ព្រំដែនចេះដើរ ក្នុងសម័យ តេជោ

ព្រំដែនចេះដើរ ក្នុងសម័យ តេជោ

164
0
SHARE

(ប៉ារីស)៖ តាមប្រភពពីប្រជាពលរដ្ឋរស់នៅភូមិសង្កែជួរ ឃុំជ័យជោគ ស្រុកបូរីជល់សារ ខេត្តតាកែវ បានឲ្យដឹងថា រហូតមកដល់ពេលនេះយួននៅតែបំពានមកលើអធិបតេយ្យភាព បូរណភាពទឹកដីខ្មែរ​ តាមព្រំដែនយ៉ាងគឃ្លើន ហើយអាជ្ញាធរខេត្ត និងរដ្ឋាភិបាលរបប​ ហ៊ុន សែន មិនហ៊ានចាត់វិធានការទប់ស្កាត់ឡើយ ។

ប្រជាពលរដ្ឋខ្មែររស់នៅភូមិសង្កែជួរ ឃុំជ័យជោគ ស្រុកបូរីជល់សារ ខេត្តតាកែវ បានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុននេះ ដីស្រែរបស់ពួកគាត់នៅចំណុចបង្គោលព្រំដែនលេខ ២៦៧ ត្រូវបានយួនទន្ទ្រានកាន់កាប់ ដោយរំកិលបង្គោលឈ្លានពានពី ៥ ទៅ៦ ម៉ែត្រ បន្ថែមទៀត ដែលកាលពីកន្លងមក ការបោះបង្គោលព្រំដែនដែននេះ បានធ្វើឲ្យពួកគាត់បាត់បង់ដីស្រែម្តងរួចទៅហើយ ។

ក្នុងដំណើរការបោះបង្គោលព្រំដែនខ្មែរ យួន នេះ សកម្មជនព្រំដែន និងអ្នកសង្កេតការណ៍ឯករាជ្យបានឲ្យដឹងថា ភាគីយួនកំពុងតែមានប្រៀបយ៉ាងខ្លាំងមកលើភាគីខ្មែរ ដោយរំលោភចូលយ៉ាងជ្រៅក្នុងទឹកដីខ្មែរ ហើយមន្ត្រីអាជ្ញាធរខ្មែរ ក៏ដូចជាក្រុម វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន មិនហ៊ានទប់ស្កាត់នោះទេ ។

ជាក់ស្តែង ដូចជាការរំកិលព្រំដែនលេខ ២៦៧ នៅភូមិសង្កែជួរ ឃុំជ័យជោគ ស្រុកបូរីជល់សារ ខេត្តតាកែវ នាពេលថ្មីៗនេះ និងការដែលភាគីយួនបោះបង្គោលព្រំដែនចូលជ្រៅក្នុងទឹកដីខ្មែរហើយបានធ្វើឲ្យកសិករខ្មែរនៅភូមិថ្នា និងភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល ប្រមាណជាង១០គ្រួសារ និងភូមិតែងម៉ៅ ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ជាច្រើនគ្រួសារទៀតត្រូវបាត់បង់ដីស្រែចម្ការមួយចំនួនទៅខាងភាគីយួន នាពេលកន្លងមក ៕
អត្ថបទដោយ៖ ឆាំ ឆានី

Posted by Chham Chhany on Saturday, February 3, 2018