មិននឹកស្មានថា លោក ហ៊ុន សែន ដើរដល់ផ្លូវមរណៈបែបនេះសោះ!

មិននឹកស្មានថា លោក ហ៊ុន សែន ដើរដល់ផ្លូវមរណៈបែបនេះសោះ!

777
0
SHARE

(ប៉ារីស)៖ គណបក្សសង្គ្រោះជាតិថ្កោលទោសលោក ហ៊ុន សែន និងគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានក្បត់ឆន្ទៈរាស្ត្រកន្លះនគរ។

នៅថ្ងៃទី១៤ ខែឧសភា គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសទៅលើរដ្ឋាភិបាលលោក ហ៊ុន សែន និង គ.ជ.ប ដែលបានដកហូតជម្រើសរបស់ប្រជាពលរដ្ឋតាមរយៈការរំលាយគណបក្សសង្គ្រោះជាតិដែលជាដៃគូរប្រកួតប្រជែងតែមួយគត់របស់លោក ហ៊ុន សែន ក៏ដូចជាគណបក្សប្រជាជនកម្ពុជា។

តាមរយៈការមិនអនុញ្ញាតិឲ្យគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា នេះ បានបង្ហាញយ៉ាងច្បាស់ថាគឺជាការបោះឆ្នោតក្លែងក្លាយ ដោយមិនបានឆ្លុះបញ្ជាំងពីឆន្ទៈពិតរបស់ប្រជាពលរដ្ឋខ្មែរ និងបានសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

នៅក្នុងសេចក្តីថ្លែងការណ៍នេះ ក៏បានអំពាវនាវដូចលោក សម រង្ស៊ី ផងដែរក្នុងការធ្វើពហិការមិនទៅបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា នេះ ដោយការមិនទៅបោះឆ្នោតគឺជាសិទ្ធិរបស់ពលរដ្ឋម្នាក់ ហើយថែមទាំងគ្មានទោសកំហុសអ្វីនោះទេ ព្រោះគ្មានច្បាប់ចែង ឬអាចបង្ខំពលរដ្ឋឲ្យទៅបោះឆ្នោតបានឡើយ។

គណបក្សសង្គ្រោះជាតិក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិមិនត្រូវទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះទេ ដែលបានធ្វើផ្ទុយពីស្មារតីនៃសេចក្តីថ្លែងការណ៍រួមរបស់ប្រទេសទាំង៤៨ ដែលជាសមាជិកនៃអង្គការសហប្រជាជាតិ ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី៣៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ។

គួររំលឹកថា នៅក្នុងកិច្ចប្រជុំ ជាមួយអ្នកគាំទ្រចលនាសង្គ្រោះជាតិ នៅទីក្រុង ទូលូស (Toulouse) ប្រទេសបារាំង កាលពីថ្ងៃទី០៥ ឧសភា កន្លងទៅ  លោក សម រង្ស៊ី បានលើកឡើងពីយុទ្ធវិធីថ្មីរបស់គណបក្សសង្គ្រោះជាតិ ដោយលោកថ្លែងថា «លោក ហ៊ុន សែន ភ្លាត់ស្នៀតហើយ !»។ លោកគូសបញ្ជាក់ថា លោក ហ៊ុន សែន ប្តូរយុទ្ធសាស្ត្រ ដោយសម្លាប់លទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីគាត់រំលាយគណបក្សសង្គ្រោះជាតិ ហើយ ត្រៀមរៀបចំការបោះឆ្នោតក្លែងក្លាយ»។ ចំណែកឯខាងគណបក្សសង្គ្រោះជាតិវិញ ដែលមានអ្នកគាំទ្រកន្លះប្រទេស លោកតម្រូវឲ្យអ្នកគាំទ្រទាំងអស់ប្តូរយុទ្ធវិធី ដោយធ្វើពហិការ មិនចូលរួមការបោះឆ្នោតក្លែងក្លាយ។ លោកសង្កត់ធ្ងន់ថា «ថ្ងៃ ២៩ កក្កដា ខាងមុខ នៅផ្ទះ កុំទៅបោះឆ្នោត គឺធានាឲ្យអ្នកប្រជាធិបតេយ្យ និងអ្នកស្នេហាជាតិ ឈ្នះយ៉ាងងាយ !»។

គួរកត់សម្គាល់ថា ខណៈដែលការបោះឆ្នោតជាតិឆ្នាំ២០១៨ ខិតកាន់តែជិតមកដល់ សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបាននាំគ្នាផ្ញើសារ និងចែកចាយខិតប័ណ្ណ ដើម្បីពន្យល់អំពីសារសំខាន់នៃការធ្វើពហិការក្នុងការទៅបោះឆ្នោតនាពេលខាងមុខ។ ជាតួយ៉ាង គេបានរចនាខិតប័ណ្ណជាច្រើនដែលមានសណ្ឋានខុសៗគ្នា ដើម្បីធ្វើអ្នកគាំទ្រ និងប្រជាពលរដ្ឋងាយយល់ និងចាប់អារម្មណ៍។ សកម្មភាពទាំងអស់នេះត្រូវបានប្រជាពលរដ្ឋទូទៅទទួលស្គាល់ និងការឆ្លើយតបជាវិជ្ជមានអំពីការធ្វើពហិការនេះ។ ដូចនេះវានឹងក្លាយទៅជាសម្ពាធមួយសម្រាប់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែលព្យាយាមធ្វើសកម្មភាពគ្រប់បែបយ៉ាងដើម្បីបន្តកាន់អំណាចរបស់លោកតទៅទៀត៕