ភាពខុសគ្នានៃប៉ូលីសបង្ក្រាបបាតុកម្មខ្មែរ និងយួន

ភាពខុសគ្នានៃប៉ូលីសបង្ក្រាបបាតុកម្មខ្មែរ និងយួន

96
0
SHARE
រូបភាពប៉ូលីសខ្មែរបង្ក្រាបបាតុកម្ម

លោក ឆាំ ឆានី សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាសកម្មជនប្រឆាំងដ៏ល្បីល្បាញនៅលើបណ្ដាញសង្គមបានលើកឡើងពីភាពខុសគ្នារវាងប៉ូលីសបង្ក្រាបបាតុកម្មនៅកម្ពុជា និង យួន។

លោក ឆាំ ឆានី គូសបញ្ជាក់ថា នៅកម្ពុជាយើងកងកម្លាំងប្រដាប់អាវុធ ភាគច្រើនដែលជាជនដៃដល់ ជាក្រុមញៀនថ្នាំ រៀនសូត្របានតិច ឬអត់បានរៀនសូត្រសោះ ឡើងបុណ្យសក្តិដោយការសូកប៉ាន់ តាមបក្ខពួក ជាក្រុមដែលរស់ដោយសារមេចិញ្ចឹម គ្មានសមត្ថភាពរស់ខ្លួនឯង ប្រាក់ខែតិច ជាក្រុមដែលស្រឡាញ់តួនាទីដែលបានដោយសារការញ្ជោរ លើកទឹកចិត្តពីពួកមេដឹកនាំទុច្ចរិត ហើយគ្មានគំនិតជាតិនិយម ។

ចំណែកឯនៅស្រុកយួនវិញ កងកម្លាំងប្រដាប់អាវុធ ត្រូវមានចំណេះដឹងយ៉ាងហើយចប់បាក់ឌុប ជាមនុស្សដែលមានស្មារតីជាតិនិយម ដែលរដ្ឋាភិបាលយួនបានបណ្តុះបណ្តាលតាំងពីថ្នាក់បឋមសិក្សារឡើងទៅ និងមានប្រាក់ខែគ្រប់គ្រាន់ រស់បានស្រួល ។

លោក ឆាំ ឆានី បន្តថាព្រោះតែមានភាពខុសគ្នាយ៉ាងនេះហើយ បានជាពលរដ្ឋយួនមានសិទ្ធិធ្វើបាតុកម្មជាទ្រង់ទ្រាយធំ រហូតមានដុតអគារ គប់ដុំថ្ម និងកង់ឡាន ប្រឆាំរដ្ឋាភិបាលយួនសម្បទានដី៩៩ឆ្នាំ ឲ្យទៅចិន ហើយទីបំផុត កងកម្លាំងបង្ក្រាបបាតុកម្មសុខចិត្តដោះខោអាវ ចោល ឈប់បង្ក្រាបបាតុករ បើទោះជាយួនជាប្រទេសកុម្មុយនីស្តក្តី ។ លោកបន្ថែមថា ចំណែកខ្មែរយើង ទោះជាច្បាប់រដ្ឋធម្មនុញ្ញកំណត់ការដឹកនាំប្រទេសតាមបែបលទ្ធិប្រជាធិបតេយ្យក្តី តែមេដឹកនាំរបប ហ៊ុន សែន ជាមេដឹកនាំផ្តាច់ការ គ្មានស្មារតីជាតិនិយម បានជាពួកគេជ្រើសរើសកងកម្លាំងដែលគ្មានចំណេះដឹង គ្មានគំនិតជាតិនិយម ជាក្រុមក្មេងពាលញៀនថ្នាំ គ្មានការពិចារណា ឲ្យមកបង្ក្រាប និងវាយដំ បាញ់សម្លាប់ ជាតិសាសន៍ឯងក្រៅរង្វង់ច្បាប់ ។

លោក ឆាំ ឆានី​ សង្កត់ធ្ងន់ថា ជាតិសាសន៍មួយដែលមានមេដឹកនាំមិនបណ្តុះគំនិតជាតិនិយមដល់ពលរដ្ឋ ចេះត្រឹមតែគម្រាមកំហែង ចាប់ចងបាញ់សម្លាប់ដូចរបប ហ៊ុន សែន សព្វថ្ងៃនេះ បើជាតិសាសន៍នោះមិនរលាយទើបចម្លែក ៕

រូបភាពហ្វេសប៊ុក៖ ក្រុមសន្តិសុខខណ្ឌដូនពេញ ដេញវាយអ្នកកាសែត ដែលតាមប្រមាញ់សកម្មភាពបាតុកម្មុ។(រូបភាពហ្​វេសប៊ុក)
រូបភាពប៉ូលីសខ្មែរបង្ក្រាបបាតុកម្ម
ឯកសណ្ឋានរបស់ប៉ូលីសយួនដែលបានដោះចេញ នៅពេលចុះប្រតិបត្តិការបង្ក្រាបបាតុកម្ម។ (រូបភាពហ្វេសប៊ុក)
ឯកសណ្ឋានរបស់ប៉ូលីសយួនដែលបានដោះចេញ នៅពេលចុះប្រតិបត្តិការបង្ក្រាបបាតុកម្ម។ (រូបភាពហ្វេសប៊ុក)
ក្រុម​សមត្ថកិច្ច​បង្ក្រាប​ក្រុម​កម្មករ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤
រូបភាព៖ កម្មករ កម្មការិនី តវ៉ាទាមទារប្រាក់ខែដើម្បីេជីវភាពរស់នៅសមរម្យ ត្រូវបានអាជ្ញាធរលោក ហ៊ុន សែន បង្ក្រាប នៅផ្លូវវែងស្រេង រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ ។ (រូបភាពហ្វេសប៊ុក)