លោក សម រង្ស៊ី ប្រាប់ទៅ លោក ហ៊ុន សែន ជាថ្មីម្ដងទៀតថា ឲ្យឈប់ឆ្កួតទៅ!

លោក សម រង្ស៊ី ប្រាប់ទៅ លោក ហ៊ុន សែន ជាថ្មីម្ដងទៀតថា ឲ្យឈប់ឆ្កួតទៅ!

106
0
SHARE
លោក សម រង្ស៊ី ជាមួួយអ្នកគាំទ្រចលនាសង្គ្រោះជាតិនៅប្រទេសអូស្ត្រាលី

(ប៉ារីស)៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ បានប្រាប់ទៅ លោក ហ៊ុន សែន ជាថ្មីម្ដងទៀតថា ឲ្យឈប់ឆ្កួតទៅ! លោកថ្លែងដូច្នេះនៅលើទំព័រហ្វេសប៊ុក Facebook របស់លោកនៅថ្ងៃ១២ កុម្ភៈនេះ ពីប្រទេសអូស្ត្រាលី ជាការឆ្លើយតបទៅនឹងសម្ដីរបស់ជនល្មោភអំណាចនៅកម្ពុជា ដែលបានហៅលោក សម រង្ស៊ី ថាជា «ភេរវករ» ដោយភ័យខ្លាចនឹងឥទ្ធិពលនៃចលនាសង្គ្រោះជាតិ របស់លោក សម រង្ស៊ី ដែលទើបតែបានប្រកាសបង្កើតជាផ្លូវការណ៍នៅលើ់ទឹកដីសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ កន្លងទៅ។

លោក សម រង្ស៊ី ក្នុងពិធីប្រកាសជាផ្លូវការនៃការបង្កើតចលនាសង្គ្រោះជាតិ CNRM

លោក សម រង្ស៊ី ថ្លែងថា បើលោកជា “ភេរវករ” និងជា “ឧទ្ទាម” មែន ដូចលោក ហ៊ុន សែន ថានោះ មិនមែនប្រជាពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋាន អបអរសាទរវត្តមានលោក នៅគ្រប់ទីកន្លែង ជាពិសេស នៅតាមវត្តអារ៉ាមខ្មែរ ទូទាំងពិភពលោក ហើយក៏មិនមែន ឥស្សរជនជាន់ខ្ពស់ នៅគ្រប់ប្រទេសជាមិត្ត ដែលលោកទៅធ្វើទស្សនកិច្ច គេផ្តល់ការលើកទឹកចិត្ត ឲ្យលោក ក្នុងការតស៊ូ ដើម្បីនាំមកនូវលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។

លោកសម រង្ស៊ី និងលោកជំទាវ ជូឡុង សូម៉ូរា អញ្ជើញមកថ្វាយបង្គំព្រះសង្ឃ និងជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ នៅវត្តខ្មែរ Bonnyrigg ជាវត្តដ៏ធំជាងគេនៅទីក្រុង ស៊ីដនី ប្រទេស អូស្រ្តាលី ១១ កុម្ភៈ ២០១៨ ។
Credit: Khema Sok

លោក សម រង្ស៊ី សង្កត់ធ្ងន់ថា លោក ហ៊ុន សែន ទេដែលជាភេរវករ និងជាឧទ្ទាម យ៉ាងច្បាស់លាស់។ លោកថា លោក ហ៊ុន សែន ជាភេរវករ ពីព្រោះលោក ហ៊ុន សែន បានសម្លាប់ មនុស្សជាច្រើន ក្នុងប្រព័ន្ធរដ្ឋ ដ៏ព្រៃផ្សៃមួយ ដែលប្រព្រឹត្តអំពើភេរវកម្ម យ៉ាងញឹកញាប់ ដូចជាការវាយប្រហារដោយគ្រាប់បែក នៅទីក្រុងភ្នំពេញ កាលពីថ្ងៃ ៣០ មិនា ១៩៩៧ និងការលួចបាញ់សម្លាប់ អ្នកស្នេហាជាតិជាច្រើន ដូចជាលោក ជា វិជ្ជា លោក ឈុត វុទ្ធី និងលោក កែម ឡី។ លោក សម រង្ស៊ី បានបន្ថែមថា លោក ហ៊ុន សែន ក៏ជាឧទ្ទាមដែរ ពីព្រោះលោក ហ៊ុន សែន ចាត់ទុកប្រជារាស្ត្រខ្មែរ ជាសត្រូវ ដោយលោក (ហ៊ុន សែន) ជិះជាន់ និងធ្វើបាប អ្នកទន់ខ្សោយ និងអ្នកស្លូតត្រង់ តាមគ្រប់រូបភាព។

