សង្គមតិរច្ឆាន អយុត្តិធម៌គ្រប់ទីកន្លែង មេដឹកនាំគ្មានទំនួលខុសត្រូវ

សង្គមតិរច្ឆាន អយុត្តិធម៌គ្រប់ទីកន្លែង មេដឹកនាំគ្មានទំនួលខុសត្រូវ

187
0
SHARE

(ប៉ារីស)៖ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ​បាន​ចាត់​ទុក​ការស្លាប់មនុស្ស​ស្លាប់ ៨ នាក់​ និង​រងរបួស​ជាច្រើន​នាក់​នៅ​ក្នុង​ការប៉ះទង្គិច​គ្នា​រវាង​ប្រជាពលដ្ឋ និង​សមត្ថកិច្ច​ក្នុង​រឿង​វិវាទ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ​កាលពី​ថ្ងៃ​០៨ ខែមីនា កន្លងទៅនេះ ថាជា«រឿងតូចតាច» ហើយលោកថ្លែងថា «ការផ្សព្វផ្សាយព័ត៌មានថា​មាន​មនុស្ស​ស្លាប់ និង​រងរបួស​ជាច្រើន​នាក់​ក្នុង​រឿង​វិវាទ​ដីធ្លីនេះ គឺជាការ​​បំភ្លៃ​ព័ត៌មាន​ដែល​ជា​ចេតនា​របស់​ក្រុម​ក្បត់​ជាតិ​មាន​បំណង​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ស្អប់​ខ្ពើម​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា»​​។

លោក ទៀ បាញ់ បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​ពិធី​កាត់​ឫស​សីមា​ឆ្លង​ព្រះវិហារ និង​សមិទ្ធផល​នានា​នៅ​វត្ត​បឹង​ខ្នារ​ស្ថិត​ក្នុង​ឃុំ​ខ្នារ​ឆ្មា ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង ​នៅ​ព្រឹក​ថ្ងៃទី​ ១១ ខែ​មីនា ឆ្នាំ​ ២០១៨។ ​

គួររម្លឹកថា នៅ​ក្នុង​ការប៉ះទង្គិច​គ្នា​រវាង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី ហើយ​តវ៉ា​បិទ​ផ្លូវ​នៅ​ក្នុង​ស្រុក​ស្នួល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ប្រជាពលរដ្ឋ​មួយ​ចំនួន និង​មេឃុំ​នៅ​ក្នុង​តំបន់​នោះ​ព្រម​ទាំង​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​ម្នាក់ បាន​អះអាង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ថា មាន​មនុស្ស​ស្លាប់​ចំនួន ៨ នាក់ និង​របួស​ជាង​ ៤០ ​នាក់​។

ទោះជាយ៉ាងណាក៏ដោយ ​អាជ្ញាធរ​នៃរបប ហ៊ុន សែន ​បាន​ចេញ​មក​បដិសេធ​ថា ពុំ​មាន​មនុស្ស​ស្លាប់​ទេ​គឺ​មាន​តែ​អ្នក​រងរបួស​ប៉ុណ្ណោះ​។

ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ពេល​ប៉ះទង្គិច​គ្នា​ទាក់ទង​នឹង​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ​កាលពី​ថ្ងៃ០៨ មីនា​។

គួរកត់សម្គាល់ថា កម្ពុជាបច្ចុប្បន្ន បានធ្លាក់ចូលទៅជាសង្គមតិរច្ឆាន ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ដែលជាមេដឹកនាំផ្តាច់ការដ៏ឃោរឃៅបំផុត។ របបនេះបានបាញ់សម្លាប់ លួចប្លន់ដីធ្លី ស្រែចំការ ផ្ទះសម្បែងពលរដ្ឋក្រីក្រ ស្លូតត្រង់ ដើម្បីបំពេញមហិច្ឆិតានៃអំណាចផ្តាច់ការរបស់ខ្លួន និងបក្ខពួក ក្រុមគ្រួសារ។

របបតិរច្ឆានក្រោមការដឹកនាំរបស់ ហ៊ុន សែន ត្រូវបានពលរដ្ឋភាគច្រើនលើសលុបស្អប់ខ្ពើព និងដាក់បណ្តាសាឲ្យមានវាសនាអាក្រក់ដូចអតីតមេដឹកនាំផ្តាច់ការនៅប្រទេសលីប៊ី ឈ្មោះ មូអាម៉ា កាដាហ្វី ដែលបានប្រជារាស្រ្តរបស់ខ្លួនងើបតវ៉ាសម្លាប់ចោល កាលពីឆ្នាំ២០១១។ ជាមួយគ្នានេះ សហគមន៍អន្តរជាតិ កំពុងដាក់សម្ពាធយ៉ាងខ្លាំងក្លាទៅលើរបបតិរច្ឆាននេះ ហើយមេដឹកនាំផ្តាច់ការ ហ៊ុន សែន នឹងត្រូវប្រជារាស្រ្តកាត់ទោសក្នុងពេលដ៏ខ្លីខាងមុខនេះ ដូចរបបនៃមេដឹកនាំផ្តាច់ការនៅលីបី៕

នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន