លោក ឆាំ ឆានី ថាលោក សម រង្ស៊ី ជាបុគ្គលដែលលោកគោរព និងត្រូវរៀនសូត្រតាម

លោក ឆាំ ឆានី ថាលោក សម រង្ស៊ី ជាបុគ្គលដែលលោកគោរព និងត្រូវរៀនសូត្រតាម

361
0
SHARE
Loading...

(ប៉ារីស)៖ លោក ឆាំ ឆានី សកម្មជនបក្សប្រឆាំងមួយរូបដែលល្បីល្បាញនៅលើបណ្ដាញសង្គម បានលើកឡើងថា លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ ជាបុគ្គលដែលលោកគោរព ហើយត្រូវរៀនសូត្រតាម។

លោក ឆាំ ឆានី ថ្លែងថា អ្នកខ្លះអួតខ្លួនថាធ្វើនយោបាយព្រោះចង់ឈ្នះ ហ៊ុន សែន តែម្ងៃៗ ឃើញតែវាយប្រហារលោក សម រង្ស៊ី ជំនួសលោក ហ៊ុន សែន។
លោកបន្តថា ចំណែកលោក សម រង្ស៊ី ទោះត្រូវគេវាយប្រហារប្រមាថមើលងាយគាត់ក្តី ក៏គាត់មិនដែលចំណាយពេលទៅតបតបុគ្គលទាំងនោះឡើយ ហើយជានិច្ចកាល គាត់តែងតែបន្តការងារ ឆ្ពោះទៅគោលដៅរបស់គាត់គឺប្តូររបប ហ៊ុន សែន ដោយសន្តិវិធី ។

លោក ឆាំ ឆានី សង្កត់ធ្ងន់ថា ការអត់ធ្មត់ មិនចំណាយពេលតបតជាមួយអ្នកជេរប្រមាថ មើលងាយ មិនគុំគួន ហើយក៏មិនបោះបង់គោលដៅរបស់ខ្លួននេះហើយដែលខ្លួនលោកផ្ទាល់ តែងគោរព ឲ្យតម្លៃ និងត្រូវរៀនសូត្រពីគាត់ បើទោះជាច្រើនឆ្នាំមកនេះ លោកមិនដែលបានជួប ឬក៏ជជែកជាមួយគាត់ក៏ដោយ ៕

លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ។
សម រង្ស៊ី៖ “តំណែងមិនសំខាន់ទេ អ្វីដែលសំខាន់ គឺភាពទៀងត្រង់ និងភាពថ្លៃថ្នូរ របស់យើងម្នាក់ៗ។
ខ្ញុំសុខចិត្តធ្វើអ្វីៗទាំងអស់ ឲ្យតែប្រទេសជាតិយើងបាននៅគង់វង្ស ហើយឈានទៅរកភាពរុងរឿង។
គេបណ្តេញខ្ញុំពីរដ្ឋសភា គេដកអភ័យឯកសិទ្ធិ គេកាត់ទោសឲ្យជាប់ពន្ធនាគារ គេចេញដីកាចាប់ខ្លួន គេហាមឃាត់និងរារាំងមិនឲ្យវិលត្រឡប់មកប្រទេសកំណើតវិញ គេបកស្រាយរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា តាមតែអំពើចិត្តរបស់គេ។ តែខ្ញុំ សម រង្ស៊ី នៅតែ សម រង្ស៊ី ដដែល ហើយភាពស្មោះត្រង់របស់ខ្ញុំចំពោះប្រជារាស្ត្រខ្មែរ នៅតែស្មោះត្រង់ជានិច្ច រហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ។”