រដ្ឋសភាអាមេរិកនឹងអនុម័តច្បាប់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចរដ្ឋាភិបាលលោក ហ៊ុន សែន នៅចុងសប្តាហ៍នេះហើយ

រដ្ឋសភាអាមេរិកនឹងអនុម័តច្បាប់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចរដ្ឋាភិបាលលោក ហ៊ុន សែន នៅចុងសប្តាហ៍នេះហើយ

181
0
SHARE

(ប៉ារីស)៖ តាមប្រភពព័ត៌មានទំព័រហ្វេសប៊ុក Facebook របស់លោក សម រង្ស៊ី បានឲ្យដឹងថារដ្ឋសភាសហរដ្ឋអាមេរិកនឹងពិភាក្សានិងអនុម័តច្បាប់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើរដ្ឋាភិបាលលោក ហ៊ុន សែន នៅចុងសប្តាហ៍នេះហើយ ខណៈដែលរដ្ឋាភិបាលទីក្រុងភ្នំពេញនៅតែរឹងទទឹងមិនព្រមឲ្យមានបរិយាកាសបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

លោក សម រង្ស៊ី ថ្លែងថា «ថ្ងៃនេះ អ្នកតំណាងរាស្ត្រ មួយក្រុម ដឹកនាំដោយលោក អាលែន ឡូវែនថល (Alan Lowenthal) បានដាក់ច្បាប់មួយ ស្តីពីប្រទេសកម្ពុជា ដើម្បីឲ្យរដ្ឋសភា ពិភាក្សានិងអនុម័ត នៅចុងសប្តាហ៍នេះ»។ លោកបន្តថា «ច្បាប់នេះ នឹងដាក់ទណ្ឌកម្ម លើថ្នាក់ដឹកនាំប្រទេសកម្ពុជា ដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅស្រុកយើង»។

លោក សម រង្ស៊ី បន្ថែមថា «ទណ្ឌកម្មទាំងនោះ មានការបង្កកទ្រព្យសម្បត្តិទាំងអស់ ដែលមន្ត្រីកម្ពុជាទាំងនោះ មាននៅសហរដ្ឋអាមេរិក ការទប់ស្កាត់រាល់សកម្មភាពហិរញ្ញវត្ថុ នៃមន្ត្រីទាំងនោះ នៅសហរដ្ឋអាមេរិក និងការបដិសេធទិដ្ឋាការ មិនឲ្យមន្ត្រីទាំងនោះ មកជាន់ទឹកដីសហរដ្ឋអាមេរិក»។

គួររំលឹកថា កាលពីថ្ងៃទី០៣ ឧសភា កន្លងទៅ វិទ្យុអាស៊ីសេរីបានចុះផ្សាយបទសំភាសន៍ជាមួយតំណាងរាស្រ្តសហរដ្ឋអាមេរិកពីខាងគណបក្សប្រជាធិបតេយ្យលោក អាលែន ឡូវែនថល (Alan Lowenthal) និងប្រធានគណៈកម្មាធិការកិច្ចការបរទេសលោក អេដ រ៉យ (Ed Royce) ដោយលោកទាំងពីរបានប្តេជ្ញាថា នឹងដឹកនាំធ្វើច្បាប់ទាំងនោះឲ្យមានឥទ្ធិពលខ្លាំងបំផុតក្នុងការដាក់ទណ្ឌកម្ម ដល់រដ្ឋាភិបាលលោក ហ៊ុន សែន។

ក្នុងបទសំភាសន៍ លោក Alan Lowenthal ក៏បានអះអាងផងដែរថា រដ្ឋាភិបាលអាមេរិកកំពុងផ្តោតការយកចិត្តទុកដាក់លើទំនាក់ទំនងពាណិជ្ចកម្ម និងសេដ្ឋកិច្ចជាមួយកម្ពុជា ហើយអាមេរិកនៅមិនទាន់បានតតាំងឲ្យបានខ្លាំងក្លា ជាមួយរដ្ឋាភិបាលកម្ពុជាករណីរំលោភសិទ្ធិមនុស្ស និងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌នៅឡើយ។ ដូច្នេះខ្ញុំយល់ស្របថា រដ្ឋាភិបាលប្រទេសមួយនេះគួរមានវិធានការលើសពីនេះ។

លោកបន្តថា រដ្ឋបាលរបស់លោក ដូណាល់ត្រាំ ត្រូវតែប្តូរគោលជំហររបស់ខ្លួននៅពេលនេះតែម្តងទៅ ហើយចាប់ផ្តើមចាត់វិធានការដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលកម្ពុជាដែលកំពុងដើរខុសគន្លងប្រជាធិបតេយ្យ តាមរយៈការទាត់ចោលគណបក្សសង្គ្រោះជាតិមិនឲ្យចូលរួមការបោះឆ្នោតនោះ៕

លោក តំណាងរាស្ត្រ សហរដ្ឋអាមេរិក អាលែន ឡូវែនថល (Alan Lowenthal) ជាមួយលោក សម រង្សុី នៅទីក្រុង ឡុងបុិច (Long Beach) សហរដ្ឋអាមេរិក កាលពីថ្ងៃ ១២ កក្កដា ២០១៨។
US Congressman Alan Lowenthal with Sam Rainsy, in Long Beach, California, 12 May 2018.
@Sam Rainsy
Press release regarding the Cambodian Democracy Act of 2018 (H.R. 5754)
លោក អេដ រយស្ស (Ed Royce) ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភា សហរដ្ឋអាមេរិក ជាមួយលោក សម រង្ស៊ី នៅរដ្ឋធានី វ៉ាស៊ីងតោន (Washington DC) កាលពីឆ្នាំ ២០១៧។
Ed Royce, Chairman of the House Foreign Affairs Committee (HFAC), with Sam Rainsy, on Capitol Hill, Washington DC, 2017. @Sam Rainsy