លោក សម រង្ស៊ី ថាបើមិនដោះលែងលោក កឹម សុខា រដ្ឋាភិបាលលោក ហ៊ុន សែន ច្បាស់ជាពិបាកការពារភាពស្របច្បាប់របស់ខ្លួន

លោក សម រង្ស៊ី ថាបើមិនដោះលែងលោក កឹម សុខា រដ្ឋាភិបាលលោក ហ៊ុន សែន ច្បាស់ជាពិបាកការពារភាពស្របច្បាប់របស់ខ្លួន

624
0
SHARE
Loading...

លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ ថ្លែងថា បើមិនដោះលែងលោក កឹម សុខា រដ្ឋាភិបាលលោក ហ៊ុន សែន ច្បាស់ជាពិបាកការពារភាពស្របច្បាប់របស់ខ្លួន ដែលបានធ្លាក់ចុះខ្លាំងទៅហើយចំពោះមុខសហគមន៍អន្តរជាតិ ក្រោយពីបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

លោក សម រង្ស៊ី បានលើកឡើងនៅលើបណ្ដាញសង្គមថា៖ “ក្រោយពីគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ទទួលជ័យជំនះ១០០ភាគរយ ដោយបានដណ្ដើមយកអាសនៈសភា ទាំង១២៥ លើ ១២៥ ក្នុងការបោះឆ្នោតថ្ងៃ២៩ កក្កដា កន្លងទៅនេះ រដ្ឋាភិបាលកម្ពុជាគួរតែដោះលែងលោក កឹម សុខា ដែលជាប្រធានគណបក្សសង្គ្រោះជាតិដែលគេបានរំលាយចំពេលមុនថ្ងៃបោះឆ្នោត។”

លោកបន្តថា “បើនៅតែបន្តឃុំឃាំងលោក កឹម សុខា ក្នុងពន្ធធនាគារទៀត បន្ទាប់ពីលោក ហ៊ុន សែន ទទួលជ័យជំនះ ក្នុងការបោះឆ្នោតក្លែងក្លាយ កន្លងទៅនេះ រដ្ឋាភិបាលលោក ហ៊ុន សែន ច្បាស់ជាពិបាកការពារភាពស្របច្បាប់របស់ខ្លួន ដែលបានធ្លាក់ចុះខ្លាំងទៅហើយចំពោះមុខសហគមន៍អន្តរជាតិ។”

លោក សម រង្ស៊ី បានសង្កត់ធ្ងន់ថា “រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវតែទម្លាក់ចោលពីបទចោទប្រកាន់លើគោក «ក្បត់ជាតិ» ដែលគេបានធ្វើឡើងទាំងមកលើលោក កឹម សុខា ទាំងលោក សម រង្ស៊ី ជាអតីតប្រធានគណបក្សសង្គ្រោះជាតិ។”

គួរបញ្ជាក់ថា នៅថ្ងៃ២២ សីហាខាងមុខនេះ តុលាការកំពូលនឹងបើកសវនាការជំនុំជម្រះលើសំណុំរឿងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលរបបលោក ហ៊ុន សែន បានចោទបានឃុបឃិតគ្នាជាមួយបរទេសក្នុងការផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា៕

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួនកាលពីម៉ោង ០០.៣៥ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ (រូបភាពហ្វេសប៊ុក)
រូបភាពឯកសារ៖ លោក សម រង្ស៊ី និងលោក
កឹម សុខា និមិត្តរូបនៃគណបក្សសង្គ្រោះជាតិ។
លោក សម រង្ស៊ី និងលោក កឹម សុខា អមដុំណើរដោយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ
និងប្រជាពលរដ្ឋខ្មែររាប់សែននាក់ចាំទទួលស្វាគមន៍ លោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍ ១៩ កក្កដា ២០១៣
Photo: ©Erika Pineros