បិតាស្ថាបនិកមួយរូប នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថា លោក ហ៊ុន សែន កែលែងឡើងហើយ

បិតាស្ថាបនិកមួយរូប នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថា លោក ហ៊ុន សែន កែលែងឡើងហើយ

438
0
SHARE

(ប៉ារីស)៖ លោក Gareth Evans អតីតរដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសអូស្ត្រាលី និងជាបិតាស្ថាបនិកមួយរូប នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីកម្ពុជា ឆ្នាំ ១៩៩១ ថ្លែងថា «នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន កែលែងឡើងហើយ»។ លោក Gareth Evans លើកឡើងដូច្នេះ នៅក្នុងសន្និសីទមួយ ស្តីពីស្ថានការណ៍បច្ចុប្បន្ន នៅប្រទេសកម្ពុជា រៀបចំឡើងនៅទីក្រុង Canberra ប្រទេសអូស្ត្រាលី កាលពីថ្ងៃ ០៩ មីនា ២០១៨។

លោក Gareth Evans ថ្លែងយ៉ាងដូច្នេះថា៖

“ខ្ញុំបានស្គាល់ ហ៊ុន សែន ហើយបានធ្វើការយ៉ាងជិតស្និតជាមួយគាត់ កាលពីអតីតកាល។ មកដល់ពេលនេះ ខ្ញុំបានជៀសវាងធ្វើការទិតៀនខ្លាំងជាសាធារណៈ ពីព្រោះខ្ញុំនឹកស្មានថា នៅមានសេចក្តីសង្ឃឹមទៀតចំពោះគាត់ (ហ៊ុន សែន) និងរដ្ឋាភិបាលរបស់គាត់ តែអាកប្បកិរិយារបស់ពួកគេ បានឈានពេលនេះ ដល់កម្រិតមួយ ដែលប្រាសចាកពីភាពស៊ីវីល័យ។ ដល់ពេលហើយ ដែលយើងត្រូវចង្អុលមុខអ្នកដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃ ដើម្បីឲ្យពួកទាំងនេះ ទទួលការអៀនខ្មាស ហើយសហគមន៍អន្តរជាតិ ត្រូវស៊ើបអង្កេត និងដាក់ទណ្ឌកម្ម លើពួកទាំងនេះ។”

គួររបញ្ជាក់ផងដែរថា លោក Gareth Evans បច្ចុប្បន្នជាសកលវិទ្យាធិការ នៃសកលវិទ្យាល័យជាតិប្រទេសអូស្ត្រាលី (Austrlian National University) នៅទីក្រុង Canberra៕

លោក Gareth Evans
លោក Gareth Evans ជាមួយលោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងសន្និសីទមួយ ស្តីពីស្ថានការណ៍បច្ចុប្បន្ន នៅប្រទេសកម្ពុជា រៀបចំឡើងនៅទីក្រុង Canberra ប្រទេសអូស្ត្រាលី កាលពីថ្ងៃ ០៩ មីនា ២០១៨។@Mu Sochua

ព័ត៌មានបន្ថែមជាភាសាអង់គ្លេស៖ Gareth Evans: Cambodia on the Brink

នាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន ត្រូវបានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ទម្លាយរូបភាពដែលបង្ហាញថា នៅក្នុងកិច្ចប្រជុំ APEC ២០១៧ កន្លងទៅ ហាក់មិនមានថ្នាក់ដឹកនាំដទៃទៀតក្នុងពិភពលោកចង់រាប់រកលោក ហ៊ុន សែនទេ
នាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន ត្រូវបានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ទម្លាយរូបភាពដែលបង្ហាញថា នៅក្នុងកិច្ចប្រជុំ APEC នេះ ហាក់មិនមានថ្នាក់ដឹកនាំដទៃទៀតក្នុងពិភពលោកចង់រាប់រកលោក ហ៊ុន សែនទេ
រូបភាព ៖ លោក ហ៊ុន សែន ចុះយកចិត្តបងប្អូនកម្មករកម្មការនី នៅពេលដែលការបោះឆ្នោតជាតិឆ្នាំ២០១៨ កាន់តែខិតចូលមកដល់