ផែនការណ៍វៀតណាមគ្រប់គ្រងប្រទេសកម្ពុជា បានសម្រេច ចាប់ពីថ្ងៃ ៧ មករា ១៩៧៩

ផែនការណ៍វៀតណាមគ្រប់គ្រងប្រទេសកម្ពុជា បានសម្រេច ចាប់ពីថ្ងៃ ៧ មករា ១៩៧៩

1117
0
SHARE

(ប៉ារីស) ៖ សូមរំលឹកពីប្រវត្តិសាស្ត្រ ដើម្បីយល់ដឹងពីការពិត ហើយធានាតុល្យភាពក្នុងការធ្វើវិភាគ យើងត្រូវតែបង្ហាញទស្សនៈមួយទៀត ដែលខុសប្លែកពីទស្សនៈរបស់គណបក្សប្រជាជនកម្ពុជា ទាក់ទងទៅនឹងព្រឹត្តិការណ៍ ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ពីព្រោះព្រឹត្តិការណ៍ទាំងនោះ គ្រាន់តែជាលេសឲ្យគណបក្សប្រជាជន ដឹកនាំប្រទេសកម្ពុជា មកដល់សព្វថ្ងៃ។

មានជនជាតិខ្មែរច្រើនណាស់ ហើយក៏មានប្រវត្តិវិទូបរទេសជាច្រើននាក់ដែរ ដែលមិនជឿពីការបកស្រាយរបស់គណបក្សប្រជាជនកម្ពុជា ស្តីពីថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ពីព្រោះការបកស្រាយនោះ មើលស្រាល ឬរំលង ចំណុចដ៏សំខាន់ដូចតទៅ ៖

១- ផែនការណ៍សម្ងាត់ និងបំណងអាថ៌កំបាំង របស់ប្រទេសវៀតណាម ក្នុងការសម្រេចវាយលុក និងគ្រប់គ្រងប្រទេសកម្ពុជា ចាប់ពីថ្ងៃ ៧ មករា ១៩៧៩ (គេចូលមកអន្តរាគមន៍ក្នុងប្រទេសកម្ពុជា មិនមែនដោយសារតែមនោសញ្ចេតនា មនុស្សធម៌ ប៉ុណ្ណោះទេ)។

២- ពួកខ្មែរក្រហមកុម្មុយនីស្ត មិនអាចដណ្តើមយកអំណាច នៅឆ្នាំ ១៩៧៥ (ហើយសម្លាប់មនុស្សរាប់លាននាក់) បានទេ បើគ្មានការគាំទ្រ ពីកងទ័ពយួនកុម្មុយនីស្ត កាលពីដើមទស្សវត្សរ៍ឆ្នាំ ១៩៧០។

៣- មេដឹកនាំគណបក្សប្រជាជនកម្ពុជា មិនមែនជាវីរបុរស ដូចពួកគេអះអាងនោះទេ។ ពួកគេ ត្រូវបានកងទ័ពបរទេសឈ្លានពាន បន្តុបឲ្យឡើងកាន់អំណាច នៅស្រុកខ្មែរ ដែលបានក្លាយទៅជាអាណានិគមនិយមប្រទេសវៀតណាម រហូតមកដល់សព្វថ្ងៃ។ ពួកគេ ជាអតីតកម្មាភិបាលខ្មែរក្រហម ឬក៏មេបញ្ជាការកងទ័ពខ្មែរក្រហម ដែលបានគេចខ្លួនទៅប្រទេសវៀតណាមច្រើនឆ្នាំ បន្ទាប់ពី ប៉ុល ពត បានចាប់ផ្តើមសម្លាប់ប្រជារាស្ត្រស្លូតត្រង់ ក្នុងទ្រង់ទ្រាយធំ ហើយពួកគេរត់ទៅប្រទេសវៀតណាមនេះ មិនមែនដោយសារតែពួកគេមានវិប្បដិសារីអ្វី ចំពោះការកាប់សម្លាប់ប្រជារាស្ត្រស្លូតត្រង់នោះទេ តែពួកគេរត់ទៅចុះចូលបរទេសបែបនេះ គ្រាន់តែដើម្បីរួចខ្លួនពីការបោសសម្អាតផ្ទៃក្នុង រវាងខ្មែរក្រហម និងខ្មែរក្រហមដូចគ្នា។

ដូច្នេះ មេដឹកនាំគណបក្សប្រជាជនកម្ពុជា បានក្លាយទៅជាអាយ៉ង ឬរណបបរទេសឈ្លានពាន ដែលមានមហិច្ឆិតាលេបត្របាក់ទឹកដីខ្មែរយើង តាំងពីច្រើនសតវត្សរ៍មកហើយ។ (ដកស្រង់ពីលិខិតរបស់លោក សម រង្ស៊ី មួយច្បាប់ ចុះផ្សាយក្នុងកាសែត ខេមបូឌាដេលី ថ្ងៃ ១៦ មករា ២០១៧)

ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឲ្យខូចខាតផលប្រយោជន៍ជាតិ ធ្ងន់ធ្ងរជាងគេ ក្នុងប្រវត្តិសាស្ត្រ