ស្វែងយល់ពីមូលហេតុដែលយួនចង់ឲ្យ ហ៊ុន សែន ចុះចេញពីតំណែង

ស្វែងយល់ពីមូលហេតុដែលយួនចង់ឲ្យ ហ៊ុន សែន ចុះចេញពីតំណែង

404
0
SHARE
រូបភាព លោក ហ៊ុន សែន ជាមួយប្រធានាធិបតីវៀតណាម កាលពីថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ

(ប៉ារីស)៖ នៅថ្ងៃ២៧ មីនាម្សិលម៉ិញនេះ កាសែត​អនឡាញ Asia Times បានចុះផ្សាយអត្ថបទមួយដាក់​ចំណងជើង​ថា «ហ៊ុន សែន កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់បង់​សម្ព័ន្ធមិត្ត​ចាស់​របស់​ខ្លួន» ដោយសរសេរ​ថា ប្រភព​ពី​ក្នុង​ជួរ​មន្ត្រី​របប​លោក ហ៊ុន សែន បាន​ទម្លាយ​ថា នៅ​ក្នុង​កិច្ចប្រជុំ​បិទទ្វារ​មួយ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅ​នៅ​ប្រទេស​យួន មន្ត្រី​ជាន់ខ្ពស់​បក្ស​កុម្មុយនិស្តយួន បាន​សម្ដែង​ការ​មិន​ពេញចិត្ត ហើយ​ថែមទាំង​បាន​ប្រាប់​ទៅ​លោក ហ៊ុន សែន ថា ត្រូវ​ចុះ​ចេញពី​តំណែង​ក្រោយ​ការ​បោះឆ្នោត​ខែ​កក្កដា ខាងមុខនេះ ។

ជារួម ហេតុផលដែលយួនចង់ឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង គឺមិនពិបាកយល់នោះទេ។ ពោលគឺ៖

១. ហ៊ុន សែន កាន់តែអស់ប្រជាប្រិយភាព ហើយបក្សប្រជាជនកំពុងប្រឈមមុខនឹងការវិនាសបាត់បង់វត្តមានរបស់ខ្លួននៅលើទឹកដីខ្មែរនាពេលអនាគតប្រសិនបើមិនកែកុនឲ្យទាន់ពេល។ នេះហើយជាកង្វល់របស់យួន ព្រោះបក្សនេះយួនជាអ្នកបង្កើត។

២. យួនបានកោះត្រល់ យួនបានបង្ខិតខ្សែបន្ទាត់ព្រំដែនតាមដែលខ្លួនចង់ ហើយបង្គោលព្រំដែនត្រូវបានគេប្រកាសថាបោះរួចរាល់ហើយនៅចុងឆ្នាំ២០១៧។ ដូច្នេះ យួនមិនត្រូវការ ហ៊ុន សែន ទៀតទេ។ ព្រោះបើនៅ ហ៊ុន សែន ប្រៀបដូចជាការទុកដុំភ្លើងមួយដុំឲ្យឆេះមិនរលុតចំពោះរឿងកោះត្រល់ និងរឿងព្រំដែនដីគោកអញ្ចឹង។ ហើយការយកមនុស្សថ្មីមកជំនួស តិច ឬច្រើន អាចធ្វ់ើឲ្យខ្មែរផ្តោតទៅលើរឿងផ្សេងពីការដឹកនាំរបស់អ្នកថ្មីនោះ ចៀសជាងលើរឿងព្រំដែនដ៏ក្តៅដូចសព្វថ្ងៃមិនឈប់ជាមួយ ហ៊ុន សែន។

៣. យួនបានរៀបចំឲ្យ ហ៊ុន សែន ផ្តល់លិខិតស្នាមនៃភាពស្របច្បាប់ដល់ជនជាតិយួនខុសច្បាប់នៅខ្មែររួចរាល់ហើយ។ ដូច្នេះកិច្ចការរបស់ ហ៊ុន សែន ក៏ចប់ដែរ។

