ប្រជាពលរដ្ឋខ្មែរចាប់ផ្ដើមចេញមុខ ប្រកាសគាំទ្រ សេចក្ដីអំពាវនាវ របស់លោក សម រង្ស៊ី

ប្រជាពលរដ្ឋខ្មែរចាប់ផ្ដើមចេញមុខ ប្រកាសគាំទ្រ សេចក្ដីអំពាវនាវ របស់លោក សម រង្ស៊ី

33
0
SHARE

(ប៉ារីស) ៖ លោក ពត សុវណ្ណរឹទ្ធ ជាប្រជាពលរដ្ឋមួយរូប បានចេញមុខ ប្រកាសគាំទ្រ សេចក្ដីអំពាវនាវ របស់លោក សម រង្ស៊ី ដែលបានអំពាវនាវកុំឲ្យកងកម្លាំងប្រដាប់អាវុធ ស្តាប់បង្គាប់ជនផ្តាច់ការណា ដែលបញ្ជាឲ្យបាញ់ប្រហារ ទៅលើប្រជាពលរដ្ឋស្លូតត្រង់ ដែលទាមទារសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ដោយសន្តិវិធី។

លោក ពត សុវណ្ណរឹទ្ធ បានលើកឡើងថា ក្នុងនាមលោកជាប្រជាពលរដ្ឋខ្មែរ១រូប លោកសូមគាំទ្រនូវសេចក្តីអំពាវនាវរបស់លោក សម រង្ស៊ី ទាំងស្រុង ពីព្រោះលោកយល់ឃើញថា កងកម្លាំងប្រដាប់អាវុធទាំងអស់ជារបស់ប្រជាពលរដ្ឋ មានទួនាទីការពារប្រជាពលរដ្ឋ និងទឹកដីឲ្យបានគង់វង្ស ហើយជាពិសេសការពារអព្យាក្រឹតភាពចំពោះអ្នកនយោបាយផងដែរ។

លោក ពត សុវណ្ណរឹទ្ធ បានសរសេររៀបរាប់នៅលើគណនេយ្យហ្វេសប៊ុក Facebook របស់លោក នៅថ្ងៃទី១១ មករា ម្សិលម៉ិញនេះថា៖ “ឯកឧត្តម សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ទាំងអស់ សូមឲ្យរក្សារជំហរអព្យាក្រឹត ក្រោយឯកឧត្តម ទទួលដីកាកោះ ចុះថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៧ ដោយបង្គាប់ឲ្យចូលបំភ្លឺនៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៨ ខាងមុខនេះ តាមពាក្យបណ្តឹងមេធាវី វង្ស ភក្តី តំណាងឲ្យអគ្គបញ្ជារការដ្ឋានកងយោធពលខេមរៈភូមិន។
នៅអយ្យការអមសាលាដំបូងរាជធានីភ្នំញ។

ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ១រូបសូមគាំទ្រនូវសេចក្តីអំពាវនាវរបស់ឯកឧត្តម សម រង្ស៊ីទាំងស្រុង ពីព្រោះខ្ញុំយល់ឃើញថា÷ កងកម្លាំងទាំងអស់ជាកងកម្លាំងរបស់ប្រជាពលរដ្ឋ មានទួនាទីការពារប្រជាពលរដ្ឋនិងទឹកដីឲ្យបានគង់វង្ស ហើយជាពិសេសការពារអព្យាក្រឹតភាពចំពោះអ្នកនយោបាយផងដែរ។”

លោក ពត សុវណ្ណរឹទ្ធ

គួររម្លឹកថា តុលាការតេឡេនៃរបបក្រុងភ្នំពេញ បានកោះហៅលោក សម រង្ស៊ី ឲ្យទៅបង្ហាញខ្លួន នៅថ្ងៃ ១១ មករា ឆ្នាំ ២០១៨ ម្សិលម៉ិញនេះ បន្ទាប់ពីអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ បានប្តឹងលោកពីបទ “ញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថ កាលពីខែធ្នូ ២០១៧”។

រូបភាព៖ មេទ័ពធំ ប៉ុល សារឿន ដឹកនាំធ្វើសន្និសិទសារព័ត៌មាន ថ្កោលទោស លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ថាញុះញង់កងកម្លាំងប្រដាប់អាវុធ តាមបញ្ជាលោក ហ៊ុន សែន

ទោះជាយ៉ាងណាក៏ដោយ អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងតែរស់នៅនិរទេស នៅតែអំពាវនាវជាថ្មី កុំឲ្យកងកម្លាំងប្រដាប់អាវុធ កុំស្តាប់បង្គាប់ជនផ្តាច់ការណា ដែលបញ្ជាឲ្យបាញ់ប្រហារ ទៅលើប្រជាពលរដ្ឋស្លូតត្រង់ ដែលទាមទារសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ដោយសន្តិវិធី។ លោកយល់ឃើញថា កងកម្លាំងប្រដាប់អាវុធរបស់ជាតិ មានតួនាទី និងភារកិច្ច គ្រាន់តែដើម្បីការពារទឹកដីប្រទេសកម្ពុជា ក្នុងករណីមានការឈ្លានពានពីបរទេស តែប៉ុណ្ណោះ៕

 

លោក សម រង្ស៊ី
លោក សម​រង្ស៊ី ជាមួយកម្លាំងស្នេហាជាតិ ក្នុងឆ្នាំ ១៩៩៧

លោក សម រង្ស៊ី និងលោក ជា
វិជ្ជា មេសហជីពសេរីកម្មករដែលត្រូវបានគេបាញ់សម្លាប់
លោក សម រង្ស៊ី និងលោក កឹម សុខា អមដុំណើរដោយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ
និងប្រជាពលរដ្ឋខ្មែររាប់សែននាក់ចាំទទួលស្វាគមន៍ លោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍ ១៩ កក្កដា ២០១៣
Photo: ©Erika Pineros
យុវជនខ្មែរឆ្លាក់រូបលោក សម រង្ស៊ី ក្នុងបេះដូង
រូបភាព លោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍ ១៩ កក្កដា ២០១៣
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ក្នុងពិធីសំណេះសំណាលជាមួយពលករធ្វើការនៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៥។ នៅគ្រានោះដែរ លោក ហ៊ុន សែន បានអង្វរករ លោក សម រង្ស៊ី កុំឲ្យសងសឹក សុំឲ្យទុកផ្លូវឲ្យរស់ផង។