ស្ថានភាពតានតឹងផ្នែកនយោបាយបច្ចុប្បន្នត្រូវតែកែប្រែ!

ស្ថានភាពតានតឹងផ្នែកនយោបាយបច្ចុប្បន្នត្រូវតែកែប្រែ!

381
0
SHARE

(ប៉ារីស)៖ ក្រៅពីហានិភ័យពីមជ្ឈដ្ឋានខាងក្រៅ កម្ពុជាក៏រំពឹងថា នឹងទទួលរងហានិភ័យពីមជ្ឈដ្ឋានខាងក្នុងផងដែរ ដូចជា ការថយចុះកំណើនក្នុងវិស័យសំណង់ កង្វះទីផ្សារលក់ផលិតផលកសិកម្ម ទំនុកចិត្តរបស់អ្នកវិនិយោគ និងការតម្លើងប្រាក់ខែដល់កម្មករក្នុងវិយកាត់ដេរ ដែលធ្វើឲ្យកម្ពុជា​ពិបាកប្រកួតប្រជែងក្នុងការនាំចេញ។

អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច លោក ង៉ែត ជូ យល់ថា ហានិភ័យសេដ្ឋកិច្ចនេះ ទំនងកើតចេញពីភាពតានតឹងផ្នែកនយោបាយនៅកម្ពុជា ដោយថា រដ្ឋាភិបាល​គួរមានភាពវ័យឆ្លាត និងបន្ទន់ឥរិយាបថ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់ខ្លួន និងបញ្ចៀសបញ្ហាទាំងអស់នោះ។ លោកថា ទោះបីមហាអំណាចចិនបង្ហាញការគាំទ្រ និងបន្ដការវិនិយោគមកកម្ពុជាច្រើនសន្ធឹកសន្ធាប់ ប៉ុន្ដែ លោកថា ផលិតផលរបស់ចិនភាគច្រើន ត្រូវបាននាំទៅលក់នៅទីផ្សារអន្ដរជាតិ ដូចជា ទីផ្សារអឺរ៉ុប និងអាមេរិក។

លោក ង៉ែត ជូ យល់ថា ជំនួយរបស់ចិនអាចជួយកម្ពុជាបានតែរយៈពេលខ្លីប៉ុណ្ណោះ ខណៈ​លោកថា កម្ពុជា​មិនអាចរស់ដោយ កាត់ផ្ដាច់ទំនាក់ទំនងសេដ្ឋកិច្ច​ជាមួយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានឡើយ។
លោកថា៖ «ទាក់ទងជាមួយសហគមន៍អឺរ៉ុប Everything But Arms លក្ខខណ្ឌប្រព័ន្ធអនុគ្រោះពន្ធ ទាក់ទងការនាំចេញផលិតផលនាំចេញពីកម្ពុជា វាអាចពាក់ព័ន្ធជាមួយនឹងស្ថានភាពនយោបាយ ស្ថានភាពសង្គមរបស់យើង ខ្ញុំជឿជាក់ថា រដ្ឋាភិបាលមានភាពវ័យឆ្លាត បន្ទន់ឥរិយាបថនយោបាយ ដើម្បីកែសម្រួល ឲ្យវាស៊ីគ្នាទៅនឹងអ្វីដែលជាលក្ខខណ្ឌផ្ដល់ប្រព័​ន្ធអនុគ្រោះពន្ធ […]អ្វីដែលចិនអាចជួយបាននោះ គឺតែមួយរៈពេលខ្លីទេ គឺមានន័យថា ដាក់លុយចូលក្នុងការរកស៊ី​ ប៉ុន្ដែសួរថា រកស៊ីធ្វើអី បើការនាំចេញ ទៅបរទេសអត់បាន»។

