រឿងនិទាន ៖ គុកនយោបាយ (ភាគ១)

រឿងនិទាន ៖ គុកនយោបាយ (ភាគ១)

111
0
SHARE

(ប៉ារីស) ៖ រឿងនិទាន ៖​ គុកនយោបាយ (ភាគ១)

១/ គុកជាយដែន
គុកនយោបាយ មានឈ្មោះថាគុកត្រពាំងផ្លុង​ ហៅកាត់ថា​ គុក​ “ម៣”។​ កុគ ម៣​ នេះ​ នៅទូទាំងប្រទេសមានតែ០៤ទេ​ ។ ទីមួយ​ គុក​ ម១​ ហៅថា​ មណ្ឌល់កែប្រែទីមួយឬគុកព្រៃសរ​ ។ ទីពីរ​ គុក ម២​ ហៅមណ្ឌល់កែប្រែទីពីរ​ ជាគុកដាក់តែអ្នកទោសដែលជាស្រ្តី​ នៅ​ ព្រៃសរ​ ។ ទីបី​ គុក ម៣​ ហៅថាមណ្ឌល់កែប្រែទី៣​ នៅត្រពាំងផ្លុង​ ក្នុងខេត្តត្បូងឃ្មុំ​ មានចង្ងាយតែ០៥គីឡូមែត្រ​ ពីខ្សែបន្ទត់ព្រំដែន​ យួនតែប៉ុណ្ណោះ​។ គុកនេះ​ ជាគុកដែលសម្រាប់ដាក់អ្នកទោសជាបុរសទាំងអស់ដែលមានឧក្រិដ្ឋធ្ងន់ៗ​។​ គុក​ ម៣​ កសាងឡើងនៅដើមឆ្នាំ​ នៃទសវត្យឆ្នាំ១៩៨០​ និងជាកន្លែងដែលធ្លាប់ដាក់​ លោក​ ប៉ែន​ សុវណ្ណ​ មុននិងបញ្ជូនទៅដាក់គុកបន្តនៅប្រទេសវៀតណាម​ ។ ទីបួន​ គុក​ ម៤​ នៅស្រុកត្រពាំងជូង​ ខេត្តពោធិសាត់​។ គុកទាំងបួន​ គឺ​ គុក​ ម១​ ម២​ ម៣​ និង​ ម៤​ ជាគុកដែលស្ថិតក្រោមក្រសួងមហាផ្ទៃគ្រប់គ្រង​ ដោយផ្ទាល់​ ។

២/ មេទ័ពជាប់គុក
អ្នកទោសម្នាក់ ដែលជាមេជុំរុំព្រះអាទិត្យ​ ស្កៀពាក់អាវពិរុទ្ធជន​ ព៌ណទឹកក្រូច​ ខោជើងវែង​ និងអាវដៃវែង​។ សក់និងពុកចង្កាប្រែជាស ពាក់វែនតា​ សុខភាពល្អ​ ធម្មតា​ ហើយលោកមេទ័ពតែងតែញញឹម​ ពេលឃើញគេបើកទ្វាដែកពន្ធនាគារម្តងៗ ញញឹម សង្ឃឹម ដើម្បីសេរីភាព និងត្រឡប់មកបន្តជីវិតនយោបាយជាមួយប្រជាពលរដ្ឋខ្មែរវិញ។ ដោយសារ មានការតាមលួចលបស្តាប់ កន្លែងលោកមេទ័ពអង្គុយនិយាយគ្នា​ មានតែនិយាយគ្នាកន្លែងដាំបាយ​ និងសួនបន្លៃ​។ ថ្ងៃណាមួយ ប្រហែលពេលចង់និយាយស្តី លោកមេទ័ពត្រូវបង្ខំចិត្តចូលនិយាយក្នុងបន្ទប់បង្គន់ ព្រោះជញ្ចាំងមានត្រចៀក បន្លែមានភ្នែក។ ពេលលោកមេទ័ពនិយាយម្តងៗ មានកម្លាំងសន្តិសុខអង្គុយឃ្លាំងមើល​ ចន្លោះពីរ០៥​ នាក់ទៅ១០នាក់​។​ សេរីភាពនៃការនិយាយ របស់មេទ័ពជាប់គុក មានតែ ៦០នាទីប៉ុណ្ណោះ។ កន្លែងលោកមេទ័ព មានបំពាក់កាមេរ៉ា​ សម្រាប់ថតគ្រប់សកម្មភាព។ បន្ទប់លោកមេទ័ពសម្រាក មានគ្រែឈើចាស់មួយ​ មុងមួយ​ នៅលើដំបូលមុង ប្រក់ក្រណាត់បាំងពន្លឺភ្លើង ដែលបើកទាំងយប់ទាំងថ្ងៃ​ កុំអោយលោកមេទ័ពសម្រាកបានស្រួល។ ដូចគេថា ទ័ពធ្លាក់ក្នុងដៃគេ ចង់កាប់ចង់សម្លាប់ ស្រេចតែចិត្ត។