៤. ហ៊ុន សែន ព្យាយាមចាប់ដៃជាមួយចិន ដែលជាសត្រូវរបស់យួន។ នេះជារឿងដែលយួនមិនសប្បាយចិត្ត ដោយចោទថា ហ៊ុន សែន រមិលគុណនឹងខ្លួន។

៥. យួនបានបន្តុបមនុស្សជាជំនាញការរបស់ខ្លួនជាច្រើនតាមគ្រប់ក្រសួងបន្លំឈ្មោះជាខ្មែរដើម្បីបន្តគ្រប់គ្រងគណបក្សប្រជាជនកម្ពុជា និងនយោបាយខ្មែរ។ ដូច្នេះទោះដាក់អ្នកផ្សេង ហើយបក្សប្រជាជននៅតែដឹកនាំ នោះយួននឹងនៅតែមានឥទ្ធិពលលើនយោបាយខ្មែរដដែល។

៦. យួនចង់បន្ថយកំហឹងខ្មែរជាមួយយួន ហើយយួនអាចបន្តធ្វើជាអ្នកមានគុណលើខ្មែរបន្តទៀត។ ជារួមវាជារូបភាពថ្មីដូចសម័យយួនកំទេចពួកខ្មែរក្រហមចាស់ រួចបន្តុបពួកខ្មែរក្រហមខ្មែរអោយដឹកនាំបន្តមកដល់សព្វថ្ងៃនេះអញ្ចឹង។ ពោលវាគ្រាន់តែបរិបទនយោបាយខុសគ្នា និងខុសសម័យកាលប៉ុណ្ណោះ។

៧. យួនចង់ឲ្យ ហ៊ុន សែន និងកូនចៅ ហ៊ុន សែន រួមទាំងពួកមេដឹកនាំគណបក្សប្រជាជនកម្ពុជាមួយចំនួនទៀតនៅតែជាមនុស្សរស់នៅបន្តដឹងគុណយួន ដោយវិធីនេះវាអាចផ្តល់កាសឲ្យ ហ៊ុន សែន និងបក្សពួកខ្លួនធំៗនៃក្បាលម៉ាស៊ីនបក្សប្រជាជនអាចរស់នៅសោយសុខក្នុងជីវិតចុងក្រោយ និងស្លាប់ទៅមានដីកប់នៅកម្ពុជា។

ដោយ៖ ខ្មែរ សុវណ្ណភូមិ

កោះត្រល់របស់ខ្មែរ​ដែល របប ហ៊ុន​ សែន កាត់ឲ្យទៅយួន
បង្គោលព្រំដែនយួន ចូលដល់មុខផ្ទះពលរដ្ឋខ្មែរ
ហ៊ុន សែន ផ្តល់ដីសម្បទាន ៤០០០០ ហិកតា ទៅឲ្យទាហានយួន

ជនជាតិយួនរស់នៅយ៉ាងអនាធិបតេយ្យ នៅលើបឹងទន្លេសាប
រូបភាព៖ លោក ហ៊ុន សែន ទៅថ្វាយបង្គុំខ្មោចយួន ហូ ជីមិញ កាលពីឆ្នាំ២០១៦ កន្លងទៅ
រូបភាព៖ លោក ហ៊ុន សែន នាំយក សួយសារអាករ ជូនក្រុមមេដឹកនាំវៀតណាម
រូបភាព លោក ហ៊ុន សែន ជាមួយអគ្គលេចាធិការបក្សកុម្មុយនីស្ត វៀតណាម កាលពីថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ
រូបភាព លោក ហ៊ុន សែន ជាមួយប្រធានាធិបតីវៀតណាម កាលពីថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ
រូបបភាព៖ លោក ហ៊ុន សែន ជាមួយលោកស្រីប្រធានរដ្ឋសភាវៀតណាម កាលពីថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ
រូបភាព៖ លោក ហ៊ុន សែន ជាមួយអតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម
រូបភាព លោក ហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រីវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាមលោកង្វៀនតាន់យុង និងសមភាគីកម្ពុជារបស់ លោក ហ៊ុន សែន ក្នុងពិធីសម្ពោធបង្គោលព្រំលេខ 314។ រូបថត VGP