លោក ង៉ែត ជូ អ្នក​ផ្តល់​ប្រឹក្សា​ឯករាជ្យ និង​ជា​អ្នក​ជំនួញ​អចនទ្រព្យ @RFI Khmer

​រដ្ឋាភិបាលដឹកនាំ​ដោយ​លោក ហ៊ុន សែន បានទទួលរងការថ្កោលទោសជាបន្ដបន្ទាប់ពីសហគមន៍អន្ដរជាតិ ហើយក្នុងនោះ សហភាពអឺរ៉ុប និងអាមេរិក បានព្រមានសើរើប្រព័ន្ធអនុគ្រោះជាមួយកម្ពុជា ប្រសិន​បើ​មិនស្ដារ​ស្ថានការណ៍​ប្រជាធិបតេយ្យ​ឲ្យ​វិល​ត្រឡប់​ទៅ​រក​ស្ថានភាព​ដើម​ទេ​នោះ។ Cnrm Headquarters

គួររម្លឹកថា កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៨ រដ្ឋា​ភិបាល​អាមេរិក បាន​ចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីការកាត់បន្ថយជំនួយដល់រដ្ឋាភិបាលកម្ពុជា​ ពាក់ព័ន្ធ​ដំណើរ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធ​ប្រ​ជា​ធិបតេយ្យនៅប្រទេស​​កម្ពុជា​។ ចុចមើល៖ ​រដ្ឋា​ភិបាល​អាមេរិក ​ប្រកាស​បញ្ឈប់​ជំនួយបណ្ដោះ​អាសន្ន​ដល់​កម្ពុជា​

ដោយឡែក សហភាព​អឺរ៉ុប ក៏បានចាប់​ផ្ដើម​គិតគូរ​ដែរអំពី​យន្តការ​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន រឿង​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ។ នេះបើតាមការចុះ​ផ្សាយរបស់​សារព័ត៌មាន ឌឹ-ស្ត្រេត-ថាមស៍ (THE STRAITS TIMES) កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ កន្លងទៅ។ ទណ្ឌកម្ម​ទាំង​នោះ​រួម​មាន​ទាំង​ការ​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា ទៅ​ទីផ្សារ​អឺរ៉ុប រួម​មាន​សំលៀកបំពាក់ និង​ស្បែក​ជើង​ផង​ដែរ។ ប្រភព​ដដែល​បាន​បន្ត​ថា ទណ្ឌកម្ម​នេះ នឹង​ត្រូវ​ដាក់​លើ​របប​ក្រុង​ភ្នំពេញ ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ប្រសិនបើ​ស្ថានការណ៍​នយោបាយ​នៅ​តែ​អាក្រក់​ដូច​ពេល​បច្ចុប្បន្ន ស្រប​ពេល​ដែល​ការ​បោះ​ឆ្នោត​ជាតិ​កាន់​តែ​ខិតចូល​មក​ដល់​បែប​នេះ៕

ព័ត៌មានពាក់ព័ន្ធ៖
លទ្ធផល​បោះឆ្នោត​ព្រឹទ្ធសភានឹង​បន្ថែម​បន្ទុក​ឱ្យ​មាន​ទណ្ឌកម្ម​ពី​សហភាពអឺរ៉ុប

បើលោក ហ៊ុន សែន នៅតែកាន់អំណាច ពលរដ្ឋខ្មែរជាច្រើន នឹងបាត់បង់ការងារ បាត់បង់ជីវភាពរស់នៅ និងបាត់បង់សិទ្ធិសេរីភាពទាំងអស់

ការស្រឡាញ់ប្រជារាស្ត្រ កើតចេញពីការស្រឡាញ់មាតុភូមិ ។
រូបភាពឯកសារ៖ លោក សម រង្ស៊ី ចុះសួរសុខទុក្ខ កម្មកររោងចក្រ ក្នុងរាជធានីភ្នំពេញ
រូបភាព ៖ នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ចុះយកចិត្តបងប្អូនកម្មករកម្មការនី នៅពេលដែលការបោះឆ្នោតជាតិឆ្នាំ២០១៨ កាន់តែខិតចូលមកដល់ ។
រូបភាព៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ក្នុងពិធីសំណេះសំណាលជាមួយពលករធ្វើការនៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៥។ នៅគ្រានោះដែរ លោក ហ៊ុន សែន បានអង្វរករ លោក សម រង្ស៊ី កុំឲ្យសងសឹក សុំឲ្យទុកផ្លូវឲ្យរស់ផង។