៣/ អ្នកថែសួន
ក្នុងមួយថ្ងៃៗ គេតែងតែបញ្ចេញអោយលោក​មេទ័ព ដើរហាត់ប្រាណក្នុងទីបរិវេណ​ ពន្ធនាគារដោយមានការយាមពីរមន្រ្តីនគរបាលប្រដាប់ដោយអាវុធកាំភ្លើង​ និងដំបងឆក់​។ ការហាត់ប្រាណពេលព្រឹកមួយម៉ោង​ និងពេលល្ងាយមួយម៉ោង​។ ចាប់តាំងលោកមេទ័ព ជាប់ឃុំនៅ “ម៣” មក​ លោកមេទ័ពមិនដែលពិសាបាយដែលខាងពន្ធនាគារអោយហូបទេ​ គឺលោកមេទ័ពបានដាំបាយពិសារដោយខ្លួនឯង​។ ដើមឡើយ មានការអនុញ្ញាតអោយយកបាយ ម្ហូប ទៅជូនពីក្រុមគ្រួសារ និងសាច់ញាតិនយោបាយ ប៉ុន្តែក្រោយមក ស្រាប់តែមានការរឹតបន្តឹងយ៉ាងខ្លាំង​ ក្រៅពីរគ្រួសារ​ គឺមិនអនុញ្ញាតិអោយ សាច់ញាតិនយោបាយយកម្ហូបអាហារទៅជូនលោកមេទ័ពឡើយ​។ នៅក្រៅជាមេទ័ព ជាប់គុកជាអ្នកដាំបន្លែ។ ពេលលោកមេទ័ព ចង់ពិសារសម្លអ្វី​ លោកមេទ័ព ធ្វើជាចុងភៅដោយខ្លួនឯង​។​ ពេលខ្ញុំ (អ្នកទោស “ម៣”) បានជួប លោកមេទ័ពមានប្រសាសន៏ថា​ “ថ្ងៃនេះ ខ្ញុំបានស្លរសម្លរកកូត្នោតដោយខ្លួនឯង ហូប​។” ហើយ លោកមេទ័ពបានលើដៃចង្អុលទៅឯរោងដាំបន្លៃថា​ “នោះជាបន្លែ ដែលខ្ញុំបានដាំសម្រាបហូបខ្លួនឯង​ ពេលនេះស្ពៃធំៗល្មមហូបហើយ​។” មិនតែប៉ុណ្ណោះ អ្វីដែលធ្វើអោយអ្នកទោសដូចខ្ញុំរំជួលចិត្តគឺលោកមានប្រសាសន៍ថា “កាលពីពេលគេកាត់រំលាយបក្ស​ គេបានធ្វើពិធីជប់លៀងផឹកសុីក្នុងគុក បញ្ឈឺចិត្តលោក​។”

ភាគបន្ត…

និពន្ធដោយ៖ អ្នកទោសអនាមិក “ម៣”
៧ មករា ២០១៨
គុក “ម៣” ត្រពាំងផ្លុង
ដោយ៖ សូរ សមយុទ្ធ

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួនកាលពីម៉ោង ០០.៣៥ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