សម រង្សុី កឹមសុខា តស៊ូលះបង់ដេីម្បីអ្នកណា ?

សម រង្សុី កឹមសុខា តស៊ូលះបង់ដេីម្បីអ្នកណា ?

92
0
SHARE
សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ

(ប៉ារីស)៖ ម្នាក់ត្រូវសុីគ្រាប់បែកបួនគ្រាប់ប៉ងយកជីវិត ត្រូវគេតាមសម្លាប់ពេលទៅការពារសន្លឹកនៅក្រសួងមហាផ្ទៃ ត្រូវពួកសុីឈ្នួលបម្រើនយោបាយប្រេីហឹង្សាពេលឃោសនាបោះឆ្នោត និងត្រូវនិរទេសខ្លួនទៅក្រៅប្រទេសដេីម្បីបន្ដការតស៊ូ និងសេរីភាព ចំណែកម្នាក់ទៀតត្រូវគេចាប់ដាក់គុកពេលធ្វេីប្រធានអង្គការសិទ្ឋិមនុស្ស និងពេលធ្វេីប្រធានបក្សសង្រ្គោះជាតិ ។

តេីពួកគាត់ទាំងពីរ រងគ្រោះដោយសារអ្នកណា ? តេីពួកគាត់ទាំងពីរឈឺចាប់ដោយសារអ្នកណា ? ហេីយតេីពួកគាត់ទាំងពីរ រងភាពអយុត្តិធម៌ដោយសារតែអ្នកណា ? នេះជាសំនួរដែលខ្ញុំចង់ចោទសួរទៅកាន់អ្នកសង្រ្គោះជាតិទាំងអស់គ្នា ។

ពួកយេីងសុទ្ឋតែជាអ្នករងគ្រោះ ឈឺចាប់ និងរងភាពអយុត្តិធម៌ គេប្រេីអំណាចទាំងបំពានបណ្ដេញឪពុករបស់យេីងឲ្យចេញពីផ្ទះ គេចាប់ម្ដាយយេីងដាក់គុក រួចគេដុតបំផ្លាញ់ផ្ទះរបស់ឪពុកម្ដាយយេីងដែលខំប្រឹងតសូ៊សាងសង់អស់រយៈពេលជាង២០ឆ្នាំ ហេីយគេចាក់បំបែកពួកយេីងដែលជាកូនចៅ ឲ្យខ្ចាត់ខ្ចាយ ព្រាត់ប្រាស់គ្នា រងការឈឺចាប់ និងភាពអយុត្តិធម៌ជារៀងរាល់ថ្ងៃ ។

ប៉ុន្ដែពួកយេីងដែលជាកូនចៅ មិនគិតរួមគ្នាជាធ្លុងមួយ តស៊ូស្វែងរកយុត្តិធម៌ដល់ឪពុកម្ដាយរបស់យេីង និងទាមទារយកផ្ទះរបស់យេីងមកវិញទេ បែរជាកំពុងឈ្លោះប្រកែកគ្នា វាយប្រហារគ្នា កេងចំណេញនយោបាយពីគ្នា ចង់ឈ្នះចង់ចាញ់គ្នា ខណៈដែលយេីងកំពុងរងគ្រោះ ឈឺចាប់ដូចគ្នា ហេីយមានគោលដៅរួមតែមួយ គឹសង្រ្គោះជាតិមាតុភូមិរបស់យេីង ។

បេីយេីងនៅតែធ្វេីនយោបាយមិនស្គាល់អ្នកណាមិត្ត អ្នកណាគូប្រគួត នោះពួកយេីងនឹងចាញ់ទាង់អស់គ្នា ជនឆ្លៀតឱកាសសុីឈ្នួលបម្រើនយោបាយ នឹងអុជឲ្យមានភ្លេីង ដុតឲ្យក្ដៅ រោលឲ្យខ្លោច តាមការចង់បានរបស់អាខាងកេីតដេីម្បីបំផ្លាញ់យេីង កុំឲ្យពួកយេីងអាចសម្រេចគោលដៅរួមរបស់យេីងបាន គឺសង្រ្គោះជាតិ ៕

ដោយ៖ តម្លៃ ជាមនុស្ស

លោក សម រង្ស៊ី និងលោក កឹម សុខា និមិត្តរូបនៃគណបក្សសង្គ្រោះជាតិ

សម រង្ស៊ី៖ “តំណែងមិនសំខាន់ទេ អ្វីដែលសំខាន់ គឺភាពទៀងត្រង់ និងភាពថ្លៃថ្នូរ របស់យើងម្នាក់ៗ។
ខ្ញុំសុខចិត្តធ្វើអ្វីៗទាំងអស់ ឲ្យតែប្រទេសជាតិយើងបាននៅគង់វង្ស ហើយឈានទៅរកភាពរុងរឿង។
គេបណ្តេញខ្ញុំពីរដ្ឋសភា គេដកអភ័យឯកសិទ្ធិ គេកាត់ទោសឲ្យជាប់ពន្ធនាគារ គេចេញដីកាចាប់ខ្លួន គេហាមឃាត់និងរារាំងមិនឲ្យវិលត្រឡប់មកប្រទេសកំណើតវិញ គេបកស្រាយរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា តាមតែអំពើចិត្តរបស់គេ។ តែខ្ញុំ សម រង្ស៊ី នៅតែ សម រង្ស៊ី ដដែល ហើយភាពស្មោះត្រង់របស់ខ្ញុំចំពោះប្រជារាស្ត្រខ្មែរ នៅតែស្មោះត្រង់ជានិច្ច រហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ។”
លោក សម រង្ស៊ី និងលោក កឹម សុខា អមដុំណើរដោយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ
និងប្រជាពលរដ្ឋខ្មែររាប់សែននាក់ចាំទទួលស្វាគមន៍ លោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍ ១៩ កក្កដា ២០១៣
Photo: ©Erika Pineros