លោក សម រង្ស៊ី បញ្ជាក់ជាចុងក្រោយថា ប្រជារាស្ត្រខ្មែរ ចាត់ទុកលោក ហ៊ុន សែន ជាឧទ្ទាម ជាជនឧក្រិដ្ឋ និងជាជនក្បត់ជាតិ។

តំណាងរាស្ត្រខ្មែរ មកពីគណបក្សសង្គ្រោះជាតិ ៣ រូប (ជូឡុង សូមួរ៉ា, សម រង្សុី និង ងឹម ញ៉េង) ជាមួតំណាងរាស្ត្រ សហព័ន្ធ អូស្ត្រាលី លោក Chris Bowen នៅវត្តខេមរង្សារាម ក្នុងតំបន់ Bonnyrigg ជិតទីក្រុង Sydney ប្រទេសអូស្ត្រាលី។

លោក សម រង្ស៊ី បានសរសេររៀបរាប់នៅលើទំព័រហ្វេសប៊ុក Facebook របស់លោកយ៉ាងដូច្នេះ៖

“ហ៊ុន សែន អើយ ! ឈប់ឆ្កួតទៅ !

បើខ្ញុំជា “ភេរវករ” និងជា “ឧទ្ទាម” មែន ដូចលោកឯងថានោះ មិនមែនប្រជាពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋាន អបអរសាទរវត្តមានខ្ញុំ នៅគ្រប់ទីកន្លែង ជាពិសេស នៅតាមវត្តអារ៉ាមខ្មែរ ទូទាំងពិភពលោក ហើយក៏មិនមែន ឥស្សរជនជាន់ខ្ពស់ នៅគ្រប់ប្រទេសជាមិត្ត ដែលខ្ញុំទៅធ្វើទស្សនកិច្ច គេផ្តល់ការលើកទឹកចិត្ត ឲ្យខ្ញុំ ក្នុងការតស៊ូ ដើម្បីនាំមកនូវលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។
លោកឯងទេ (ហ៊ុន សែន) ជាភេរវករ និងជាឧទ្ទាម យ៉ាងច្បាស់លាស់។ លោកឯង ជាភេរវករ ពីព្រោះលោកឯងបានសម្លាប់ មនុស្សជាច្រើន ក្នុងប្រព័ន្ធរដ្ឋ ដ៏ព្រៃផ្សៃមួយ ដែលប្រព្រឹត្តអំពើភេរវកម្ម យ៉ាងញឹកញាប់ ដូចជាការវាយប្រហារដោយគ្រាប់បែក នៅទីក្រុងភ្នំពេញ កាលពីថ្ងៃ ៣០ មិនា ១៩៩៧ និងការលួចបាញ់សម្លាប់ អ្នកស្នេហាជាតិជាច្រើន ដូចជាលោក ជា វិជ្ជា លោក ឈុត វុទ្ធី និងលោក កែម ឡី។ លោកឯងក៏ជាឧទ្ទាម ពីព្រោះលោកឯង ចាត់ទុកប្រជារាស្ត្រខ្មែរ ជាសត្រូវ ដោយលោកឯងជិះជាន់ និងធ្វើបាប អ្នកទន់ខ្សោយ និងអ្នកស្លូតត្រង់ តាមគ្រប់រូបភាព។ ដូច្នេះហើយបានជា ប្រជារាស្ត្រខ្មែរ ចាត់ទុកលោកឯង ជាឧទ្ទាម ជាជនឧក្រិដ្ឋ និងជាជនក្បត់ជាតិ។

ហ៊ុន សែន អើយ ! ឈប់ឆ្កួតទៅ !”

លោកសម រង្ស៊ី និងលោកជំទាវ ជូឡុង សូម៉ូរា អញ្ជើញមកថ្វាយបង្គំព្រះសង្ឃ និងជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ នៅវត្តខ្មែរ Bonnyrigg ជាវត្តដ៏ធំជាងគេនៅទីក្រុង ស៊ីដនី ប្រទេស អូស្រ្តាលី ។
Credit: Khema Sok
លោក សម រង្ស៊ី ជាមួួយអ្នកគាំទ្រចលនាសង្គ្រោះជាតិនៅប្រទេសអូស្ត្រាលី
រូបភាព៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ក្នុងពិធីសំណេះសំណាលជាមួយពលករធ្វើការនៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៥។ នៅគ្រានោះដែរ លោក ហ៊ុន សែន បានអង្វរករ លោក សម រង្ស៊ី កុំឲ្យសងសឹក សុំឲ្យទុកផ្លូវឲ្យរស់ផង។