លោក អេង ឆៃអ៊ាង ថាមេដឹកនាំប្រទេស និយមហិង្សា នាំឲ្យសង្គមមានហិង្សាគ្រប់ទីកន្លែង

លោក អេង ឆៃអ៊ាង ថាមេដឹកនាំប្រទេស និយមហិង្សា នាំឲ្យសង្គមមានហិង្សាគ្រប់ទីកន្លែង

259
0
SHARE

(ប៉ារីស)៖ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងថា «មេដឹកនាំប្រទេស ដែលនិយមហិង្សា នាំឲ្យសង្គមមានហិង្សាគ្រប់ទីកន្លែង» ។ លោកលើកឡើងដូច្នេះនៅលើគណនីយហ្វេសប៊ុក Facebook របស់លោក ក្រោយពេលដែលមានអំពើហិង្សាកើតឡើងជាបន្តបន្ទាប់នៅប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

កាលពីថ្ងៃទី១១ មីនា ម្សិលម៉ិញនេះ មានហេតុការណ៍នៃការប្រើអំពើហិង្សាមួយបានកើតឡើង ដោយការប្រើដៃជើងទាត់ធាក់ និងដុំថ្មគប់យ៉ាងដំណំ ពីសំណាក់ក្រុមប្រជាពលរដ្ឋមក លើលោកស៊ុយ សារ៉េត សាស្ត្រាចារ្យនៅសកលវិទ្យាល័យកម្ពុជា ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយព្យាយាមបើករត់គេចខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ស្ទើរតែដង្ហើមចង្រិតនោះ ដែលបានកំពុងក្លាយជាប្រធានបទក្តៅ សម្រាប់មហាជនជាទូទៅ។

ជនរងគ្រោះក្រោយរងការវាយប្រហារបន្ទាប់ពីគាត់បើករថយន្តបុករះ កាលពីម្សិលមិញ។ រូបថតៈ ហ្វេសប៊ុក

ដោយឡែក កាលពីថ្ងៃទី០៨ មីនា មានការប៉ះទង្គិច​គ្នាដ៏ធ្ងន់ធ្ងរមួយ​រវាង​អាជ្ញាធរនៃរបបហ៊ុន សែន និង​ប្រជាពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លីនៅ​ក្នុង​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ​  រហូតបណ្ដាលឲ្យមនុស្ស​ស្លាប់ ៨ នាក់​ និង​រងរបួស​ជាច្រើន​នាក់​ទៀត។

ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ពេល​ប៉ះទង្គិច​គ្នា​ទាក់ទង​នឹង​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ​កាលពី​ថ្ងៃ០៨ មីនា​។

លោក អេង ឆៃអ៊ាង បានបញ្ជាក់ថា «ដំណោះស្រាយដើម្បីបញ្ចប់ហិង្សាសង្គម គឺមានតែរួមគ្នាប្តូរមេដឹកនាំហិង្សា ចេញទេ» ។

អំពើហិង្សាដែលបង្ករពីគ្រោះថ្នាក់ចរាចរណ៍ 

គួររម្លឹកថា នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន បានគំរាមតាមវាយពលរដ្ឋខ្មែរ-អូស្ត្រាលីដល់ផ្ទះ ប្រសិនបើហ៊ានដុតទីងមោងរូបលោក។ ប៉ុន្តែគេសង្កេតឃើញថា បន្ទាប់ពីលោក ហ៊ុន សែន បានព្រមានដូច្នោះហើយ រឹតតែបញ្ឆេះកំហឹងពលរដ្ឋខ្មែរដុតទីងមោងរូបលោកហ៊ុន សែន ស្ទើរទូទាំងពិភពលោក៕

ពលរដ្ឋ​ខ្មែរ-​អូស្ត្រាលី នៅ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) តំបន់​ស្ព្រីងវែល (Springvale) ដុត​ទីងមោង​រូប​លោក ហ៊ុន សែន ក្រោយ​មាន​ការ​គំរាម​វ៉ៃ​ដល់​ផ្ទះ​ពួកគាត់ នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ ឆ្នាំ​២០១៨។​ @RFA Khmer
សកម្មភាព​ពលរដ្ឋ​ខ្មែរ​កាណាដា រៀបចំ​ដុត​រូប​ទីងមោង តំណាង​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨។
ខ្មែរ សុវណ្ណភូមិ ថា លោក ហ៊ុន សែន ស្លាប់ទាំងនៅរស់