បទវិភាគ៖ លោក ហ៊ុន សែន មិនហ៊ានចូលតុចរចា ដោយសារខ្លាចបាត់បង់អំណាច

បទវិភាគ៖ លោក ហ៊ុន សែន មិនហ៊ានចូលតុចរចា ដោយសារខ្លាចបាត់បង់អំណាច

634
0
SHARE
រូបភាព៖ លោកសមរង្ស៊ី និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាប់ដៃគ្នានៅខែធ្នូឆ្នាំ ១៩៩៧ បន្ទាប់ពីកិច្ចប្រជុំរយៈពេលបីម៉ោងនៅឯគេហដ្ឋានរបស់លោក ហ៊ុន សែន។ AFP

(ប៉ារីស)៖ សម្រាប់ប្រទេសជាតិយេីង មុន និងក្រោយកិច្ចព្រមព្រៀងទីក្រុងបារីស មានអ្នកនយោបាយ និងមេដឹកនាំបក្សនយោបាយជាច្រេីន ទាំងនិន្នាការប្រឆាំង និងនិន្នាការស្រប បានធ្វេីការចចារ សន្ទនា ដេីម្បីស្វែងរកដំណោះស្រាយ ជាមួយលោក ហ៊ុន សែន ជាបន្ដបន្ទាប់ ហេីយក្រោយការចរចា មេដឹកនាំនយោបាយជាច្រេីន ក៏បានចុះចូល ចុះចាញ់ បោះបង់ការតស៊ូ ដោយបានមករួមជីវភាពនយោបាយជាមួយលោកហ៊ុន សែន ។ អ្នកខ្លះបានតំណែងតួនាទីសំខាន់ៗ នៅក្នុងជួររាជរដ្ឋាភិបាលរបស់លោក ហ៊ុន សែន អ្នកខ្លះបានលាបសក្ការៈ មុខតំណែង ទ្រព្យសម្បត្តិ សំបូរចាយ សប្បាយសុី រស់នៅហុឺហានៅក្នុងសង្គម រហូតមកដល់សព្វថ្ងៃ អ្នកខ្លះទៀតបានត្រឹមជាក្លាយជាសេកទុកសម្រាប់ស្រែកជេរបក្សប្រឆាំង ក្រោមនយោបាយឈ្នះៗ ដែលលោកហ៊ុន សែន តែងតែប្រកាសជាសាធារណៈ ។

បេីនិយាយពីការចរចា យេីងក៏នឹកដល់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ីនបុិច ដែលតែងតែធ្វេីការចរចានយោបាយជាមួយលោក ហ៊ុន សែន ច្រេីនលេីក ច្រេីនសារ ក្រោយការបោះឆ្នោតអាណត្តិទីមួយ ឆ្នាំ១៩៩៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិ ឬអ៊ុនតាក់ ។

ការចរចាលេីកទី១ ជាមួយលោក ហ៊ុន សែន គណបក្សហ្វ៊ុនស៊ីនបុិច បានទទួល៥៨កៅអី សម្ដេចក្រុមព្រះ បានក្លាយជានាយករដ្ឋមន្រ្តីទី១ ដោយបានបង្កេីតរដ្ឋាភិបាលចម្រុះ ជាមួយលោក ហ៊ុន សែន ហេីយបានបែងចែក តំណែងតួនាទីគ្នា តាមក្រសួងមន្ទីរ នានា ដឹកនាំប្រទេស ។

ការចរចាលេីកទីពីរ គណបក្សហ្វ៊ុនស៊ីនបុិច នៅសល់៤៣កៅអី សម្ដេចក្រុមព្រះ ក៏ធ្លាក់មកធ្វេីជាប្រធានរដ្ឋសភា បង្កេីតរដ្ឋាភិបាលចម្រុះ ជាមួយលោកហ៊ុន សែន បែងចែងតំណែងតួនាទី តាមក្រសួងមន្ទីរ នានា ដឹកនាំប្រទេស ដដែល ។

ហេីយចរចាលេីកទីបី គណបក្សហ្វ៊ុនស៊ីនបុិច ធ្លាក់នៅសល់តែ២៦កៅអី សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាប្រធានរដ្ឋសភា ដោយបានបន្ដបង្កេីតរដ្ឋាភិបាលចម្រុះ បែងចែកតំណែងតួនាទី តាមក្រសួងមន្ទីរ នានា តាមការចង់បានរបស់លោក ហ៊ុន សែន ។

ចុងក្រោយប្រជាពលរដ្ឋខ្មែរ លែងបោះឆ្នោតគាំទ្រ បែកបាក់ផ្ទៃក្នុង ពីនាយករដ្ឋមន្រ្តីទី១ ឈ្នះឆ្នោត ធ្លាក់ខ្លួនមកធ្វេីមេបក្សរណប ដេីរតាមមាគា៌នយោបាយឥតងាករេរបស់លោក ហ៊ុន សែន ។

ចំណែកលោក សម រង្ស៊ី វិញ ចរចាជាមួយលោកហ៊ុន សែន លេីកទី១ បក្សប្រឆាំងបាន១៥កៅអី ចរចាលេីកទីពីរ បាន២៦កៅអី និងចរចាលេីកទីបី បាន៥៥កៅអី ហេីយអ្វីដែលមនុស្សជាច្រេីនកំពុងតែចោទសួរ ប្រសិនបេីមានការចរចា លេីកទី៤ជាមួយលោក សម រង្ស៊ី តេីគណបក្សប្រឆាំង «សង្រ្គោះជាតិ» នឹងឈ្នះឆ្នោតដឹកនាំប្រទេស ? ហេីយតេីនេះអាចជាមូលហេតុ ដែលលោកហ៊ុន សែន មិនព្រមចរចា និងឈប់ចរចានយោបាយជាមួយលោក សម រង្ស៊ី បន្ដទៀត ?

