បទវិភាគ ៖ ក្បាលនាគ

បទវិភាគ ៖ ក្បាលនាគ

158
0
SHARE

(ប៉ារីស) ៖ បទវិភាគ «ក្បាលនាគ» ដោយ សូរ សមយុទ្ធ ។ បទវិភាគនេះ បានធ្វើឡើង បន្ទាប់ពី លោក ងួន គឿន ស្នងការនគរបាលខេត្តរតនគីរី បានធ្វើរបាយការណ៍មួយផ្ញើទៅ អគ្គស្នងការនគរបាលជាតិ លោក នេត​ សាវឿន ស្ដីពីករណីបិទផ្លូវធ្វើដំណើរចេញចូល រវាងប៉ុស្តិ៍ការពារព្រំដែនខេត្តកន្ទូម (វៀតណាម) និងប៉ុស្តិ៍ការពារព្រំដែនខេត្តរតនគីរី ដោយកងទ័ពការពារព្រំដែនខេត្តកន្ទូម (វៀតណាម) ។

ក្បាលនាគ
———-
១/ ខាងវៀតណាម សុំបើកច្រកថែម ខាងខ្មែរ មិនអោយបើកថ្មីថែម ខាងវៀតណាម ក៏បិទច្រកចាស់ ៤ ចោលទៅ។ ចរិតមេកើយ និងកូនចៅ មិនមែនជាចរិកមិត្តភក្តិរបងជាប់គ្នា។

២/ និយាយទៅថ្ងៃក្រោយ, ដោយសារកម្ពុជា ផ្លាស់ប្តូរទិសដៅនៃសម្ព័ន្ធមិត្តជាយុទ្ធសាស្ត្ររយៈពេលវែង នោះតំបន់ក្បាលនាគ (រតនៈគិរី និងមណ្ឌលគិរី) មានសារៈសំខាន់ ជាការស្លាប់រស់ចំពោះនយោបាយសន្តិសុខជាតិទៅថ្ងៃអនាគត។

៣/ សមាសភាពចៅហ្វាយខេត្តពីរនេះ មានសារៈសំខាន់បំផុត ចំពោះនយោបាយសន្តិសុខជាតិ (បើដាក់មនុស្សមិនទាន់ត្រូវ, ត្រូវដូរមនុស្ស), បើមានតែមនុស្ស តែខ្វះកម្លាំង ទាល់តែថែមកម្លាំង និងសម្ភារៈ។

៤/ ដោយសារតែក្បាលនាគ កាន់តែសំខាន់ នោះហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងបម្រើអោយនយោបាយសន្តិសុខជាតិ រិតតែសំខាន់។ ទោះជាមានគំរោងច្រើនយ៉ាងណា តែសន្ទុះអភិវឌ្ឍនៅក្បាលនាគហាក់នៅទ្រឹង ក្នុងខណៈពេលដែលកន្ទុយនាគ បានចាប់ផ្តើមកម្រើកខ្លាំងជាង រួចទៅហើយ។

៥/ ចំណុចសំខាន់ចុងក្រោយ, អ្នកកាន់ការងារកងទ័ពក្នុងតំបន់ទាំងពីរនេះ ត្រូវតែជាមេទ័ពដែលមានសមត្ថភាពពិសេស។ គេថា ផ្ទះពីឈ្លោះគ្នា បន្ទាប់ពីជេរបញ្ចោរ ច្បាស់ជាពូថៅកាំបិតឆ្លងរបង។

៦/ ដោយទុករឿងនេះមួយដុំ, បើករង្វង់ក្រចក ពីរឿងដាច់ដោយឡែកមួយផ្សេង, ថាមិនត្រូវជម្លោះប្រដាប់អាវុធ អាចនឹងផ្ទុះឡើងរវាង កម្ពុជា-វៀតណាម ក្នុងតំបន់ក្បាលនាគនេះ ក្នុង ៩០ថ្ងៃ មុនពេលបោះឆ្នោតជាតិ២០១៨។ ប្រសិនបើកើតឡើងមែន, ប្រសិនបើ, នោះអ្នកណាអ្នកបង្កើត, អ្នកណាអ្នកបង្រ្កាប, ហើយដើម្បីអ្វី, ខ្ញុំគិតថាបងប្អូនយល់ នូវអ្វីដែលខ្ញុំនិយាយ (if you know, what i mean)។ គេថាសន្លឹកបៀរជាតិនិយម នៅតែមានសារៈសំខាន់ជានិច្ចក្នុងនយោបាយជាតិនៃប្រទេសនីមួយៗ៕

ដោយ៖ សូរ សមយុទ្ធ

លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ
លោក ងួន គឿន ស្នងការនគរបាល ខេត្តរតនគីរី
រូបភាព៖ លោក ហ៊ុន សែន ទៅថ្វាយបង្គុំខ្មោចយួន ហូ ជីមិញ កាលពីឆ្នាំ២០១៦ កន្លងទៅ
រូបភាព៖ លោក ហ៊ុន សែន នាំយក សួយសារអាករ ជូនក្រុមមេដឹកនាំវៀតណាម
រូបភាព លោក ហ៊ុន សែន ជាមួយអគ្គលេចាធិការបក្សកុម្មុយនីស្ត វៀតណាម កាលពីថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ
រូបភាព លោក ហ៊ុន សែន ជាមួយប្រធានាធិបតីវៀតណាម កាលពីថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ
រូបបភាព៖ លោក ហ៊ុន សែន ជាមួយលោកស្រីប្រធានរដ្ឋសភាវៀតណាម កាលពីថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ
រូបភាព៖ លោក ហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រីវៀតណាម នៅវិមានប្រធានាធិបតីវៀតណាម
រូបភាព៖ លោក ហ៊ុន សែន ជាមួយអតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម