មន្រ្តីការបរទេសជប៉ុនជម្រុញឲ្យរដ្ឋាភិបាលលោកហ៊ុន សែន ធានាការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ នៅខែកក្កដាខាងមុខ

មន្រ្តីការបរទេសជប៉ុនជម្រុញឲ្យរដ្ឋាភិបាលលោកហ៊ុន សែន ធានាការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ នៅខែកក្កដាខាងមុខ

97
0
SHARE

(ប៉ារីស)៖ លោកតារ៉ូ កូណូ (Taro Kono) រដ្ឋមន្ត្រីការបរទេសជប៉ុន បានជម្រុញឲ្យលោកនាយករដ្ឋមន្រ្តីហ៊ុន សែនធានាថា ការបោះឆ្នោត នាពេលខាងមុខធ្វើឡើងឲ្យមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោក តារ៉ូ កូណូ (Taro Kono) និងលោក ហ៊ុន សែន បានជួបគ្នាកាលពីថ្ងៃអាទិត្យក្នុងទីក្រុងភ្នំពេញ ស្របពេលដែលក្រុមអ្នកសង្កេតការណ៍អន្តរជាតិបានសម្តែងការព្រួយបារម្ភអំពីការបោះឆ្នោតដែលគ្រោងធ្វើនៅខែកក្កដាដែលធ្វើឡើងដោយមិនមានគណបក្សសង្គ្រោះជាតិ។

រដ្ឋាភិបាលកម្ពុជាបានរំលាយគណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជាកាលពីចុងឆ្នាំ២០១៧ក្រោយពីគណបក្សមួយនេះបានទទួលអាសនៈច្រើនសម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់ កាលពីខែមិថុនា ឆ្នាំ២០១៧។
សារព័ត៌មានជប៉ុន NHK បានដកស្រង់សម្តីលោក តារ៉ូ កូណូ (Taro Kono) ចុះផ្សាយកាលពីថ្ងៃច័ន្ទ ក្រោយពេលដែលលោកបានប្រាប់ទៅ លោក ហ៊ុន សែន ថា ការបោះឆ្នោតនៅពេលខាងមុខត្រូវធ្វើឡើងឱ្យបានត្រឹមត្រូវតាមឆន្ទៈរបស់ប្រជាពលរដ្ឋ។

រដ្ឋមន្រ្តីការបរទេសជប៉ុនបានដកស្រង់សម្តីលោកហ៊ុន សែន ដោយនិយាយថា ការបោះឆ្នោតនៅពេលនោះនឹងធ្វើឡើងដោយសេរី និងយុត្តិធម៌។

នៅក្រោយជំនួបជាមួយលោក ហ៊ុន សែន លោក តារ៉ូ កូណូ (Taro Kono) ក៏បានជួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ដើម្បីចុះហត្ថលេខាផ្តល់ប្រាក់ជំនួយនិងប្រាក់កម្ចីជាង៩០លានដុល្លារសហរដ្ឋអាមេរិកសម្រាប់កសាងរោងចក្រអគ្គិសនី ក្នុងទីក្រុងភ្នំពេញ។

លោកកូណូបានប្រាប់ក្រុមអ្នកយកព័ត៌មានថា ជប៉ុនគឺជាមិត្តដ៏យូរឆ្នាំរបស់កម្ពុជា ហើយជប៉ុនមិនចង់ឃើញប្រទេសអាស៊ីអាគ្នេយ៍មួយនេះប្រឈមនឹងការរិះគន់ពីសហគមន៍អន្តរជាតិនោះទេ។ ជាចុងក្រោយលោកបញ្ជាក់យ៉ាងខ្លីថា ជប៉ុននឹងបន្តតាមដានស្ថានការណ៍នៅកម្ពុជា យ៉ាងយកចិត្តទុកដាក់៕
The Cambodia Daily Khmer

លោកតារ៉ូ កូណូ (Taro Kono) រដ្ឋមន្ត្រីការបរទេសជប៉ុន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ក្រុមអ្នកឃ្លាំមើលនិយាយថាការរំលាយគណបក្សសង្គ្រោះជាតិចេញពីបញ្ជី នយោបាយដោយសាររដ្ឋាភិបាលលោកហ៊ុន សែន ខ្លាចចាញ់ការបោះឆ្នោតនៅខែកក្កដាខាងមុខ។
យុទ្ធនាការឃោសនារកសម្លេងឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នាព្រឹត្តការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កន្លងទៅ
តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ទាំង ៥៥ រូប ដែលជាតំណាងរាស្ត្រស្របច្បាប់ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងឆន្ទៈប្រជាពលរដ្ឋខ្មែរ។