សត្រូវរួមរបស់យើងគឺយួន និងអ្នកបម្រើយួន

សត្រូវរួមរបស់យើងគឺយួន និងអ្នកបម្រើយួន

220
0
SHARE

(ប៉ារីស)៖ ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​១៩៥១ គឺជា​ថ្ងៃ​កំណើត​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​នេះមាន​ឈ្មោះ​ដើម​ថា គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បង្កើត​ឡើង​ដោយយួន សឺន ង៉ុកមិញ ហៅ​អាចារ្យ មៀន នៅ​ឆ្នាំ​១៩៥១ ។

សឺន ង៉ុកមិញ មាន​ឈ្មោះ​ជា​ភាសា​រយួនថា ផាម យ៉ាំង ហួ (Phạm Văn Hua) មាន​ឪពុក​ជា​ខ្មែរ​ក្រោម និង​ម្តាយ​ជា​ជនជាតិ​យួន នៅ​ខេត្ត​ព្រះត្រពាំង កម្ពុជា​ក្រោម នោះ គឺ​ជា​អតីត​សមាជិក​គណបក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ លោក ហូ ជីមិញ (Ho Chi Minh) តាំង​ពី​ឆ្នាំ​១៩៣០។

គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ដែល​បង្កើត​ឡើង​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​យួន​កុម្មុយនីស្ត​វៀតមិញ បានបំបែកចេញជាបីក្រុមនៅខែ​កក្កដា ឆ្នាំ​១៩៥៤ គឺ៖

ក្រុម​ទី​១ ដឹក​នាំ​ដោយ សឺន ង៉ុកមិញ ដែល​មាន​យុទ្ធជន​ប្រមាណ ២.៥០០​នាក់​ផ្សេង​ទៀត ក្នុង​នោះ​ក៏​មាន លោក ប៉ែន សុវណ្ណ ផង​ដែរ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​ទីក្រុង​ហាណូយ ប្រទេស​យួន ដើម្បី​ធ្វើ​ការ​បណ្តុះបណ្តាល​ផ្នែក​នយោបាយ ។

ក្រុម​ទី​២ ដឹក​នាំ​ដោយ ទូ សាមុត នួន ជា និង​ សោ ភឹម ជាដើម នៅ​ធ្វើ​ចលនា​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ដេក​ក្រោម​ស្លាក​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ដដែល ។

ចំណែក​មួយ​ក្រុម​ទៀត​ដែល​ជា​ក្រុម​ទី​៣ បាន​ប្រមូល​ផ្តុំ​គ្នា​បង្កើត​ជា​គណបក្ស​នយោបាយ​ស្រប​ច្បាប់​មួយ​ឈ្មោះ​ថា គណបក្ស​ប្រជាជន ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​១៩៥៥ តែគណបក្សនេះមិន​អាច​ប្រជែង​ជាមួយ​ចលនា​សង្គម​រាស្ត្រ​និយម​របស់​សម្ដេច​ព្រះ​នរោត្តម សីហនុ ដែល​ជា​ចលនា​ធំ និង​មាន​ការ​គាំទ្រ​ខ្លាំង​ពី​ពលរដ្ឋ​នោះ​ទេ ។

២​ថ្ងៃ​មុន​ពេល​កងទ័ព​យួនចូល​កាន់​កាប់​ក្រុង​ភ្នំពេញ បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ដែលមាន លោក ប៉ែន សុវណ្ណ ជា ស៊ីម ហេង សំរិន និង​ ហ៊ុន សែន បាន​​ធ្វើ​មហា​សន្និបាត​មួយ​ប្តូរឈ្មោះពីបក្សប្រជាជនបដិវត្តន៍កម្ពុជាទៅជារណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដើម្បី​រៀបចំ​ស្ដារ និង​កសាង​នូវ​រចនាសម្ព័ន្ធ​ដឹក​នាំ​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ឡើង​វិញ។

ឈ្មោះ​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ត្រូវ​បាន​គេ​ប្រើប្រាស់​ឡើង​វិញ​តាំង​ពី​ខែ​មករា ឆ្នាំ​១៩៧៩ រហូត​ដល់​ឆ្នាំ​១៩៩១ នៅ​ពេល​ដែល​ឈ្មោះ​នេះ​ត្រូវ​បាន​គេ​ប្ដូរ​ទៅ​ជា​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ដែល​ត្រូវ​គេ​ស្គាល់​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន ។

