សម​ រង្ស៊ី៖ «យើងជឿជាក់ថានឹងអាចធ្វើការជាមួយមន្ត្រីបក្សប្រជាជនជាច្រើន ដើម្បីស្រោចស្រង់ជាតិឲ្យទាន់ពេលវេលា»

សម​ រង្ស៊ី៖ «យើងជឿជាក់ថានឹងអាចធ្វើការជាមួយមន្ត្រីបក្សប្រជាជនជាច្រើន ដើម្បីស្រោចស្រង់ជាតិឲ្យទាន់ពេលវេលា»

241
0
SHARE
លោក ស ខេង និងលោក សម រង្ស៊ី (រូបភាព ហ្វេសប៊ុក)

(ប៉ារីស)៖ លោក សម​ រង្ស៊ី​ ប្រធានចលនាសង្គ្រោះជាតិ និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ ជឿជាក់ថាគណបក្សសង្គ្រោះជាតិនឹងអាចធ្វើការជាមួយនិងមន្ត្រី ជាមួយនិងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ជាច្រើន ដើម្បីស្រោចស្រង់ជាតិយើងទាំងអស់គ្នាឲ្យទាន់ពេលវេលា។ ជំនឿចិត្តរបស់ លោក សម​ រង្ស៊ី បានបង្ហាញឡើងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី០៧ ខែមីនា កន្លងទៅនេះ។

រូបភាព លោក សម រង្ស៊ី ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីនាពេលកន្លងមក។

លោក សម​ រង្ស៊ី បានថ្លែងយ៉ាងដូច្នេះថា៖ «យើងនឹងអំពាវនាវឲ្យមានការរួបរួមជាតិមួយ ជាធ្លុងមួយ សុំឲ្យអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដឹងថា គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន គឺដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកមហន្តរាយ ក្នុងប្រវត្តិសាស្ត្រ»។

លោកបន្តថា «ប្រជារាស្ត្រខ្មែររាប់លាននាក់បាត់បង់ដីធ្លី បាត់បង់មុខរបរ មិនបានរស់នៅលើទឹកដីកំណើត ចំណាកស្រុករាប់លាននាក់ ហើយប្រទេសយើងខ្ទេចខ្ទីទាំងអស់ ហ៊ុន សែន លក់ខ្ទេចលក់ខ្ទី ព្រៃឈើ បឹង ស្ទឹង ទន្លេ យើងឃើញអស់ហើយ ហើយមិនត្រឹមតែប៉ុនណឹងទេ ហ៊ុន សែន នាំជនបរទេសទាំងយួនទាំងចិនចូលមកដណ្ដើមដីធ្លីដណ្ដើមការងារ ពីប្រជារាស្ត្រខ្មែរ ឲ្យប្រជារាស្ត្រខ្មែររស់ក្រោមអាណានិគមចិន អាណានិគមយួន»។

លោក សម​ រង្ស៊ី សង្កត់ធ្ងន់ថា «ប្រជារាស្ត្រខ្មែរ បើទោះជាគាំទ្រគណបក្សណាក៏ដោយមកទល់នឹងសព្វថ្ងៃ ក៏មិនត្រូវគាំទ្រឲ្យ ហ៊ុន សែន បន្តបំផ្លាញជាតិយើងតទៅទៀតដែរ»។ លោកបញ្ជាក់ថា «ខ្ញុំជឿថា នៅក្នុងជួូរគណបក្សប្រជាជនកម្ពុជា ក៏មានអ្នកស្នេហាជាតិច្រើនណាស់ អ្នកដែលឈឺចាប់ អ្នកដែលអាណិតអាសូរប្រជារាស្ត្រ ដែលព្រួយបារម្ភអំពីវាសនាប្រទេសជាតិ។ យើងជឿជាក់ថាយើងនឹងអាចធ្វើការជាមួយនិងមន្ត្រី ជាមួយនិងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ជាច្រើន ដើម្បីស្រោចស្រង់ជាតិយើងទាំងអស់គ្នាឲ្យទាន់ពេលវេលា»។

នៅក្នុងបទសម្លាសន៍នេះដែរ លោក សម រង្ស៊ី បានអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរ ដែលស្រលាញ់លទ្ធិប្រជាធិបតេយ្យ កុំទៅបោះឆ្នោតឲ្យសោះ នៅថ្ងៃ ២៩ កក្កដា ២០១៨ ខាងមុខនេះ បើមិនមានឈ្មោះគណបក្សសង្គ្រោះជាតិ លើសន្លឹកឆ្នោតទេ។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវផងដែរ កុំឲ្យអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ទៅចូលរួមឃ្លាំមើលការបោះឆ្នោតបែបនេះឲ្យសោះ ពីព្រោះវាជាការបោះឆ្នោតក្លែងក្លាយ រៀបចំឡើងគ្រាន់តែដើម្បីឲ្យគណបក្សកាន់អំណាចសព្វថ្ងៃ ឈ្នះយ៉ាងងាយ ដោយបំបាត់គូប្រកួតពិតប្រាកដតែមួយគត់ គឺគណបក្សសង្គ្រោះជាតិ៕

លោក សម រង្ស៊ី
លោក សម​រង្ស៊ី ជាមួយកម្លាំងស្នេហាជាតិ ក្នុងឆ្នាំ ១៩៩៧
រូបភាព លោក សម រង្ស៊ី ចូលសួរសុខទុក្ខ អតីតសពសម្ដេច ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា
រូបភាព៖ លោកសមរង្ស៊ី និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាប់ដៃគ្នានៅខែធ្នូឆ្នាំ ១៩៩៧ បន្ទាប់ពីកិច្ចប្រជុំរយៈពេលបីម៉ោងនៅឯគេហដ្ឋានរបស់លោក ហ៊ុន សែន។ AFP
រូបភាព៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ក្នុងពិធីសំណេះសំណាលជាមួយពលករធ្វើការនៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៥។ នៅគ្រានោះដែរ លោក ហ៊ុន សែន បានអង្វរករ លោក សម រង្ស៊ី កុំឲ្យសងសឹក សុំឲ្យទុកផ្លូវឲ្យរស់ផង។

ការស្រឡាញ់ប្រជារាស្ត្រ កើតចេញពីការស្រឡាញ់មាតុភូមិ។
រូបភាព៖ លោក សម រង្ស៊ី នៅផ្សារអូឫស្សី រាជធានីភ្នំពេញ ២៣ កញ្ញា ២០១៥។
លោក សម រង្ស៊ី ទៅដល់រោងចក្រដើម្បីជួយរកយុត្តិធម៌ជូនកម្មករ ដែលត្រូវថៅកែបរទេសចិត្តខ្មៅជិះជាន់ បង្ខំឲ្យធ្វើការទាំងថ្ងៃទាំងយប់ មិនបើកប្រាក់ខែឲ្យត្រឹមត្រូវ ហើយបញ្ឈប់ពីការងារតាមអំពើចិត្ត