យើងត្រូវការផ្លាស់ប្តូរ ដើម្បីបំបាត់ភាពចង្រៃ ៨ យ៉ាង ដែលបង្កឡើងដោយរបប ហ៊ុន សែន

យើងត្រូវការផ្លាស់ប្តូរ ដើម្បីបំបាត់ភាពចង្រៃ ៨ យ៉ាង ដែលបង្កឡើងដោយរបប ហ៊ុន សែន

279
0
SHARE
លោក ហ៊ុន សែន និងកូនប្រុសៗទាំងបីនាក់របស់លោក (រូបភាពហ្វេរសប៊ុក)

(ប៉ារីស)៖ មន្រ្តីបក្សប្រជាជនកំពុងកាន់អំណាចសព្វថ្ងៃ តើមានមួយណាដែលថាមិនលួចលុយជាតិយកទៅប្រើពាលាអាវ៉ាសែ ចិញ្ចឹមស្រីញី សៅគ្រី រាប់ផ្លូននោះ? ចុះហេតុអ្វីរឿងអកុសលស្រីញីធ្លាក់មកប៉ះចំលើតែ ឡាយ វណ្ណៈ ទៅវិញ? ដូចជាចៃដន្យពេកហើយ។ តែក៏ចង់សួរដែរថា តើនៅចាំអ្វីដែល «ខ្មែរ សុវណ្ណភូមិ» បានផ្សាយក្រោយ សុខ អាន ស្លាប់ប៉ុន្មានថ្ងៃទេថា ឡាយ វណ្ណៈ នឹងត្រូវ ហ៊ុន សែន ធ្វើស៊ីហើយក្រោយ សុខ អាន ស្លាប់ ព្រោះ ហ៊ុន សែន ស្អប់ណាស់មនុស្សរបស់ សុខ អាន ហើយអ្នកណាក៏ដឹងដែរថា ឡាយ វណ្ណៈ នេះ បានឡើងធំក៏ដោយសារ សុខ អាន កាងដែរ។

រឿងនេះយើងគិតជារឿងធម្មតា តែត្រូវចេះសង្កេតថាការដឹកនាំរបស់ ហ៊ុន សែន កម្រមានហេតុផលអ្វីក្រៅពីរឿងស្រីញីយកមកប្រើដើម្បីបំផ្លាញដៃគូរបដិបក្ខ ឬមនុស្សដែលខ្លួនចង់បំផ្លាញចោលឡើយ។

ជាក់ស្តែងដូចរឿងស្រីញី អាសីហា ទំលាយទាក់ទងមេដឹកនាំបក្សប្រឆាំងនានា ក្នុងបំណងបំផ្លាញគណបក្សប្រឆាំង រឿងស្រីញីដាក់បន្ទុកទៅលើក្រុមអ្នកព័ត៌មានអាស៊ីសេរី និងរឿង ឡាយ វណ្ណៈ ជាដើម។ ដោយឡែក ហ៊ុន សែន មន្រ្តីជំនិតខ្លួន និងកូនចៅខ្លួន មួយណាក៏ដូចមួយណាដែរ គឺសុទ្ធតែពាលាអាវ៉ាសែជាមួយស្រីញីទាំងអស់ តែគ្មានអ្នកណាទទួលទោសឡើយ។

សួរថានិយាយរឿងនេះតើវាមានផលស្អីខ្លះដល់សង្គម? មែនរឿងនេះត្រូវតែនិយាយ ព្រោះវាប៉ះពាល់សង្គមច្រើន ដូចជា៖
១. រំលោភសិទ្ធិបុគ្គល (ការលួចស្តាប់ និងលួចថត)
២. ជនរងគ្រោះក្លាយជាអ្នកទោស ឯអ្នកបំពានច្បាប់ ឬជនល្មើសជាអ្នករួចខ្លួន។
៣. បំភ្លៃមហាជន ឲ្យទទួលយក ខ្មៅ ថា ស ឬស ថាខ្មៅ។
៤. មហាជនក្លាយជារងគ្រោះដោយប្រយោល និងផ្ទាល់នាពេលអានាគត។
៦. យកតុលាការជាតិជាឧបរកណ៍នយោបាយ។
៧. ចំណាយលុយជាតិអត់ប្រយោជន៍លើកិច្ចការអត់ប្រយោជន៍។
៨. រាស្រ្តភ្លេចគិតពីទង្វើអ្នកដឹកនាំដែលមិនបានបម្រើកិច្ចការជាតិតាមតួនាទី។ល។

ដូច្នេះត្រូវតែនិយាយ និងដឹង ដើម្បីយល់ពីភាពចង្រៃនៃរឿងនេះ បង្កដោយរបបនេះ និងស្វែងរកការផ្លាស់ប្តូរមួយដ៏ត្រឹមត្រូវ៕

អត្ថបទ៖ ខ្មែរ សុវណ្ណភូមិ

លោក ហ៊ុន សែន ដែលស៊ីកេរ្តិ៍ «ពាក្យ សន្តិភាព» ជាច្រើនអាណត្តិកន្លងមកហើយនោះ ហើយអួតតែរឿងសន្ដិភាព តែបែរជាប្រារពពិធី បួងសួងសុំសន្តិភាពទៅវិញ

រូបភាព៖ កម្មករ កម្មការិនី​ ធ្វើបាតុកម្ម ទាមទារតម្លើងប្រាក់ខែត្រូវបានអាជ្ញាធរ
នៃរបប ហ៊ុន សែន
បង្ក្រាបយ៉ាងព្រៃផ្សៃ
រូបភាព ៖ លោក ហ៊ុន សែន ចុះយកចិត្តបងប្អូនកម្មករកម្មការនី នៅពេលដែលការបោះឆ្នោតជាតិឆ្នាំ២០១៨ កាន់តែខិតចូលមកដល់