យុទ្ធនាការម្រាមដៃស្អាតគឺជាអ្វី?

យុទ្ធនាការម្រាមដៃស្អាតគឺជាអ្វី?

83
0
SHARE

យុទ្ធនាការម្រាមដៃស្អាតគឺជាយុទ្ធនាការរបស់ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រកាសថាខ្លួនមានសិទ្ធិមិនទៅបោះឆ្នោត និងមិនជ្រលក់ដៃធ្វើឲ្យប្រលាក់នោះទេ។ ប្រជាពលរដ្ឋជាច្រើនបានមានប្រសាសន៍ថាខ្លួនមានសិទ្ធិមិនទៅបោះឆ្នោត ឬមិនជឿពាក្យបញ្ឆោតបោកប្រាស់អ្វីនោះទេ ពួកគេហាក់បង្ហាញជំហរយ៉ាងមុតមាំថាមិនទៅបោះឆ្នោតឡើយប្រសិនបើគ្មានវត្តមានគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតខាងមុខនេះ។

គួរបញ្ជាក់ថា មានតែគណបក្សសង្គ្រោះជាតិទេដែលជាដៃគូប្រកួតប្រជែងរបស់គណបក្សប្រជាជនកម្ពុជា។ គណបក្សដទៃទៀតដែលមកចូលរួមការបោះឆ្នោត ដោយឆ្លៀតឱកាសកេងចំណេញពីអវត្តមានគណបក្សសង្គ្រោះជាតិគឺគ្រាន់តែមកលម្អឆាកល្ខោនឲ្យរបបផ្តាច់ការដែលរៀបចំការបោះឆ្នោតក្លែងក្លាយដើម្បីបន្តកាន់អំណាចរបស់លោក ហ៊ុន សែន តែប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ។ លោក សម រង្ស៊ី បានហៅគណបក្សទាំងនោះថាជាបក្សអំពិលអំពែក ដែលបង្ហាញខ្លួនតែនៅពេលបោះឆ្នោតម្ដងៗ៕





គណបក្សសង្គ្រោះជាតិ គឺជាគូប្រកួតប្រជែងតែមួយគត់របស់គណបក្សប្រជាជនកម្ពុជា
គណបក្សនយោបាយនៅកម្ពុជា ភាគច្រើនបំផុតជាគណបក្សអំពិកអំពែក ដែលបង្ហាញខ្លួនតែពេលបោះឆ្នោត។ (រូបភាពហ្វេសប៊ុក)