សហភាពសហជីពកម្ពុជាព្រួយបារម្ភថាក្រោយថ្ងៃបោះឆ្នោតនឹងមានវិបត្តិ

សហភាពសហជីពកម្ពុជាព្រួយបារម្ភថាក្រោយថ្ងៃបោះឆ្នោតនឹងមានវិបត្តិ

400
0
SHARE
លោក រ៉ុង ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជា

(ប៉ារីស)៖ លោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា​ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងនៅក្រោយពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តខាងមុខនេះថានឹងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរដល់ការងារកម្មករ កម្មការិនីកម្ពុជាប្រសិនបើមិនដោះស្រាយវិបត្តិនយោបាយតាមការស្នើសុំរបស់សហគមន៍អន្តរជាតិនោះទេ។

តាមរយ:សេចក្តីថ្លែងការណ៍មួយរបស់សហភាពសហជីពកម្ពុជាដែលបានចេញនៅថ្ងៃទី១៦នេះបានបង្ហាញពីការស្នើសុំពីសហគមន៍អន្តរជាតិឲ្យមានការដោះលែងប្រធានគណបក្សប្រឆាំង និងស្តារឡើងវិញនូវសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឲ្យត្រឡប់ទៅស្ថានភាពដើមវិញ ជាពិសេសរៀបចំការបោះឆ្នោតមួយប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គោរពឆន្ទ:ប្រជាពលរដ្ឋខ្មែរ។​

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ផងដែរថាសហគមន៍អន្តរជាតិដែលស្នើឲ្យដោះស្រាយវិបត្តិនយោបាយនៅកម្ពុជាសុទ្ធសឹងតែជាទីផ្សារសម្លៀកបំពាក់ ស្បែកជើង និងកាបូបរបស់កម្ពុជា ដែលស្នើឲ្យមានដំណោះស្រាយនយោបាយ ហើយព្រួយបារម្ភថាសហគមន៍អន្តរជាតិនឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតខាងមុខនេះ ពិសេសអាចឈានដល់ការលុបចោលការអនុគ្រោះពន្ធពីកម្ពុជាជាហេតុធ្វើឲ្យប៉ះពាល់ដល់កម្មករ កម្មការិនី។

លោករ៉ុង ឈុន បានស្នើឲ្យមានការដោះលែងប្រធានគណបក្សប្រឆាំង អ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី អ្នកទោសនយោបាយ សកម្មជនដីធ្លី និងផ្តល់នីតិសម្បទាដល់គណបក្សសង្គ្រោះជាតិឡើងវិញ ដើម្បីរក្សាទំនាក់ទំនងល្អជាមួយសហគមន៍អន្តរជាតិ ពិសេសស្ថេរភាពសង្គម សេដ្ឋកិច្ច និងរក្សាការងារជុនកម្មករ កម្មការិនី៕

រូបភាព ៖ នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ចុះយកចិត្តបងប្អូនកម្មករកម្មការនី នៅពេលដែលការបោះឆ្នោតជាតិឆ្នាំ២០១៨ កាន់តែខិតចូលមកដល់ ។
រូបភាព៖ កម្មករ កម្មការិនី​ ធ្វើបាតុកម្ម ទាមទារតម្លើងប្រាក់ខែត្រូវបានអាជ្ញាធរ
នៃរបប ហ៊ុន សែន
បង្ក្រាបយ៉ាងព្រៃផ្សៃ
លោក សម រង្ស៊ី ទៅដល់រោងចក្រដើម្បីជួយរកយុត្តិធម៌ជូនកម្មករ ដែលត្រូវថៅកែបរទេសចិត្តខ្មៅជិះជាន់ បង្ខំឲ្យធ្វើការទាំងថ្ងៃទាំងយប់ មិនបើកប្រាក់ខែឲ្យត្រឹមត្រូវ ហើយបញ្ឈប់ពីការងារតាមអំពើចិត្ត
លោក សម រង្ស៊ី ទៅដល់រោងចក្រដើម្បីជួយរកយុត្តិធម៌ជូនកម្មករ ដែលត្រូវថៅកែបរទេសចិត្តខ្មៅជិះជាន់ បង្ខំឲ្យធ្វើការទាំងថ្ងៃទាំងយប់ មិនបើកប្រាក់ខែឲ្យត្រឹមត្រូវ ហើយបញ្ឈប់ពីការងារតាមអំពើចិត្ត
ការស្រឡាញ់ប្រជារាស្ត្រ កើតចេញពីការស្រឡាញ់មាតុភូមិ ។
រូបភាពឯកសារ៖ លោក សម រង្ស៊ី ចុះសួរសុខទុក្ខ កម្មកររោងចក្រ ក្នុងរាជធានីភ្នំពេញ