៤មកម្ល៉េះ ហើយយើងជឿថាបើស៊ីភីភីនៅតែដឹកនាំ និងនៅតែមានកិច្ចព្រមព្រៀង «តំបន់ត្រីកោណរួមនេះ» នោះមិនយូរទេខេត្តខ្មែរទាំងបួននេះ នឹងត្រូវបានបំផ្លាញ មានវត្តមានយួនខុសច្បាប់រស់នៅកាន់តែច្រើន និងគ្រប់គ្រងយ៉ាងពេញដៃដោយយួនដូចកម្ពុជាក្រោមទៀតជាក់ជាមិនខាន៕

ដោយ៖ ខ្មែរ សុវណ្ណភូមិ

តំបន់ត្រីកោណរួម
រូបភាព៖ លោក ហ៊ុន សែន ទៅថ្វាយបង្គុំខ្មោចយួន ហូ ជីមិញ កាលពីឆ្នាំ២០១៦ កន្លងទៅ
រូបភាព៖ លោក ហ៊ុន សែន នាំយក សួយសារអាករ ជូនក្រុមមេដឹកនាំវៀតណាម
បង្គោលព្រំដែនយួន ចូលដល់មុខផ្ទះពលរដ្ឋខ្មែរ

ជនជាតិយួនរស់នៅយ៉ាងអនាធិបតេយ្យ នៅលើបឹងទន្លេសាប
នាយករដ្ឋមន្ត្រីវៀតណាមលោកង្វៀនតាន់យុង និងសមភាគីកម្ពុជារបស់ លោក ហ៊ុន សែន ក្នុងពិធីសម្ពោធបង្គោលព្រំលេខ 314។ រូបថត VGP
រូបថតក្រុមការងារ នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា