ប្រជាមតិ ប្រកបដោយគ្រោះថ្នាក់ សម្រាប់ ហ៊ុនសែន

ប្រជាមតិ ប្រកបដោយគ្រោះថ្នាក់ សម្រាប់ ហ៊ុនសែន

211
0
SHARE

(ប៉ារីស)៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ កាសែតបារាំងឈ្មោះ LIBÉRATION នៅទីក្រុង ប៉ារីស បានចុះផ្សាយអត្ថបទរបស់លោក សម រង្ស៊ី មួយ មានចំណងជើងថា “ប្រជាមតិ ប្រកបដោយគ្រោះថ្នាក់ សម្រាប់ ហ៊ុនសែន”។

ខ្លឹមសារ សង្ខេប ៖ ការបោះឆ្នោត ថ្ងៃ ២៩ កក្កដា ២០១៨ នេះ មិនមែនជាការបោះឆ្នោតធម្មតាទេ។ ដោយសារតែ គណបក្សសង្គ្រោះជាតិ ដែលជាគូប្រកួតពិតប្រាកដតែមួយគត់ នៃគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ត្រូវគេរារាំង មិនឲ្យចូលរួម ការបោះឆ្នោតនេះ កំពុងតែក្លាយទៅជាប្រជាមតិមួយ (Plébiscite) ប្រកបដោយគ្រោះថ្នាក់ សម្រាប់លោក ហ៊ុន សែន។

ក្នុងប្រជាមតិនេះ អ្នកណាគាំទ្ររបបផ្តាច់ការរបស់លោក ហ៊ុន សែន នឹងទៅចូលរួមក្នុងការបោះឆ្នោតក្លែងក្លាយខាងមុខ តែអ្នកណាដែលមិនគាំទ្ររបបផ្តាច់ការរបស់លោក ហ៊ុន សែន នឹងធ្វើពហិការ មិនទៅបោះឆ្នោតឡើយ។ ដូច្នេះ ប្រជារាស្ត្រខ្មែរ និងសហគមន៍អន្តរជាតិ រង់ចាំមើលលទ្ធផលពិតប្រាកដ នៃការបោះឆ្នោតក្លែងក្លាយនេះ ដែលតាមការពិតគឺជាប្រជាមតិ (Plébiscite) សម្រាប់វាស់វែងប្រជាប្រិយភាពរបស់លោក ហ៊ុន សែន ៖ តើអ្នកគាំទ្រលោក ហ៊ុន សែន (គឺអ្នកទៅបោះឆ្នោត) ច្រើនជាង ឬតិចជាង អ្នកមិនគាំទ្រលោក ហ៊ុន សែន (គឺអ្នកមិនទៅបោះឆ្នោត)?

បើចំនួនអ្នកទៅបោះឆ្នោត តិចជាង ចំនួនអ្នកមិនទៅបោះឆ្នោត នោះមានន័យថា ប្រជារាស្ត្រខ្មែរភាគច្រើន ទាមទារដោយសន្តិវិធីឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែងដោយសន្តិវិធីដែរ ហើយពេលនោះ នរណាក៏ដោយ ត្រូវតែគោរពឆន្ទៈប្រជារាស្ត្រខ្មែរ។

Cambodia: an uncertain plebiscite for Hun Sen

គួរបញ្ជាក់ថា នៅថ្ងៃទី១៤ ខែឧសភា គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសទៅលើរដ្ឋាភិបាលលោក ហ៊ុន សែន និង គ.ជ.ប ដែលបានដកហូតជម្រើសរបស់ប្រជាពលរដ្ឋតាមរយៈការរំលាយគណបក្សសង្គ្រោះជាតិដែលជាដៃគូរប្រកួតប្រជែងតែមួយគត់របស់លោក ហ៊ុន សែន ក៏ដូចជាគណបក្សប្រជាជនកម្ពុជា។

តាមរយៈការមិនអនុញ្ញាតិឲ្យគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា នេះ បានបង្ហាញយ៉ាងច្បាស់ថាគឺជាការបោះឆ្នោតក្លែងក្លាយ ដោយមិនបានឆ្លុះបញ្ជាំងពីឆន្ទៈពិតរបស់ប្រជាពលរដ្ឋខ្មែរ និងបានសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

នៅក្នុងសេចក្តីថ្លែងការណ៍នេះ ក៏បានអំពាវនាវដូចលោក សម រង្ស៊ី ផងដែរក្នុងការធ្វើពហិការមិនទៅបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា នេះ ដោយការមិនទៅបោះឆ្នោតគឺជាសិទ្ធិរបស់ពលរដ្ឋម្នាក់ ហើយថែមទាំងគ្មានទោសកំហុសអ្វីនោះទេ ព្រោះគ្មានច្បាប់ចែង ឬអាចបង្ខំពលរដ្ឋឲ្យទៅបោះឆ្នោតបានឡើយ។

គណបក្សសង្គ្រោះជាតិក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិមិនត្រូវទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះទេ ដែលបានធ្វើផ្ទុយពីស្មារតីនៃសេចក្តីថ្លែងការណ៍រួមរបស់ប្រទេសទាំង៤៨ ដែលជាសមាជិកនៃអង្គការសហប្រជាជាតិ ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី៣៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ៕

ក្រុមអ្នកឃ្លាំមើលនិយាយថាការរំលាយគណបក្សសង្គ្រោះជាតិចេញពីបញ្ជី នយោបាយដោយសាររដ្ឋាភិបាលលោកហ៊ុន សែន ខ្លាចចាញ់ការបោះឆ្នោតនៅខែកក្កដាខាងមុខ។
របាយការណ៍សម្ងាត់បង្ហាញថា គណបក្សប្រជាជនកម្ពុជានឹងចាញ់ការបោះឆ្នោតជាតិឆ្នាំ ២០១៨