លោក ឆាំ ឆានី ថាសកម្មភាពបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺកំពុងជួយទប់ជើងគ្រែឲ្យរបប ហ៊ុន សែន

លោក ឆាំ ឆានី ថាសកម្មភាពបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺកំពុងជួយទប់ជើងគ្រែឲ្យរបប ហ៊ុន សែន

87
0
SHARE
លោក ឆាំ ឆានី

កម្ពុជាមានបក្សហោរាទស្សន៍ទាយហើយបងប្អូន

ជាយុទ្ធសាស្ត្រ សម្រាប់បក្សចូលប្រកួតប្រជែងការបោះឆ្នោត គឺគេប្រើប្រាស់ពេលវេលាចុះទៅមូលដ្ឋានជួបជាមួយប្រជាពលរដ្ឋច្រើនជាទីបំផុត មិនមែនដើរជួបទូត ឬអង្គុយទាយនោះទេ ។

ចម្លែកអី តែក្រុមមេបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) អត់ឃើញចុះមូលដ្ឋានជួបម្ចាស់ឆ្នោត ឃើញតែសរសេរតាមហ្វេសប៊ុក (Facebook) វាយប្រហារដៀមដាម អ្នកនយោបាយក្រៅសង្វៀនប្រកួត ហើយដើរជួបទូតបរទេសអោយទទួលស្គាល់ការបោះឆ្នោតក្លែងក្លាយ ដែលផ្ទុយពីជំហររបស់គេ ។

ជាគោលការណ៍ គណបក្សដែលទៅប្រកួតជាមួយបក្សកាន់អំណាច ពេលគេជួបទូតជាមិត្ត គឺគេស្នើសុំប្រទេសជាមិត្តនឹងជួយធ្វើយ៉ាងណាឲ្យការបោះឆ្នោត ប្រព្រឹត្តទៅ មានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ បើមិនត្រឹមត្រូវ យុត្តិធម៌ គេស្នើសុំកុំឲ្យទទួលស្គាល់ការបោះឆ្នោត នោះ ។

ដូចនេះ សកម្មភាពការទូតរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បង្ហាញថា កំពុងជួយទប់ជើងគ្រែ ឲ្យរបប ហ៊ុន សែន យ៉ាងច្បាស់ក្រឡែត ៕

ពីលោក ឆាំ ឆានី នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

គណបក្សសង្គ្រោះជាតិ គឺជាគូប្រកួតប្រជែងតែមួយគត់របស់គណបក្សប្រជាជនកម្ពុជា
គណបក្សនយោបាយនៅកម្ពុជា ភាគច្រើនបំផុតជាគណបក្សអំពិកអំពែក ដែលបង្ហាញខ្លួនតែពេលបោះឆ្នោត។ (រូបភាពហ្វេសប៊ុក)