លោកឆាំ ឆានី អំពាវនាវកុំឱ្យដាក់ឈ្មោះមន្ត្រីCPPដែលមានទំនោរមករកCNRPក្នុងបញ្ជីរខ្មៅរបស់អាមេរិកនិងអូស្ត្រាលី

លោកឆាំ ឆានី អំពាវនាវកុំឱ្យដាក់ឈ្មោះមន្ត្រីCPPដែលមានទំនោរមករកCNRPក្នុងបញ្ជីរខ្មៅរបស់អាមេរិកនិងអូស្ត្រាលី

1013
0
SHARE
ថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល លោក ហ៊ុន សែន។ (រូបភាពហ្វេសប៊ុក)
Loading...

(ប៉ារីស)៖ ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ជាពិសេសក្រោយពេលដែលមិនមានប្រទេសប្រជាធិបតេយ្យណាមួយនៅលើពិភពលោកទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃ ២៩ កក្កដា និងដោយគិតថាទណ្ឌកម្មទាំងឡាយនឹងធ្លាក់មកលើរបបលោក ហ៊ុន សែន ក្នុងរយៈពេលមិនយូរប៉ុន្មានទៀត មានមន្ត្រីធំៗក្នុងជួររដ្ឋាភិបាលលោក ហ៊ុន សែន និងឧញ្ញ៉ាជាច្រើននាក់ កំពុងទាក់ទងមកថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដោយស្ងាត់ៗ។
យ៉ាងណាក៏ដោយ លោក ឆាំ ឆានី ដែលជាសកម្មជនប្រឆាំងដ៏ល្បីល្បាញនៅលើបណ្ដាញសង្គម អំពាវនាវសូមកុំឱ្យដាក់ឈ្មោះពួកគេនៅក្នុងបញ្ជីរខ្មៅរបស់សហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលីអី។

លោក ឆាំ ឆានី ក៏បានបញ្ជាក់ផងដែរថា ឈ្មោះមន្ត្រីធំៗក្នុងជួររដ្ឋាភិបាលលោក ហ៊ុន សែន និងឧញ្ញ៉ា ក្នុងបញ្ជីរខ្មៅរបស់សហរដ្ឋអាមេរិក កើនឡើងដល់ជាង១ពាន់នាក់ហើយ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១៥ ខែសីហា ម្សិលម៉ិញនេះ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសពីការពង្រីកបន្ថែមនៃការដាក់បំរាមលើទិដ្ឋការប្រឆាំងនឹងបុគ្គលទាំងឡាយណាដែលបានជាប់ពាក់ព័ន្ធក្នុងការធ្វើឲ្យចុះខ្សោយលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ទាំងខាងក្នុងនិងខាងក្រៅក្របខ័ណ្ឌរដ្ឋាភិបាលកម្ពុជា។

គួរកត់សម្គាល់ថា មកដល់ថ្ងៃនេះ គ្មានប្រទេសប្រជាធិបតេយ្យណាមួយ ក្នុងពិភពលោក ទទួលស្គាល់ការបោះឆ្នោតចុងក្រោយ នៅកម្ពុជាទេ គឺមានតែប្រទេសកុម្មុយនីស្តមួយតំបរស្វាប៉ុណ្ណោះ ដែលបានចូលរួមអបអរសាទរ របប ហ៊ុន សែន ដែលអះអាងថាទទួលបានជ័យជំនះ ក្រោយការបោះឆ្នោត ថ្ងៃ ២៩ កក្កដា ២០១៨។ ប្រទេសកុម្មុយនីស្តទាំងនោះ មានប្រទេសចិន ប្រទេសវៀតណាម ប្រទេសលាវ និងប្រទេសគុយបា។ ចំណែកប្រទេសរាប់រយទៀត ដែលកាន់លទ្ធិប្រជាធិបតេយ្យ គេមានតែថ្កោលទោស និងពេបជ្រាយ ពីការបោះឆ្នោតក្លែងក្លាយចុងក្រោយនេះ នៅកម្ពុជា ដោយសារតែមិនមានវត្តមានចូលរួមពីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដែលធំជាងគេ៕