បើ​ទោះ​ជា​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា បច្ចុប្បន្ន ព្យាយាម​បង្ហាញ​ថា ពួក​គេ​មិន​មាន​ជាប់​ទាក់ទង​ជាមួយ​ពួក​ខ្មែរ​ក្រហម​ក៏ដោយ ក៏ប៉ុន្តែ​អ្នក​ណា​ក៏​ដឹង​ដែរ​ថា ទាំង ហ៊ុន សែន ហេង សំរិន និង​មន្ត្រី​ជាន់​ខ្ពស់​ជាច្រើន​ផ្សេង​ទៀត​របស់​គណបក្ស​នេះ សុទ្ធតែ​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម ដែល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​បក្ស​កុម្មុយនីស្ត​កម្ពុជា របស់ ប៉ុល ពត។

មួយ​វិញ​ទៀត បើ​ទោះ​ជា​ថ្នាក់​ដឹក​នាំ​បច្ចុប្បន្ន​តែង​ចោទ​ប្រកាន់​ថា ពួក​ខ្មែរ​ក្រហម​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​កម្ពុជា ក្តី ប៉ុន្តែ​អ្វី​ដែល​គេ​មិន​អាច​ប្រកែក​បាន​ដែរ​នោះ គឺ​ទាំង​បក្ស​ពលករ​កម្ពុជា ទាំង​បក្ស​កុម្មុយនីស្ត​កម្ពុជា របស់​ខ្មែរ​ក្រហម និង​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា បច្ចុប្បន្ន សុទ្ធតែ​មាន​ប្រភព​ដើម​មក​ពី​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ដែល​បង្កើត​ឡើង​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​យួន​កុម្មុយនីស្ត​វៀតមិញ តែ​មួយ​ដូច​គ្នា ។

យោងតាមប្រវត្តិសាស្ត្រដែលយើងបានសិក្សាស្រាវជ្រាវ បានបង្ហាញយ៉ាងច្បាស់នេះ ពលរដ្ឋខ្មែរអាចកំណត់គោលដៅនៃការគាំទ្រ និងចូលរួមបានហើយថា តើត្រូវគាំទ្ររបប ហ៊ុន សែន ដែលបង្កើត និងជ្រោមជ្រែងដោយយួន ឲ្យបំរើយួន ឬគាំទ្រ CNRP និង CNRM ដែលកំពុងប្រឆាំងយួនឈ្លានពានឬក៏បន្តនាំគ្នាស៊ីនុយបង្កប់របស់យួន ដែលចង់ឲ្យខ្មែរ និងខ្មែរឈ្លោះគ្នា ដើម្បីគ្រប់គ្រងខ្មែរតាមរយះរបប ហ៊ុន សែន អាយ៉ងយួន ? ៕

អត្ថបទស្រាវជ្រាវ ដោយ ឆាំ ឆានី ៣១-០១-២០១៨

នាយករដ្ឋមន្ត្រីវៀតណាមលោកង្វៀនតាន់យុង និងសមភាគីកម្ពុជារបស់ លោក ហ៊ុន សែន ក្នុងពិធីសម្ពោធបង្គោលព្រំលេខ 314។ រូបថត VGP
ជនជាតិយួនរស់នៅយ៉ាងអនាធិបតេយ្យ នៅលើបឹងទន្លេសាប
រូបភាព៖ លោក ហ៊ុន សែន នាំយក សួយសារអាករ ជូនក្រុមមេដឹកនាំវៀតណាម
រូបភាព លោក ហ៊ុន សែន ជាមួយអគ្គលេចាធិការបក្សកុម្មុយនីស្ត វៀតណាម កាលពីថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ
រូបភាព៖ លោក ហ៊ុន សែន ទៅថ្វាយបង្គុំខ្មោចយួន ហូ ជីមិញ កាលពីឆ្នាំ២០១៦ កន្លងទៅ
អាទិទេពកុម្មុយនីស្ត ៤ នាក់ ដែល បក្សប្រជាជន បង្ខំឲ្យពលរដ្ឋខ្មែរគោរពបូជា

ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឲ្យខូចខាតផលប្រយោជន៍ជាតិ ធ្ងន់ធ្ងរជាងគេ ក្នុងប្រវត្តិសាស្ត្រ