មានសាក្សីចំនួន ៨១ នាក់ហើយ ដែលចាប់ផ្តើមចេញមុខលាតត្រដាង អំពីព្រឹត្តិការណ៍សម័យផែនការ ក៥

មានសាក្សីចំនួន ៨១ នាក់ហើយ ដែលចាប់ផ្តើមចេញមុខលាតត្រដាង អំពីព្រឹត្តិការណ៍សម័យផែនការ ក៥

338
0
SHARE

(ប៉ារីស) ៖ ផែនការ ក៥ ជាផែនការរៀបចំដោយវៀតណាម ដើម្បីបន្តសម្លាប់ជនជាតិខ្មែរ ក្រោយពីរបបខ្មែរក្រហម ប៉ុល ពត បានដួលរលំ នៅឆ្នាំ ១៩៧៩។ ផែនការនេះ ត្រូវបានរៀបចំនៅទីក្រុងហាណូយ នៅដើមទស្សវត្សរ៍ឆ្នាំ ១៩៨០ រួចទៅត្រូវបានចាប់ផ្តើមអនុវត្តបន្តិចម្តងៗ ចាប់ពីឆ្នាំ ១៩៨១ មុននឹងចូលអនុវត្តពេញទំហឹង ពីឆ្នាំ ១៩៨៤ ដល់ឆ្នាំ ១៩៨៨។

ក្រោមលេសការពារប្រទេសកម្ពុជា តទល់នឹងកម្លាំងសេសសល់របស់ ប៉ុល ពត វៀតណាមបានបញ្ជារដ្ឋអំណាច ដែលគេបានបន្តុបនៅប្រទេសកម្ពុជា (ដែលគេឲ្យឈ្មោះថា សាធារណរដ្ឋប្រជាមានិតកម្ពុជា) ឲ្យកែនប្រជាពលរដ្ឋដោយបង្ខំ យកទៅឆ្ការព្រៃ នៅតាមដងព្រំប្រទល់ដែន កម្ពុជា-ថៃ ដើម្បីសាងសង់កំផែងទប់ទល់កម្លាំងស្នេហាជាតិ ដែលប្រឆាំងយួនឈ្លានពាន នៅតាមដងព្រំប្រទល់ដែន កម្ពុជា-ថៃ។

ផែនការ ក៥ នេះ បានធ្វើឲ្យប្រជាពលរដ្ឋស្លាប់រាប់ម៉ឺន រាប់សែននាក់ ដោយមិនគិតអ្នករងរបួស និងអ្នកដែលក្លាយទៅជាជនពិការ ដាច់ដៃដាច់ជើង។ គេបានកែនប្រជាពលរដ្ឋជាបន្តបន្ទាប់ ពីគ្រប់ខេត្ត បញ្ជូនឲ្យទៅស្លាប់ដោយជាន់មីន គ្រុនចាញ់ អត់បាយ ធ្វើការហួសកម្លាំង ឬត្រូវទាហានយួនបាញ់សម្លាប់ ចំពោះអ្នកដែលហ៊ានរត់ចេញពីទីតាំង ដែលគេបានកំណត់ឲ្យធ្វើការ។

លោក ប៉ែន សុវណ្ណ ដែលជានាយករដ្ឋមន្ត្រីមុនគេបង្អស់ ក្រោមរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា បន្តុបដោយួន ត្រូវបានវៀតណាមចាប់ដាក់គុក នៅចុងឆ្នាំ ១៩៨១ ពីព្រោះលោកហ៊ានជំទាស់ការរៀបចំផែនការ ក៥ នេះ។ បន្ទាប់មកទៀត លោក ចាន់ សីុ ដែលបានឡើងកាន់តំណែងជំនួសលោក ប៉ែន សុវណ្ណ ត្រូវបានវៀតណាមលួចសម្លាប់ នៅចុងឆ្នាំ ១៩៨៤ ដោយសារតែលោកមានការឈឺចាប់ ហើយហ៊ានជំទាស់ផែនការ ក៥ នេះ ដែលជាវិធីប្រល័យពូជសាសន៍មួយទៀត បន្ទាប់ពីខ្មែរក្រហម ប៉ុល ពត។ នៅដើមឆ្នាំ ១៩៨៥ លោក ហ៊ុន សែន បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអាយ៉ង ជំនួសលោក ចាន់ សុី ហើយលោកក៏បានយល់ព្រមសហការជាមួយវៀតណាម ក្នុងការអនុវត្តផែនការ ក៥ នេះ រហូតដល់ទីបញ្ចប់។

K5 Plan

K5 Plan2

មានសាក្សី ៨១ នាក់ហើយ ដែលបានចាប់ផ្តើមចេញមុខលាតត្រដាង អំពីព្រឹត្តិការណ៍សម័យផែនការ ក៥។ សូមអានសក្ខីភាពទាំងនោះ ក្នុង ១៣ រូបថត ដែលមានភ្ជាប់មកជាមួយនេះ៖

K5 Plan4 K5 Plan5 K5 Plan6 K5 Plan7 K5 Plan8 K5 Plan9 K5 Plan10 K5 Plan11 K5 Plan12 K5 Plan13 K5 Plan14 K5 Plan15 K5 Plan16

លោក សម រង្ស៊ី បានកំពុងតែកសាងសំណុំរឿង ដើម្បីឲ្យតុលាការអន្តរជាតិ តាមចាប់ ហ៊ុន សែន និង ហេង សំរិន យកទៅកាត់ទោសតាមច្បាប់អន្តរជាតិ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សលោក គឺការសម្លាប់រង្គាល ឬការកែនពលរដ្ឋស្លូតត្រង់ដោយបង្ខំ បញ្ជូនទៅឲ្យស្លាប់ក្នុងទ្រង់ទ្រាយធំ ដូចកាល ៤-១០ ឆ្នាំក្រោយពីរបប ប៉ុល ពត។ លោកបញ្ជាក់ថា ហ៊ុន សែន និង ហេង សំរិន ប្តឹងលោកតែពីរឿង កំប៉ិកកំប៉ុក អត់បានការ។ តែចំពោះការចោទប្រកាន់របស់ លោក ថា ហ៊ុន សែន និង ហេង សំរិន ជាឃាតករ ជាប់ពាក់ព័ន្ធក្នុងការសម្លាប់រង្គាល មកលើពលរដ្ឋខ្មែរ កាលពីសម័យផែនការ ក៥ (ពីឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៨៨) ជនទាំងពីរនាក់នេះ អត់ហ៊ានប្តឹងលោកទេ ពីព្រោះខ្លាចគេលាតត្រដាង ពីប្រវត្តិសាស្ត្រ និងការពិត។

លោក សម រង្ស៊ី បញ្ជាក់ថា ជាការពិត ហ៊ុន សែន និង ហេង សំរិន បានអនុវត្ត ផែនការ ក៥ តាមបញ្ជាពីយួន ដែលចង់ឲ្យខ្មែរសម្លាប់ខ្មែរ តទៅទៀត បន្ទាប់ពី ប៉ុល ពត។ បញ្ជាពីយួន ឲ្យខ្មែររករឿង និងធ្វើបាបខ្មែរគ្នាឯងនេះ មានមកដល់សព្វថ្ងៃ ពីព្រោះជាការបម្រើផលប្រយោជន៍បរទេសផង និងផលប្រយោជន៍ជនផ្តាច់ការផង៕

លោក សម រង្ស៊ី
លោក សម រង្ស៊ី
លោក ប៉ែន សុវណ្ណ
លោក ចាន់ ស៊ី