ព្រោះកាន់តែចរចាជាមួយលោក សម រង្ស៊ី កម្លាំងបក្សប្រឆាំងកាន់តែទៅមុខ កាន់តែរីកធំឡេីង ជិតដល់គោលដៅដែលអាចនាំមកនូវការផ្លាស់ប្ដូរបាននៅពេលខាងមុខ ខុសពីការចរចាជាមួយមេដឹកនាំនយោបាយមុនៗ និងខុសពីការចរចាជាមួយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ។

រឿងមួយដែលប្រជាពលរដ្ឋខ្មែរ ដឹងច្បាស់ ហេីយនៅតែជឿជាក់ គាំទ្រសម រង្សុី ព្រោះតែរាល់លេីកក្រោយការចចារជាមួយលោកហ៊ុន សែន សម រង្សុី មិនដែលបានទទួលផលប្រយោជន៌ផ្ទាល់ខ្លួនអ្វី រស់នៅសោយសុខ បានមុខតំណែងតួនាទី លាបសក្ការៈ ចែកអំនាច បុណ្យសក្កគ្នា ដូចអ្នកនយោបាយមុនៗ ដែលបានទៅចចារជាមួយលោកហ៊ុន សែន កន្លងមកនោះទេ ។

អ្វីដែលលោក សម រង្ស៊ី បានទទួលក្រោយការចចារ គឺកម្លាំងនយោបាយប្រឆាំងនៅក្នុងប្រទេសកម្ពុជា រីកធំឡេីង ពីមួយអាណត្តិ ទៅមួយអាណត្តិ ដេីរជិតដល់គោលដៅដែលប្រជាពលរដ្ឋខ្មែរចង់បាន គឺការផ្លាស់ប្ដូរ ដ៏ពិតប្រាកដមួយ សម្រាប់ប្រទេសកម្ពុជា ដោយសន្ដិវីធី តាមរយៈការបោះឆ្នោត ដោយត្រឹមត្រូវ សេរី និងយុត្តិធម៌ ។

ចំណែកលោក សម រង្ស៊ី អ្វីដែលទទួលបានផ្ទាល់ខ្លួនវិញ គ្មានអ្វីក្រៅពីរងបណ្ដឹងនៅតុលាការរាប់សព្វបណ្ដឹង ការរឹបអូសផ្ទះ និងទីស្នាក់ការ ការតាមចាប់ តាមសម្លាប់ តាមកម្ចាត់ និងការនិរទេសខ្លួន ដេីម្បីមានសេរីភាព បន្ដការតស៊ូនយោបាយ នោះទេ ។

ហេីយនៅពេលនេះ ដេីម្បីបញ្ចៀសការរងទណ្ឌកម្មសេដ្ឋកិច្ច ដែលអាចនាំមកនូវវិបត្តិសង្គម ផលលំបាក សម្រាប់ប្រជាពលរដ្ឋ និងការបែកបាក់ ក្នុងសង្គមជាតិ លោក សម រង្ស៊ី ក៏បានស្នេីរទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រសិនជាលោក ហ៊ុន សែន មិនចង់ចរចាជាមួយលោក សម រង្ស៊ី ដោយលោកបានចោទថា លោក សម រង្ស៊ី បានប្រមាថដល់រូបលោក និងក្រុមគ្រួសារលោក ហ៊ុន សែន ហេីយចោទ សម រង្សុី ជាអ្នកនៅពីក្រោយខ្នង នៃការដុតរូបទីងមោងរបស់លោក នៅក្រៅប្រទេស ដែលជាហេតុធ្វេីឲ្យលោកហ៊ុន សែន បិទផ្លូវចចារជាមួយលោក សម រង្ស៊ី នោះ ។

លោក សម រង្ស៊ី ក៏បានស្នេីរ និងសង្ឃឹមថាលោកហ៊ុន សែន ព្រមចចារជាមួយអ្នកដទៃ ដូចជាលោកកឹម សុខា លោក អេង ឆៃអៀង លោកស្រីមូរ សុខហួរ ឬអង្គការសង្គមសុីវិល អ្នកវិភាគនយោបាយ ដេីម្បីស្វែងរកដំណោះស្រាយនយោបាយរួមមួយ សម្រាប់ប្រទេសកម្ពុជាយេីង៕

អត្ថបទ៖ តម្លៃ ជាមនុស្ស

រូបភាពនៃវប្បធម៌សន្ទនា នាពេលកន្លងមក
សម្ដេចក្រុមព្រះ នរោត្ដម
រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១ និង លោក ហ៊ុន សែននាយករដ្ឋមន្ត្រីទី២
លោក សម រង្ស៊ី និង សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ
រូបភាព៖ លោកសមរង្ស៊ី និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាប់ដៃគ្នានៅខែធ្នូឆ្នាំ ១៩៩៧ បន្ទាប់ពីកិច្ចប្រជុំរយៈពេលបីម៉ោងនៅឯគេហដ្ឋានរបស់លោក ហ៊ុន សែន។ AFP
លោក ហ៊ុន សែន ព្រះករុណា
ព្រះបាទ សម្ដេច នរោត្ដម
សហមុនី និង សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ
រូបថត លោក សម រង្ស៊ី ជាមួយអតីតព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